ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាបមុខ​សញ្ញា​ប៉ុនប៉ង​រំដោះ​អ្នកទោស បែកធ្លាយ​ម្នាក់​ជា​មន្ត្រី​នគរបាល​

1 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តបន្ទាយមានជ័យ ៖ ​កាលពី​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០២២ កម្លាំង​សមត្ថកិច្ច​នគរបាល​ជំនាញ​ព្រហ្ម

ខេត្តបន្ទាយមានជ័យ ៖ ​កាលពី​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០២២ កម្លាំង​សមត្ថកិច្ច​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត​បន្ទាយ​មាន​ជ័យ ក្រោយ​ទទួល​បាន​បទបញ្ជា​ពី​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ជា​ស្នងការ បាន​សហការ​ជាមួយ​នគរបាល​ស្រុក​មង្គល​បូ​រី ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី នូ ជី​វ័​ន្ត ស្នងការ​រងផែនការងារ​នគរបាល​ព្រហ្មទណ្ឌ ចុះ​អនុវត្ត​ដីកាចាប់ខ្លួន​លេខ ៣៤ ចុះ​ថ្ងៃ​ទី​២៧ ខែ​កុ​ម្ភៈ ឆ្នាំ​២០១៤ របស់​លោក អ៊ិត សម្ផស្ស ចៅក្រម​ជ​នុំ​ជម្រះ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ដែល​បង្គាប់​ឲ្យ​ចាប់​ខ្លួន​ឈ្មោះ ឡាំ សុ​ថេ​ត ហៅ ឡាំ ឡុ​ច ហៅ​លុ​ច ភេទ​ប្រុស អាយុ ២៧​ឆ្នាំ ពី​បទ​ហិ.ង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស និង​ជា​មុខសញ្ញា​ធ្លាប់​ប្រើប្រាស់​អាវុ.ធ ស្ទាក់​បា.ញ់​រំដោះ​អ្នកទោស កាលពី​ថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ​២០២១ កន្លង​មក ។

បន្ទាប់​ពី​ឃាត់ខ្លួន​ ឈ្មោះ ឡាំង សុ​ថេ​ត ហៅ ឡាំ ឡុ​ច ហៅ​លុ​ច និង​ដកហូត​អាវុ.ធ​ខ្លី​១​ដើម ជនសង្ស័យ​ត្រូវ​បាន​សមត្ត​កិច្ច​នាំ​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​មង្គលបុរី ដើម្បី​សាកសួរ​រក​បក្ខពួក​បន្ត ។

នៅ​ចំពោះ​មុខ​ ជនសង្ស័យ​ឈ្មោះ ឡាំង សុ​ថេ​ត បាន​សារភាព​ថា ខ្លួន និង​បក្ខពួក​ម្នាក់​ទៀត​ឈ្មោះ ស៊ិន សុ​ហេង ភេទ​ប្រុស អាយុ២៧​ឆ្នាំ រស់នៅ​ភូមិ​កំពង់ស្វាយ សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ ជា​អ្នក​ដើរ​ចែកចាយ​ថ្នាំ​ញៀ.ន​ឲ្យ​ឈ្មោះ ប៉ក់ ជាលី ហៅ ជៀវ អាយុ​៣២ឆ្នាំ មុខរបរ ជា​មន្ត្រី​នគរបាល​នៅ​ការិយាល័យ (​ក​៧) នៃ​នាយកដ្ឋាន​ប្រ​ឆាំ​ង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ ដែល​ឈ្មោះ ប៉ក់ ជាលី ហៅ ជៀប នេះ ជា​អ្នក​ឲ្យ​អាវុ.ធ​ខ្លី​១​ដើម​សម្រាប់​ការពារ​ខ្លួន និង​ដើរ​ចែក​ចាយ​ថ្នាំ​ញៀ.ន​ឲ្យ​រូបគេ​ទៀត​ផង ។

បន្ទាប់​ពី​បាន​ចម្លើយ​សារភាព​ពី​ឈ្មោះ ឡាំង សុ​ថេ​ត នោះ​ហើយ និង​ដោយ​បានការ​ឯកភាព​ពី​ឯកឧត្តម កើត សុវណ្ណ​រ៉េ​ត ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលា​ដំបូង​ខេត្តបន្ទាយមានជ័យ សមត្ថកិច្ច​ជំនាញ​បាន​បន្ត​ទៅ​ឃាត់​ខ្លួន​ឈ្មោះ ប៉ក់ ជាលី ហៅ ជៀវ និង​ឆែកឆេរ​បន្ទប់​ស្នាក់​នៅ​ប៉ុន្តែ​មិន​បាន​រក​ឃើញ​ភស្តុ​តាង​អ្វី​ទេ ។ ក្រោយ​ពេល​ឃាត់ខ្លួន​ជន​សង្ស័​យ​ទាំង​៣នាក់​នោះ​ ហើយសមត្ថកិច្ច​បាន​បន្ត​ទៅ​ឃាត់ខ្លួនមុខសញ្ញា​ប្រើប្រាស់​ថ្នាំ​ញៀ.ន​២នាក់​ទៀត ​ក្នុងនោះ​​ម្នាក់​ឈ្មោះ នួន វីរ​: ភេទ​ប្រុស អាយុ​១៧ ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ តាំង ស្រី​វី ភេទ​ស្រី អាយុ​១៧ ឆ្នាំ រស់នៅ​ភូមិ​ថ្មី សង្កាត់​ផ្សា​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ។

បច្ចុប្បន្ន ជនសង្ស័យ​៥​នាក់ រួម​ជាមួយ​អាវុ.ធ​ខ្លី​១​ដើម សមត្ថកិច្ច​បាន និង​កំពុង​កសាង​សំណុំរឿង​តាម​នីតិវិធី ៕

មន្ត្រីនគរបាលអ្នកផ្តល់កាំភ្លើ.ង
អ្នកចែកចាយ និងប្រើប្រាស់ថ្នាំញៀ.ន
អ្នកចែកចាយ និងប្រើប្រាស់ថ្នាំញៀ.ន
អ្នកចែកចាយ និងប្រើប្រាស់ថ្នាំញៀ.ន
មុខសញ្ញាប៉ុនប៉ងរំដោះអ្នកទោស

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ