ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលក្រម​ផ្តន្ទាទោស​អតីតៈ​ផ្កាយ​៣​យោធា​ម្នាក់ ក្រោយ​ជាប់ចោទ​បទល្មើស​ជា​ច្រើន

1 ឆ្នាំ មុន
  • ភ្នំពេញ

លោក រ័​ត្ន ស៊ី​ថា ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០២២ បាន​ប្រកាស​សាលក្រម​សម្រេច​ផ្តន្ទាទោស​អតីត​ផ្កាយ​បី​យោធា​ម្នាក់ ដាក់​

រាជធានី​ភ្នំពេញ ៖ លោក រ័​ត្ន ស៊ី​ថា ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០២២ បាន​ប្រកាស​សាលក្រម​សម្រេច​ផ្តន្ទាទោស​អតីត​ផ្កាយ​បី​យោធា​ម្នាក់ ដាក់​ពន្ធនាគារ​កំណត់​៤​ឆ្នាំ និង​សំណង​បណ្តឹងរដ្ឋប្បវេណី​ចំនួន​៦០​លាន​រៀល ពាក់ព័ន្ធ​៣​បទល្មើស ។ សាលក្រម ទុក​សិទ្ធិ​ឲ្យ​ប្តឹង​ឧទ្ធរណ៍​តាម​កំណត់​ច្បាប់ បើសិន​ភាគី​ណាមួយ​មិន​សុខចិត្ត​ចំពោះ​ការ​កាត់ក្តី​នេះ ។

ជនជាប់ចោទ​ខាងលើ​មានឈ្មោះ ឡេ​ង ប៊ុ​ន​ស្រ៊ី ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ (​អតីត​យោធា​ផ្កាយ​៣)​មានស្រុក​កំណើត​នៅ​ឃុំ​ស្វាយ​ឃ្លាំង ស្រុក​ក្រូចឆ្មា ខេត្តកំពង់ចាម មុន​ចាប់ខ្លួន​នៅ​ភូមិ​ត្រពាំង​ឈូក សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

ហើយ​សាលក្រម​បាន​ផ្តន្ទាទោស​លើ​ជនជាប់ចោទ​ឈ្មោះ ឡេ​ង ប៊ុ​ន​ស្រ៊ី ពី​បទ​.​បង្ខាំង​មនុស្ស​ដោយ​ខុសច្បាប់ បទ​.​ហិ​.​ង្សា​ដោយ​ចេតនា​ប្រព្រឹត្ត​ដោយ​សហព័ន្ធ និង​បទ​.​កាន់កា​.​ប់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត ដែល​ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​០៧ ខែកញ្ញា ឆ្នាំ​២០២១ នៅផ្ទះ​លេខ​៤៩ ផ្លូវលំ ស្ថិត​ក្នុងភូមិ​ត្រពាំង​ឈូក សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ហើយ​សាលក្រម​ក៏​បាន​សម្រេច​ឲ្យ​ជនជាប់ចោទ រួម​ផុត​ពី​បទ​. ប៉ុនប៉ង​ឃា​.​តក​.​ម្ម ។

សូម​រម្លឹក​ថា លោក សំ ប៊ុ​ន​ពៅ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​៦ ខែកក្កដា ឆ្នាំ​២០២២ បាន​បង្គាប់​ទៅ​ប្រធាន​មន្ទីរឃុំឃាំង (​ម​១) ព្រៃ​.​ស ឲ្យ​នាំ​ខ្លួន​ជនជាប់ចោទ​ឈ្មោះ ឡេ​ង ប៊ុ​ន​ស្រ៊ី អតីត​ផ្កាយ​៣​យោធា មក​សាកសួរ​បន្ថែម​លើ​សំណុំរឿង​.​រំ​លោ​.​ភ​សេពសន្ថវៈ​មាន​ស្ថាន​ទម្ងន់ទោស​ទាក់ទង និង​ជនល្មើស ។

សូម​រម្លឹក​ទៀត​ថា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ឃុំខ្លួន​អតីត​ផ្កាយ​៣​យោធា​ឈ្មោះ ឡេ​ង ប៊ុ​ន​ស្រ៊ី ដាក់​ពន្ធនាគារ​ព្រៃ​.​ស​ជា​បណ្តោះអាសន្ន ដើម្បី​រង់ចាំ​កាត់ទោស​តាម​ផ្លូវច្បាប់ ពាក់ព័ន្ធ​បទល្មើស​ចំនួន​៤​ទៅ​៥​បទល្មើស ដែល​សុទ្ធ​សឹង​ជា​បទល្មើស​ព្រហ្មទណ្ឌ​រួម​មាន ៖ ១.​ប្រើ​អំពើ​ហិ​.​ង្សា​លើ​គ្រួសារ (​វា​.​យ​ប្រពន្ធ​), ២.​រំ​លោ​.​ភ​សេពសន្ថវៈ​កូនចុង​, ៣.​បង្ខាំង​មនុស្ស​ខុសច្បាប់​, ៤.​គំ​រា​.​ម​កំហែង​ថា នឹង​ស​ម្លា​.​ប់ និង​៥.​កាន់កា​.​ប់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាតិ ។ បានជា​ចៅក្រម​ស៊ើបសួរ​សម្រេច​ឃុំខ្លួន​ជនសង្ស័យ​ដាក់​ពន្ធនាគារ បន្ទាប់​ពី​តំណាង​អយ្យការ​បាន​ធ្វើការ​ចោទប្រកាន់​ជា​ផ្លូវការ លើ​បទល្មើស​ទាំង​៥ នោះ ។

តែ​សំណុំរឿង​ខាងលើ​នេះ ត្រូវ​បាន​ចៅក្រម​ជំនុំជម្រះ​លើក​មក​បើក​សវនាការ និង​ផ្តន្ទាទោស​តែ​ចំនួន​៣​បទល្មើស​ទេ ចំណែក​២​បទល្មើស​ទៀត ទំនងជា​ត្រូវ​បាន​តុលាការ​ឲ្យ​រួច​ផុត​ពី​ការ​ចោទប្រកាន់ ។

សូម​ជម្រាប​ទៀត​ថា កាលពី​រសៀល​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០២ ១ កន្លង​ទៅ កម្លាំង​សមត្ថកិច្ច​ការិយា​ល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចាប់​បញ្ជូន​ជនសង្ស័យ​ឈ្មោះ ឡេ​ង ប៊ុ​ន​ស្រ៊ី ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​នឹង​បទល្មើស​ជា​ច្រើន​ករណី​រួម​មាន ៖ ហិ​.​ង្សា​ក្នុង​គ្រួសារ​, បង្ខាំង​មនុស្ស​ដោយ​ចេតនា​, ទុច្ចរិត​ក្នុង​គោលដៅ​គំ​រា​.​ម​ទារប្រាក់​ពី​ប្រពន្ធ​, កាន់កា​.​ប់​អាវុធ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​, រំ​លោ​.​ភ​សេពសន្ថវៈ​លើ​កូនស្រី​ចុង និង​បទ​គំ​រា​.​ម​កំហែង​ថា នឹង​ស​ម្លា​.​ប់ ដោយ​យោង​តាម​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ ។

ដោយ​ជាប់​ពាក់ព័ន្ធ​បទល្មើស​ទាំងអស់​នោះ​ហើយ បានជា​ចៅក្រម​ស៊ើបសួរ​សម្រេច​ឃុំខ្លួន​ជនសង្ស័យ ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ចាប់ពី​ពេល​នោះ​មក រហូត​ដល់​ថ្ងៃ​កាត់ក្តី និង​មាន​សាលក្រម​ផ្តន្ទាទោស​លើ​ជនជាប់ចោទ​កំណត់​៤​ឆ្នាំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ