រាជធានីភ្នំពេញ ៖ ប្រទេសម៉ាឡេស៊ីដែលត្រៀមធ្វើជាម្ចាស់ផ្ទះប្រកួតកីឡាប៉ារ៉ាហ្គេមឆ្នាំ២០១៧នោះ បានមកបង្ហាត់ដល់អត្តពលិកជនពិការកម្ពុជារយៈពេល២ថ្ងៃកាលពីថ្ងៃទី១៩ និងទី២០ មករា កន្លងទៅនេះ នៅទីលានបាល់ទាត់សិប្បនិមិ្មត Premium ក្នុងខណ្ឌទួលគោក ។
លោក យី វាសនា អគ្គលេខាធិការសហព័ន្ធកីឡាប៉ារ៉ាឡាំពិកកម្ពុជាបានមានប្រសាសន៍ថា កីឡាឡនប៊ូលនេះជាប្រភេទកីឡាថ្មីដែលប្រទេសម៉ាឡេស៊ីទើបតែបង្កើតឡើងប៉ុណ្ណោះ ។ ដូច្នេះដើម្បីឱ្យមានដៃគូប្រកួតក្នុងឋានៈជាម្ចាស់ផ្ទះ គេបានបញ្ជូនអ្នកបច្ចេកទេសរបស់គេមកបង្ហាត់បង្ហាញពីរបៀបលេងដល់បណ្ដាប្រទេសដទៃទៀត ដែលជាសមាជិកនៅក្នុងតំបន់អាស៊ានឱ្យចេះពីរបៀបលេង ។
ឡនប៊ូលនេះមានរូបរាងស្រដៀងនឹងប៊ូលដែលលេងសព្វថ្ងៃនេះដែរ គ្រាន់តែធំជាងនិងសំប៉ែតបន្តិច រីឯកូនប៊ីក៏ធំជាងកូនប៊ីធម្មតាដែរហើយចម្ងាយបោះប៊ី និងការចូលប៊ូលត្រូវកំណត់រយៈចម្ងាយទៅតាមប្រភេទពិការរបស់កីឡាករជនពិការ ។ មានន័យថា បើកីឡាករមានប្រភេទពិការមិនធ្ងន់ធ្ងរទេនោះ គេអាចប្រើរយៈចម្ងាយឆ្ងាយអាចមានរហូតដល់ទៅ២០ម៉ែត្រក៏មាន តែបើជនពិការប្រភេទធ្ងន់ ឬមើលមិនសូវឃើញគេបោះកូនប៊ីជិតទៅតាមនោះដែរ ។ ការចូលប៊ូលគឺបោះឱ្យរត់រមៀលសំដៅកូនប៊ី បើចូលកាន់តែកៀកគឺបានពិន្ទុច្រើន ។
ប៉ុន្តែលក្ខខណ្ឌរបស់វាមានភាពស្មុគស្មាញណាស់បើទោះជាកូនប៊ូលរបស់គេនៅឆ្ងាយពីកូនប៊ីបន្តិចមែន តែកូនប៊ូលរបស់យើងដែលព្យាយាមបោះចូលកៀកកូនប៊ីបានសម្រេចហើយ តែធ្វើឱ្យប៉ះជាមួយកូនប៊ូលរបស់គេនោះកូនប៊ូលរបស់យើងគេឱ្យស្អុយតែម្ដង ។ ដូច្នេះលោកគិតថា គេមកបង្ហាត់យើងតែ២ថ្ងៃមានរយៈពេលខ្លីបំផុត តែសំខាន់វាអាស្រ័យទៅលើគ្រូបង្គោលរបស់យើងតែប៉ុណ្ណោះ ។ បើសិនជាពួកគាត់ឆាប់ចាប់បានគឺជារឿងល្អណាស់ ព្រោះថាទម្រាំដល់ពេលប្រកួតនៅឆ្ងាយដែរ បើកីឡាកររបស់យើងព្យាយាមហ្វឹកហាត់ដោយការយកចិត្តទុកដាក់នោះប្រហែលជាមិនមានបញ្ហាអ្វីឡើយ ។
គួររំលឹកថា បណ្ដាប្រទេសនីមួយៗគេមានសិទ្ធិគ្រប់គ្រាន់ក្នុងការបង្កើតឱ្យមានប្រភេទកីឡាថ្មីដើម្បីដណ្ដើមយកមេដាយ ។ ចំណែកកម្ពុជានៅពេលធ្វើម្ចាស់ផ្ទះប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ខាងមុខនេះមិនដឹងថា បង្កើតវិញ្ញាសាអ្វីខ្លះនោះទេសម្រាប់ដណ្តើមមេដាយ ៕
ខេត្តកំពត ៖ រថយន្តក្រឡុកស៊ីម៉ង់ត៍មួយគ្រឿងកំពុងតែបើកបរក្នុងល្បឿនលឿន ស្រាប់តែរ៉េចង្កូតទៅខាងស្តាំដៃបុករះដើមដូង និងផ្ទះប្រជាពលរដ្ឋទាំងកំរោល បណ្តាលឲ្យមានការ...
ជួបជាមួយលោក Michael Tuon ដែលជាកីឡាករជំនាញខាងបាល់បោះ និងអ្នកជំនួញដ៏ប៉ិនប្រសប់ ក្នុងការចែករំលែកអំពីគន្លឹះរបស់គាត់ក្នុងការសម្រេចបាននូវភាពជោគជ័យដ៏អស្ចារ្យរបស់...
ភាពជោគជ័យ គឺជាគោលដៅរបស់យើងគ្រប់គ្នា ប៉ុន្ដែមិនមែនទាំងអស់គ្នាសុទ្ធតែជោគជ័យនោះទេ។ យ៉ាងណាមិញ វិស័យជំនួញក៏ដូចគ្នាដែរ គោលដៅគឺធ្វើយ៉ាងណាឆក់យកបេះដូងអតិថិន និង...
ខេត្តបន្ទាយមានជ័យ ៖ ទឹកអាងត្រពាំងថ្មកំពុងរីងស្ងួតប៉ះពាល់មច្ឆាជាតិ និងបក្សីដែលអភិរក្សរាប់រយប្រភេទ និងតំបន់រមណីយដ្ឋាន ក្រសួងជំនាញបានសុំបើកទឹកពី...
ការធ្វើទានមិនអាចប្រាសចាកបញ្ញាបានឡើយ ដូច្នេះបើចង់ឱ្យទានរបស់ខ្លួនប្រសើរថ្លៃថ្លា លុះណាតែបុគ្គលចាត់ចែងទេយ្យទានរបស់ខ្លួនឱ្យបានត្រឹមត្រូវតាមក្បួនបច្ចេកទេស ...
ស្រុកស្ទោង ៖ លោក ជា ចាន់តូ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជានិងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកស្ទោងបានថ្លែងថា៖ បន្ទាប់ពី...
David Brooklyn កូនប្រុសតារាបាល់ទាត់បាននាំគូស្នេហ៍នាង Hana Cross ទៅជួបឪពុកម្ដាយ នៅក្នុងពិធីបង្ហាញម៉ូដមួយក្នុងប្រទេសអង់គ្លេសកាលពីសប្ដាហ៍កន្លងមក ។David Brooklyn និង Hana Cross បានបង្ហាញ...
ក្រោយពីក្ដីស្រឡាញ់មានភាពរអាក់រអួលអស់រយៈពេលជាច្រើនឆ្នាំមក មួយរយៈពេលចុងក្រោយនេះក្ដីស្រឡាញ់របស់ Katy Perry និងលោក Orlando Bloom កាន់តែស្អិតរមួត រួមទាំងបានបង្ហាញថាបាន...
ខេត្តព្រះសីហនុ ៖ ជនសង្ស័យជាជនជាតិចិនចំនួន៣នាក់បានជិះក្នុងរថយន្តមួយគ្រឿងបើកបរក្នុងល្បឿនលឿនបុករថយន្តមួយគ្រឿងទៀតកំពុងឈប់ចត បន្ទាប់ពីកើតហេតុ ជនជាតិចិនទាំង...
ខេត្តបន្ទាយមានជ័យ ៖ ក្រុមចោរមានគ្នាប្រហែល៣នាក់បានធ្វើសកម្មភាពទៅទិញស្រាបៀរ១កេស រួចឲ្យលុយរាយទៅអ្នកលក់ ខណៈដែលជនរងគ្រោះរវល់រាប់លុយនោះ ស្រាប់តែចោរ...
Jennifer Aniston និងមិត្តជំនិតបានប្រឈមមុខនឹងគ្រោះអាសន្នមួយដែលយន្តហោះមិត្តរបស់នាងធ្វើដំណើរទៅមុិកសុិកបានរបូតកង់នៅលើលំហអាកាស ក្រោយពីចាកចេញពីអាកាសយានដ្ឋានឡូស អេ...
រាជធានីភ្នំពេញ ៖ ដើម្បីលើកទឹកចិត្តដល់អ្នកវិយោគមកកម្ពុជាកាន់តែច្រើនរាជរដ្ឋា ភិបាលបានសម្រេចបញ្ចប់តួនាទីស្ថាប័នត្រួតពិនិត្យការនាំទំនិញចេញចូល (កាំកុងត្រូល)...
ព្រះដ៏មានបុណ្យទ្រង់សរសើរដល់អ្នកដែលបានចូលទៅសេពគប់នឹងបណ្ឌិតចាត់ទុកថា ជាការសេពគប់ត្រូវ នាំជីវិតទៅរកភាពភ្លឺស្វាងសមដូចបាលីមួយឃ្លាលើកឡើងថា៖បណ្ឌិតាន...
ជំងឺមហារីកដែលស្ត្រីអាយុ៣០ឆ្នាំគួរតែប្រយ័ត្ន។ តើមានអ្វីខ្លះទៅ ?1.មនុស្សដែលចូលចិត្តបរិភោគចំនីដែលហឹរ ខ្លាញ់ ប្រៃពេក គេងមិនគ្រប់ បរិភោគមិនទៀងពេលនិងសម្ពាធ...
តាមប្រភពពីOddity Central បានឱ្យដឹងថា នារីក្មេងម្នាក់នៅតៃវ៉ាន់ បានបើកពន្លឺអេក្រង់ទូរស័ព្ទអស់ៗក្នុងរយៈពេល២ឆ្នាំកន្លងមក ត្រូវបានគ្រូពេទ្យរកឃើញថា បានខូចទៅលើ...
ខេត្តព្រះសីហនុ ៖ នៅក្នុងយុទ្ទនាការបង្ក្រាបទីតាំងពេស្សាចាររបស់ជនជាតិចិនចំនួន០៣ទីតាំង កាលពីយប់រំលងអធ្រាត្រឈាន ចូលថ្ងៃទី២១ កុម្ភៈ ឆ្នាំ២០១៩ នៅចំនុចភ្នំ...
តាមប្រភពMetroបានឱ្យដឹងថា ជនចាប់រំលោភមានអាយុ២៤ឆ្នាំម្នាក់ ធ្វើសកម្មភាពលើក្មេងស្រីអាយុ១៤ឆ្នាំ ដោយត្រូវបានចាប់ខ្លួនទាំងមិនមានស្លៀកខោ ។ ជនល្មើសឈ្មោះ Dmitry M បាន...
រាជធានីភ្នំពេញ ៖ ស្ត្រីម្តាយកូនសិស្សបានធ្វើដំណើរទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ច្រាំងចំរេះទី២ កាលពីរសៀលថ្ងៃទី២១ កុម្ភៈ លើករណីអ្នកគ្រូប្រចាំថ្នាក់ទី២ក្នុង...
រាជធានីភ្នំពេញ ៖ ថ្ងៃទី២០ ខែកុម្ភៈ នៅទីស្តីការក្រសួង លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម បានអនុញ្ញាតឲ្យគណៈប្រតិភូគណៈកម្មាធិការនាយកនៃ...
រដ្ឋធានីវ៉ាស៊ីនតោន ៖ យោងតាមភ្នាក់ងារសារព័ត៌មាន Channel News Asia កាលពីថ្ងៃទី២១ កុម្ភៈ កន្លងមកបានឲ្យដឹងថា លោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) របស់សហរដ្ឋអាមេរិកបានគម្រាម...