ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្រកទ្វារ​ព្រំដែនអន្តរជាតិបាវិត ទទួលភ្ញៀវជាតិនិងអន្តរជាតិ ជាង១លាន៥សែននាក់ ក្នុងឆ្នាំ​២០២៤

1 ថ្ងៃ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង៖នៅប៉ុស្ត៍ច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង ក្នុងរយះពេល១២ខែ ឆ្នាំ២០២៤កន្លងទៅនេះ បានទទួលភ្ញៀវជាតិ និងអន្តរជាតិធ្វើដំណើរឆ្លងកាត់ចេញ ចូលមកកម្ពុជា សរុប១,៥៧៨,៦៩៩នាក់ មាន១៧២ សញ្ជាតិ…

ខេត្តស្វាយរៀង៖នៅប៉ុស្ត៍ច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង ក្នុងរយះពេល១២ខែ ឆ្នាំ២០២៤កន្លងទៅនេះ បានទទួលភ្ញៀវជាតិ និងអន្តរជាតិធ្វើដំណើរឆ្លងកាត់ចេញ ចូលមកកម្ពុជា សរុប១,៥៧៨,៦៩៩នាក់ មាន១៧២ សញ្ជាតិ បើប្រៀបធៀបទៅនិងរយះពេល១២ខែដូចគ្នានៅឆ្នាំ២០២៣ មានការកើនឡើង ចំនួន២៦៣,១៦០នាក់ ស្មើនិង១៩.០១ % ក្នុងនោះមានភ្ញៀវបរទេសចូលមកកម្ពុជាកើនឡើងចំនួន១៨៧ ,៦៨៧នាក់ មាន១៧២សញ្ជាត្តិ ស្មើនិង១៦.០៦% ។

យោងតាម ការបភ្លឺពី លោក ពុធ សុភាកែវ មន្ត្រីជំនួយការប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង បានប្រាប់ឲ្យដឹងនៅថ្ងៃទី០៥ខែមករា ឆ្នាំ២០២៥។លោកបានបន្តថា ទន្ទឹមនិងភ្ញៀវបរទេស និងភ្ញៀវខ្មែរវិលត្រឡប់ចូលមកកម្ពុជា បន្ទាប់ពីបំពេញកិច្ចការអន្តរជាតិ ពិភាក្សាផ្លាស់ប្តូរ ទំនិញ និងសម្រាកលំហែកាយ ក្នុងរយៈពេល១២ខែ ឆ្នាំ២០២៤នេះដែរ ច្រកទ្វារព្រំដែនអន្តរជាតិបាវិត បានធ្វើការសម្របសម្រួលជូនភ្ញៀវចេញ សរុប ១,៥២៥,១៤៣នាក់ មាន១៦៨សញ្ជាត្តិ បើប្រៀបធៀបទៅនិងរយះពេល១២ខែ ឆ្នាំ២០២៣ មានការកើនឡើង ចំនួន ២០៨,៦០៤នាក់ នាក់ ១៥.៨៤% ក្នុងនោះភ្ញៀវបរទេសចេញចំនួន ១,៣០១,២៩០នាក់មាន១៦៧សញ្ជាតិ។

លោកបានបញ្ជាក់ថា កត្តាដែលភ្ញៀងបរទេស បានចូលមកកម្ពុជាច្រើន នៅក្នុងរយ:ពេល១២ខែ ឆ្នាំ២០២៤នេះ បើតាមការសន្និដ្ឋានរបស់មន្ត្រីច្រក គឺភ្ញៀវមានទំនុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាល បង្កអោយមាន សន្តិសុខល្អ ពិសេសរាជរដ្ឋាភិបាល បានធ្វើការបញ្ជៀសនិងទប់ស្កាត់ជំងឺគ្រប់ប្រភេទឆ្លងចូលសហគមន៏ និងប្រជាពលរដ្ឋ ។

បន្ថែមលើសពីនេះ បើតាមមន្ត្រីច្រកទ្វារព្រំដែនអន្តរជាតិបាវិតបានឲ្យដឹងថា សម្រាប់ភ្ញៀវអឺរ៉ុបក៏មានចំនួនកើនឡើងដែរ ដែលធ្វើដំណើរឆ្លងកាត់តាមច្រកព្រំដែនមួយនេះ ដោយពួកគេបានធ្វើដំណើរទៅស្នាក់នៅរាជធានីភ្នំពេញ និងបន្តទៅលេងទស្សនាប្រាង្គប្រាសាទអង្គរវត្តនៅខេត្តសៀមរាប និងតំបន់ទេសចរមួយចំនួនទៀតក្នុងព្រះរាជាណាចក្រកម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ