ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធី​ជួយ​កូន​ៗ​របស់​លោក​អ្នក​នៅ​ពេល​ក្អក​ស្លេស្ម៍

7 ឆ្នាំ មុន

កុមារ​តូច​ៗ​ងាយ​នឹង​កើត​មាន​បញ្ហា​ក្អក​ស្លេស្ម៍ខ្លាំង​ណាស់ ពេល​ដែល​អាកាសធាតុ​ចាប់ផ្តើម​ប្រែប្រួល ដោយ​ចាប់ផ្តើម​ពី​ដំបូង​ផ្តាសាយ ក្អក ហើយ​មាន​ស្លេស្ម៍​តែ​ម្តង ។ អាការ​ក្អកមាន​ស្លេស្ម៍ គឺ​មាន​ផលវិបាក​បំផុត​សម្រាប់​

កុមារ​តូច​ៗ​ងាយ​នឹង​កើត​មាន​បញ្ហា​ក្អក​ស្លេស្ម៍ខ្លាំង​ណាស់ ពេល​ដែល​អាកាសធាតុ​ចាប់ផ្តើម​ប្រែប្រួល ដោយ​ចាប់ផ្តើម​ពី​ដំបូង​ផ្តាសាយ ក្អក ហើយ​មាន​ស្លេស្ម៍​តែ​ម្តង ។ អាការ​ក្អកមាន​ស្លេស្ម៍ គឺ​មាន​ផលវិបាក​បំផុត​សម្រាប់​កុមារ​ឬ​ទារក​តូច​ៗ ដែល​អាការ​ទាំងនេះ​អាច​បណ្តាល​មក​ពី​ជំងឺ​ផ្តាសាយ​ឬ​ក៏​ជំងឺ​រលាក​សួត​ជាដើម​។

យ៉ាងណា​ក៏​ដោយ ផលវិបាក​ទាំងនេះ​ក៏​មាន​ដំណោះស្រាយ​ដែរ ដោយ​លោក​អ្នក​ឬ​អាណាព្យាបាលគ្រប់​រូប​អនុវត្ត​តាម​វិធី​ខាងក្រោម​នេះ​ដូច​ជា ៖
-​ត្រូវ​រក្សា​សីតុណ្ហភាព​ក្នុង​បន្ទប់​កូន​ដេក​ឲ្យ​នៅ​ថេរ ។
-​ត្រូវ​ឲ្យ​ពួ​គេ​ទទួលទាន​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់ ដើម្បី​ឲ្យ​ស្លេស្ម៍​ដែល​នៅ​ក្នុង​ក មិន​អាច​ខាប់​ពេក​ងាយស្រួល​នៅ​ក្នុង​ការ​ស្តោះ​ចេញរ​មក​ខាងក្រៅ​។
-​ប្រើប្រាស់​ថ្នាំ​សម្រាប់​ក្អកមាន​ស្លេស្ម៍ តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ​ជំនាញ ដើម្បី​ធ្វើ​ឲ្យ​ស្លេស្ម៍រាវ​ងាយ​នឹង​ស្តោះ​ចេញ​មក​ខាងក្រៅ ។
-​បើ​ស្លេស្ម៍​នៅ​ក្នុង​មាត់​ជ្រៅ លោក​អ្នក​អាច​ប្រើ​ម្រាមដៃ​រុំ​ជាមួយ​ក្រណាត់​ស​ស្អាត ខ្វះ​ស្លេស្ម៍ ពី​ក្នុង​មាត់​កុមារ​ស្រាល​ៗ ។

-​ជា​រឿយ​ៗ ត្រូវ​ត្រឡប់​ខ្លួន​និង​ទះ​ខ្នង​កូន​តូច​ស្រាល​ៗ អាច​ជា​ផ្នែក​មួយ​ជួយ​ឲ្យ​ស្លេស្ម៍​ចេញ​មក​ខាងក្រៅ ។ នៅ​ពេល​ដែល​កុមារ​ដេក​ផ្អៀង​ខាងស្តាំ ត្រូវ​ទះ​ខ្នង​ខាងឆ្វេង នៅ​ពេល​ដែល​ក្មេង​ដេក​ផ្អៀង​ខាងឆ្វេង​ត្រូវ​ទះ​ខាងស្តាំ ដោយ​ត្រូវ​ទះ​ស្រាល​ៗ​ពីលើ​ចុះ​មក​ខាងក្រោម និង​ត្រូវ​ទះ​២​ទៅ​៣​ដង​ក្នុង​មួយ​ថ្ងៃ​។

-​អាច​ប្រើ​សេរ៉ូម​ប្រៃ​សម្រាប់​ដាក់​ច្រមុះ​ទារក​ឬ​កុមារ ដើម្បី​កាត់​បន្ថយ​ការ​តឹង​ច្រមុះ ធ្វើ​ឲ្យ​ស្លេស្ម៍រាវ ។
-​បើសិនជា​វិធី​ទាំងនេះ​នៅ​តែ​ជួយ​មិន​បាន លោក​អ្នក​អាច​នាំ​កូន​ធ្វើការ​ឆ្ពុង ឬ​ក៏​ធ្វើការ​ម៉ាស្សាស្លេស្ម៍​ជាមួយ​អ្នកឯកទេស ។ ជា​ពិសេស​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ គឺ​មាន​ក្រុម​គ្រូពេទ្យ​ជំនាញ​ខាង​ម៉ាស្សា​ស្លេស្ម៍ ដោយ​បើក​ធ្វើការ​ពី​ថ្ងៃ​ចន្ទ​ដល់​សុក្រ​ក្នុង​១​ស​ប្តា​ហ៍ ។

សូមកុំ​បណ្តោយ​ទុក​កូន​របស់​លោក​អ្នក​យូរ គួរតែ​ប្រញាប់​ទៅ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ឯកទេស​ផ្នែក​កុមារ​ដើម្បី​រក​ដំណោះស្រាយ បើសិនជា​អនុវត្ត​តាម​វិធី​ខាងលើ​ហើយ​នៅ​តែ​មិន​បាត់ ៕