ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ​តី​តយុទ្ធ​ជន​ និង​គ្រួសារ​អ​តី​យុទ្ធ​ជន​ ត្រូវ​បាន​យកចិត្តទុកដាក់​ពី​​​ប្រមុខ​​រាជរដ្ឋា​ភិ​បាល​

7 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ កាលពី​​​ថ្ងៃ​ទី​២៣ ​មករា ​ក្រុមការងារ​របស់លោក​ហ៊ុន ម៉ា​ណែ​ត អគ្គលេខាធិការ​រង​សមាគម​អតីត​យុទ្ធ​ជន រួម​ជាមួយ​​និង​យុវជន​ស.ស.​យ.ក​​ខេត្តស្វាយរៀង និង​អាជ្ញាធរ​ស្រុក​រមាស​ហែក បាន​នាំ​យក​ថវិកា​របស់​សម្តេច​អគ្គមហាសេនាបតី​

តេ​ជោ ហ៊ុន សែន និង​សម្តេច​ក​ត្តិ​ព្រឹ​ត្ត​បណ្ឌិតចំនួន​១០​លាន​រៀល​ ទៅ​ផ្តល់​ជូនលោកតូច ភាន អតីតមន្ត្រី​យោធា​ខេត្ត​ ដែល​ធ្លាក់​ខ្លួន​ពិ​ការ​​ដោយសារ​​ជំងឺ សំរាប់​ដោះស្រាយ​ការ​ព្យាបាល ។

ទន្ទឹមនេះ ក៏​​បាន​​ចុះ​ទៅ​ពិនិត្យ​ផ្ទះ​៣​ខ្នង ​ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជូន​ដល់​គ្រួសារ​អតីត​យុទ្ធ​ជន​៣​គ្រួសារ ​ដែល​បាន​សាងសង់​រួចរាល់ តាម​រយៈ​លោក​ហ៊ុន ម៉ា​ណែ​ត និង​លោក​ ម៉ែ​ន វិបុល អភិបាល​ខេត្តស្វាយរៀង ស្ថិតនៅ​ភូមិ​កំពង់ត្រាច ឃ៉ំ​កំពង់ត្រាច ស្រុក​រមាស​ហែក​ ។

អ​តី​យុទ្ធ​ជន​និង​គ្រួសារ​អ​តី​យុទ្ធ​ជន ​ដែល​បាន​ទទួល​ការ​យកចិត្តទុកដាក់​នេះ ​គោរព​ថ្លែងអំណរគុណ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​និង ថ្នាក់ដឹកនាំ​សមាគម​អតីត​យុទ្ធ​ជន​ដែល​បាន​គិតគូរ​យកចិត្តទុកដាក់​ចំពោះ​សុខទុក្ខ​និង​ជីវភាព​រស់នៅ​របស់​ពួក​គាត់ ​​។