ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាក់ មុន្នី​ឧត្តម ចូល​រោងការ​ថ្ងៃនេះ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កីឡាករ​ល្បីឈ្មោះ ប្រាក់ មុន្នី​ឧត្តម បាន​រៀប​មង្គលការ​យ៉ាង​អ​ធឹ​ក​អធម​នៅ​កោះ​ពេជ្រ អគារ​A កាលពី​ថ្ងៃ​ទី​២២ ខែ​មក​រា ឆ្នាំ​២០១៦ ព្រឹក​ម៉ិញ​នេះ ដោយ​មាន​មន្ត្រី​សហព័ន្ធ និង​កីឡាករ​យ៉ាងច្រើន​កុះករ​ចូលរួម ។ ក្នុង​នោះ​គេ​ឃើញ

រាជធានី​ភ្នំពេញ ៖ កីឡាករ​ល្បីឈ្មោះ ប្រាក់ មុន្នី​ឧត្តម បាន​រៀប​មង្គលការ​យ៉ាង​អ​ធឹ​ក​អធម​នៅ​កោះ​ពេជ្រ អគារ​A កាលពី​ថ្ងៃ​ទី​២២ ខែ​មក​រា ឆ្នាំ​២០១៦ ព្រឹក​ម៉ិញ​នេះ ដោយ​មាន​មន្ត្រី​សហព័ន្ធ និង​កីឡាករ​យ៉ាងច្រើន​កុះករ​ចូលរួម ។ ក្នុង​នោះ​គេ​ឃើញ​វត្តមាន​អ្នកជំនួញ​ច្រើន​រូប​ដែល​ជា​ម្ចាស់​ក្រុមហ៊ុន ជា​ពិសេស​លោក​ជំទាវ ហ៊ុន ម៉ា​ណា អគ្គ​នាយិកា​​នៃ​អគ្គនាយកដ្ឋាន​វិទ្យុ ​និង​ទូរទស្សន៍​បាយ័ន និង​លោក​ឧត្តមសេនីយ៍ ឌី វិជ្ជា ក៏​បាន​ផ្តល់​កិត្តិយស​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​មង្គលការ​របស់​លោក​ដែរ ។

លោក ប្រាក់ មុន្នី​ឧត្តម និយាយ​ថា លោក​រៀប​ការ​ចំនួន​៩០​តុ តែ​ភ្ញៀវ​ភាគច្រើន​មិនមែន​ជា​ការ​អញ្ជើញ​របស់​លោក​សុទ្ធសាធ​នោះ​ទេ គឺជា​ការ​រៀបចំ​របស់​ក្រុម​គ្រួសារ​ខាង​ស្រី​ប៉ុណ្ណោះ ។ លោក​ថា គ្រួសារ​ខាង​ស្រី​ជា​អ្នកមាន​មុខមាត់ ទើប​មង្គលការ​ដែល​បាន​ធ្វើ​ឡើង​មាន​ភាព​អ​ធឹ​ក​អធម ដោយ​មាន​ភ្ញៀវ​កិត្តិយស​ជា​ច្រើន​ត្រូវ​បាន​អញ្ជើញ​ឱ្យ​ចូលរួម ។ លោក​ថា ភ្ញៀវ​ដែល​បាន​អញ្ជើញ​មិន​អស់នោះ​ទេ ជា​ពិសេស​អ្នក​រាប់អាន​លោក ។ រវាង​ខ្លួន និង​កូនក្រមុំ​ស្គាល់គ្នា​ចំនួន​៣​ឆ្នាំ ​ទើប​សម្រេចចិត្ត​រៀប​ការ​ ដោយ​មិនមែន​ជា​ការ​ចាប់​ជល់​ដោយ​ចាស់ទុំ​នោះ​ទេ ។ ភរិយា​របស់​លោក​ឈ្មោះ ប្រាក់ ស្រី​រ័​ត្ន គឺជា​និស្សិត​ ទើបនឹង​បញ្ចប់​ការ​សិក្សា​ថ្នាក់​មហាវិទ្យាល័យ តែ​លោក​មាន​គម្រោង​បើក​ជំនួញ​រួម​គ្នា​ក្រោយ​ពេល​រៀប​ការ​រួច ។

មង្គលការ​របស់​លោក​ត្រូវ​គេ​កត់​សម្គាល់ថា​ មាន​ភាព​គគ្រឹកគគ្រេង​យ៉ាង​ខ្លាំង​ធ្វើ​ឱ្យ​បរិវេណ​កោះ​ពេជ្រ​ត្រូវ​ណែនណាន់តាន់តាប់​ដោយ​ភ្ញៀវ​កិត្តិយស មិន​ថា ​កីឡាករ​ល្បីឈ្មោះ​នៅ​ក្នុង​ពិភព​បាល់ទាត់ គឺ​សូ​ម្បី​តែ​កីឡាករ​-​កីឡាការិនី​ល្បីឈ្មោះ​នៅ​ក្នុង​ពិភព​កីឡា​ផ្សេង​ទៀត​ដែល​ធ្លាប់​រួមការ​ងារ​ជាមួយ​លោក​ក្នុង​ការ​ប្រកួត​ជម្រើសជាតិ​នៅ​ក្នុង និង​ក្រៅ​ប្រទេស​ក៏​មាន​ចំនួន​ច្រើន​ដែរ ។ ប្រាក់ មុន្នី​ឧត្តម បញ្ជាក់​ថា ភរិយា​លោក​ស្រឡាញ់​លោក​ក្នុង​នាម​ជា​កីឡាករ​ម្នាក់ ទើប​លោក​បញ្ជាក់​ថា បើ​ទោះ​រៀប​ការ​រួច​ហើយ លោក​ និង​ភរិយា​អាច​ធ្វើការ​រៀងខ្លួន ឬ​មានមុខ​ជំនួញ​ណាមួយ ក៏​លោក​មិន​បោះបង់​អាជីព​កីឡាករ​បាល់ទាត់​ដែរ ដោយ​លោក​នឹង​កាន់តែ​ប្រឡូក​ស៊ប់​ជាមួយ​ការ​ហ្វឹកហាត់ និង​ការ​ប្រកួត​លើស​ដើម ។ ជាមួយនឹង​ការ​បង្ហាញ​មង្គលការ​នេះ ធ្វើ​ឱ្យ​អ្នកគាំទ្រ​អបអរសាទរ​ចំពោះ​លោក​យ៉ាង​ខ្លាំង ៕