ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ បញ្ជា​មេបញ្ជាការ​អង្គរក្ស​ស្នើ​សុំ​បណ្តេញ សាន្ត ប៊ុ​ន​ធឿ​ន ចេញពី​ក្របខ័ណ្ឌ​កងទ័ព

2 ឆ្នាំ មុន
  • ភ្នំពេញ

សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា នា​រសៀល​ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០២២ នេះ បាន​ចេញ​បញ្ជា​ឱ្យ​មេបញ្ជាការ​អង្គរក្ស ស្នើ​សុំ​បណ្តេញ សាន ប៊ុ​ន​ធឿ​ន ចេញពី​ក្របខ័ណ្ឌ​កងទ័ព​។ ការ​សម្រេច​បញ្ចេញ​នេះ​ធ្វើ​ឡើង ក្រោយ​ពី​លោក សាន ប៊ុ​ន​ធឿ​ន

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា នា​រសៀល​ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០២២ នេះ បាន​ចេញ​បញ្ជា​ឱ្យ​ឯកឧត្តម ហ៊ីង ប៊ុនហ៊ាង មេបញ្ជាការដ្ឋានកងអង្គរក្សរបស់សម្តេច​បណ្តេញលោក សាន្ត ប៊ុ​ន​ធឿ​ន ចេញពី​ក្របខ័ណ្ឌ​កងទ័ព​។ ការ​សម្រេច​បញ្ចេញ​នេះ​ធ្វើ​ឡើង ក្រោយ​ពី​លោក សាន្ត ប៊ុ​ន​ធឿ​ន មិន​ព្រម​កែប្រែ​ច​រឹក​ក្នុង​ការ​ប្រើប្រាស់​ពាក្យ​សម្តី​មិន​សមរម្យ​នៅ​ក្នុង​ការ Live តាម​បណ្តាញ​សង្គម និងបោកចានផងដែរ​។

សម្តេច​តេ​ជោ បាន​ទម្លាយ​ការ​ពិត​ថា ការ​បញ្ជា​ឱ្យ​បញ្ឈប់​លោក សាន្ត ប៊ុ​ន​ធឿ​ន ដែល​កន្លង​មក មាន​រហ័ស​នាម «​អ្នក​សារព័ត៌មាន ABC» នោះ ដោយសារ​បុគ្គល​រូប​នេះ អស់​កែប្រែ​ច​រឹក​មិនល្អ​ចេញ​។

សម្តេច​តេ​ជោ ក៏​បាន​ទម្លាយ​ការ​ពិត​ថា កន្លង​មក ដើម្បី​ជួយ​ដល់ សាន្ត ប៊ុ​ន​ធឿ​ន និង​ប្រពន្ធ​កូន រូប​សម្តេច​និង​ភរិយា (​សម្តេច​ក​ត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន​) បាន​ជួយ​លុយ ដើម្បី សាន្ត ប៊ុ​ន​ធឿ​ន ទិញ​ផ្ទះ​នៅ ថែម​ទាំង​ផ្តល់​លុយ​ជូន សាន្ត ប៊ុ​ន​ធឿ​ន ចំនួន​៥០០​ដុល្លារ​ក្នុង​មួយ​ខែ​តាំងពី​ឆ្នាំ​២០១៨​មក​។

«​ច​រឹត​ពាល​របស់ សាន្ត ប៊ុ​ន​ធឿ​ន ប្រាកដជា​មិន​អាច​កែប្រែ​បាន​ឡើយ​» ។ នេះ​ជា​ការ​បញ្ជាក់​របស់​សម្តេច​តេ​ជោ ដោយ​សម្តេច​បាន​បង្ហោះ​វី​ដេ​អូ​ដែល​លោក សាន្ត ប៊ុ​ន​ធឿ​ន កំពុង Live ផឹកស្រា និង​ប្រើ​ពាក្យអសុរស ព្រមទាំង​បោ​.​ក​កែវ បោ​.​ក​ចាន រួច​ស្រែករ​កថា «​នរណា​ខ្លាំង លោ​.​ត​ចេញ​មក​»​។ នៅក្នុងវីដេអូ Live នោះ លោក សាន្ត ប៊ុនធឿន មិនត្រឹមតែប្រើប្រាស់ពាក្យសម្តីអសុរសនោះទេ តែក្នុងវីដេអូឃ្លីបនោះ លោកសាន្ត ប៊ុនធឿន ថែមទាំងបោកចានកំទេ.ចចោល ដោយសារតែលោកខឹងរឿងរកទិញក្តាមយកទៅក្លែមមិនបាន ដែលវីដេអូឃ្លីបមួយនេះ ត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គមសម្តែងការហួសចិត្តគ្រប់គ្នា។

«​ខ្ញុំ​ធ្លាប់​បាន​អប់រំ សាន្ត ប៊ុ​ន​ធឿ​ន កុំឱ្យ​ស៊ីផឹក​ជេរ​បញ្ចោរ តែ​ច​រឹត​មនុស្ស​នេះ​កែ​មិន​ឡើង​ឡើយ​។ ដើម្បី​ជៀសវាង​នូវ​ការ​យល់​ច្រឡំ​ណាមួយ​កើតឡើង ថ្ងៃនេះ​ខ្ញុំ​បាន​បញ្ជា​ឱ្យ​មេបញ្ជាការ​អង្គរក្ស​ស្នើ​សុំ​បណ្តេញ សាន្ត ប៊ុ​ន​ធឿ​ន ចេញពី​ក្រប​ខ​ណ្ឌ័​កងទ័ព​»​។ នេះ​ជា​ការ​បញ្ជា​របស់​សម្តេច​តេ​ជោ​។

ការ​ចេញ​បញ្ជា​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី​ខាងលើ​នេះ ទទួល​បានការ​សាទរ​ភ្លូកទឹកភ្លូកដី ក្នុង​នោះ​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​បាន​ធ្វើការ​ចែកចាយ​យ៉ាង​ផុស​ផុស​នូវ​បទបញ្ជា​របស់​សម្តេច​ដែល​បញ្ឈប់​លោក សាន្ត ប៊ុ​ន​ធឿ​ន ពី​ក្រម​ខណ្ឌ​កង​អង្គរក្ស​។

ក្នុង​នោះ​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​បាន​សរសេរ​សារ​គាំទ្រ​ថា «​សម្តេច​ពូ សំរេច​ត្រឹមត្រូវ បើ​ទុក​ទៀត​ខូច​ឈ្មោះ ទាហាន police អស់ហើយ ខ្ញុំ​សូម​ជូនពរ សម្តេច​ពូ មាន​ព្រះ​ជន្ម យឺនយូរ គង់​ជា​ម្លប់​ដ៏​ត្រជាក់​ដល់​ប្រជាពលរដ្ឋ ទូ​ទាំង​នគរ​កម្ពុជា​»​។ អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ខ្លះ ក៏​បាន​ចូល​ទៅ​បញ្ចេញមតិ​លើ​ហ្វេ​ស​ប៊ុ​ក​សម្តេច​តេ​ជោ​ថា «​ខ្ញុំ​មិន​នឹក​ស្មានថា​លោកពូ​សាន ប៊ុ​ន​ធឿ​ន ដល់​ថ្នាក់​ហ្នឹង​សោះ ! ក្លាយជា​មនុស្ស​បំពុលសង្គម​!» ។

បងប្អូន​ខ្លះ ក៏​បាន​សាទរ​ចំពោះ​ចំណាត់ការ​របស់​សម្តេច​ថា «​សូម​គាំទ្រ​នូវ​ចំណាត់ការ​របស់​សម្តេច​អ៊ុំ​ខ្លាំង​ណាស់ ហើយនឹង​សូម​អរគុណ​ខ្លាំង​បំផុត​ដែល​សម្តេច​អ៊ុំ សម្រេច​ដក​បុគ្គល​ប្រមឹក​នេះ​ចេញពី​ក្របខ័ណ្ឌ​កងទ័ព​។ ព្រោះ​បុគ្គល​នេះ​ឃើញ​ថា ច​រឹក​ក្អេងក្អាង​ខ្លាំង​ណាស់ »​។

ក្រឡេក​មើល​ហ្វេ​ស​ប៊ុ​ករប​ស់លោក សាន្ត ប៊ុ​ន​ធឿ​ន​វិញ គិត​ត្រឹម​ម៉ោង​៣​រសៀល​នេះ មិនឃើញ​មានការ​បង្ហោះ​សារ​អ្វី​នោះ​ទេ ក្រោយ​ពី​សម្តេច​បញ្ជា​ឱ្យ​បញ្ឈប់​លោក​ពី​ក្របខ័ណ្ឌ​ទាហាន ។

តែ​នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែសីហា​ម្សិលមិញ លោក សាន្ត ប៊ុ​ន​ធឿ​ន បាន​បង្ហោះ​រូបភាព​មួ​យស​ន្លឹ​របស់​លោក​អង្គុយ​ថត​ជាមួយ​មិត្តភក្តិ និង​បង្ហោះ​សារ​ថា «​ថ្ងៃ​ទី 21/08/2022/​នៅ​លើ​លោក​យើង​នេះ អ្វី​ដែល​ងាយ ហើយ​ស្រួល​បំផុត គឺ​រស់នៅ​បែប​ជីវិត​សាមញ្ញ​ៗ​ធម្មតា ល្ងាច​ឡើង​ទំនេរ​ពី​ការងារ​បបួល​មិត្តភក្តិ​បងប្អូន​ដាក់​ម៉ា​យួរ​ៗ ដើម្បី​ឱ្យ​ជីវិត​កាន់តែ​មាន​ន័យ​ជ្រៅ​។ ជា​ចុង​ក្រោយ​លោក​បណ្ឌិត​ចាងហ្វាង សាន្ត ប៊ុ​ន​ធឿ​ន ដកខ្លួន​ចេញពី​ពិភព​គុន​ហើយ ហើយ​ក៏​លែង​ចង់​ដឹង​រឿង​អ្នក​ដទៃ​ទៀត នៅ​មុខ​ផ្ទះ​ដាំ​ដើម​គរ ហើយ​កាច់ធ្មុង​ដាក់​ស្មុ​ក​ទើប​នៅ​ស្រុក​បាន​»​។

តែ​ក៏​មាន​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ជា​ច្រើន​បាន tag បទបញ្ជា​សម្តេច​ដាក់​ក្នុង​ហ្វេ​ស​ប៊ុ​ករប​ស់លោក សាន្ត ប៊ុ​ន​ធឿ​ន​ផង​ដែរ​។

សូម​បញ្ជាក់​ថា នេះ​មិនមែន​ជា​លើក​ទី​១​ទេ ដែល​លោក សាន្ត ប៊ុ​ន​ធឿ​ន បាន​ធ្វើការ Live តាម​បណ្តាញ​សង្គម​ដោយ​ផឹកស៊ី​ឡូឡា និង​ប្រើប្រាស់​ពាក្យ​មិន​សមរម្យ​នោះ​។

គួររម្លឹកផងដែរថា លោក​សាន្ត ប៊ុនធឿន ដែល​ជា​ចាងហ្វាង​កាសែត ស្នេហា​ជាតិ ​ធ្លាប់ត្រូវ​បានសមត្ថកិច្ចបាច់ខ្លួននិងបញ្ជួនទៅតុលាការរាជធានីភ្នំពេញកាលពីឆ្នាំ២០១៦ តែត្រូវបាន​តុលាការ​ធ្វើការ​ដោះ​លែងឲ្យ​មាន​សេរីភាព​វិញ​ហើយ ក្រោយ​ពី​រូបលោក​បាន​តម្កល់​ប្រាក់​មួយ​ចំនួន។ ដែលកាលនោះ លោក សាន្ត ប៊ុនធឿន ត្រូវបាន​សមត្ថកិច្ច ខណ្ឌ​ពោធិ៍​សែន​ជ័យ​ធ្វើការ​ឃាត់ខ្លួន ដោយ​សារ​តែ​រូប​លោក​និង​ដៃគូ​ម្នាក់ទៀត បាន​សេព​គ្រឿង​ស្រវឹង​ដែល​មាន​ជាតិ​អាល់​កុល​០,៦៤​មីល្លីក្រា​ម ក្នុង​មួយ​លីត្រ​ខ្យល់ ពេល​កំពុង​បើកបរ ហើយ​លោក​ថែមទាំង​បាន​ប្រើ​ពាក្យសម្តី​ប្រមាថ ថ្នាក់ដឹកនាំ​ទៀត ក៏ដូចជាការប្រើ​ពាក្យ​សម្តី​មិន​សមរម្យ​ទៅលើ​ក្រុម​គ្រួសារ​របស់​ថ្នាក់ដឹកនាំ ជាពិសេស​សម្តេច ហ៊ុន សែន និង​សម្តេច​ក្រឡាហោម ស ខេង ដោយ​លោក សាន្ត ប៊ុនធឿន បាន​លើកឡើង​ថា ការប្រើ​ពាក្យ​សំដី​មិន​សមរម្យ​នេះ ដោយសារតែ​លោក​បាន​ផឹកទឹក​ប្តូរ​និស្ស័យ តែក្រោយមកលោកក៏បានចេញមុខសុំទោសថ្នាក់ដឹកនាំជាសាធារណៈផងដែរ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ