ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

UN ដាក់​សម្ពាធ​មេដឹកនាំ​យោធា​មី​យ៉ា​ន់ម៉ា​ឱ្យ​ប​ញ្ឈប់​ការ​ប្រហារជីវិត និង​ដោះ​លែង​អ្នកទោស​នយោ​បាយ

1 ឆ្នាំ មុន

មីយ៉ាន់ម៉ា ៖ មន្ត្រីជាន់ខ្ពស់​អង្គការសហប្រជាជាតិ បាន​និយាយ​ថា​កាលពី​ថ្ងៃ​ពុធ ទី ១៧ សីហា​ ម្សិល​

មីយ៉ាន់ម៉ា ៖ មន្ត្រីជាន់ខ្ពស់​អង្គការសហប្រជាជាតិ បាន​និយាយ​ថា​កាលពី​ថ្ងៃ​ពុធ ទី ១៧ សីហា​ ម្សិល​មិញ​នេះ​ថា គាត់​បាន​ជំរុញ​មេដឹកនាំ​យោធា​មី​យ៉ា​ន់​ម៉ា ឱ្យ​ដោះ​លែង​អ្នកទោស​នយោបាយ និង​បញ្ឈប់​ការ​ប្រហារជីវិត នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​ដ៏​កម្រ​មួយ ដែល​កើតឡើង​ចំ​ពេល​មាន​អំពើ​ហិ.ង្សា​កើនឡើង​នៅ​ក្នុង​ប្រទេស​នេះ​។

មី​យ៉ា​ន់ម៉ា​មាន​ភាព​ចលាចល​ខ្លាំង​តាំងពី​យោធា​បាន​ផ្តួលរំលំ​រដ្ឋាភិបាល​ជាប់​ឆ្នោត​ដែល​ដឹកនាំ​ដោយ​លោកស្រី អ៊ុ​ង​សាន ស៊ូ​ជី (Aung San Suu Kyi) កាល​ដើមឆ្នាំ​មុន និង​បាន​បើក​ការ​បង្ក្រាប​យ៉ាង​ឃោរ​ឃៅ​លើ​ការ​តវ៉ា​ដោយ​សន្តិវិធី និង​ចលនា​តស៊ូ​ប្រដាប់​អាវុ.ធ​។

លោកស្រី Noeleen Heyzer បេសកជន​ពិសេស​របស់​អង្គការសហប្រជាជាតិ​បាន​ធ្វើ​ដំណើរ​ដល់​រដ្ឋធានី Naypyidaw កាលពី​យប់​ថ្ងៃ​អង្គារ និង​ត្រូវ​បាន​ទទួល​ដោយ​មន្ត្រី​ក្រសួងការបរទេស​មី​យ៉ា​ន់​ម៉ា មុន​ពេល​លោកស្រី​ជួប​ប្រជុំ​ជាមួយ​មេដឹកនាំ​យោធា​មី​យ៉ា​ន​ម៉ា Min Aung Hlaing នៅ​ថ្ងៃ​ពុធ​។

លោកស្រី​បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​ថា «ដំណើរ​ទស្សនកិច្ច​របស់ខ្ញុំ​គឺ​ដើម្បី​បង្ហាញ​ពី​ការ​ព្រួយបារម្ភ​របស់​អង្គការសហប្រជាជាតិ និង​ស្នើ​ឱ្យ​មាន​ជំហាន​ជាក់ស្តែង​ចាំបាច់​ដើម្បី​កាត់​បន្ថយ​ជម្លោះ និង​ការ​រង​ទុក្ខវេទនា​របស់​ប្រជាជន​»​។

សូម​បញ្ជាក់​ថា កាលពី​ពេល​ថ្មី​ៗ​នេះ មេដឹកនាំ​ពិភពលោក​ជា​ច្រើន​បាន​ថ្កោលទោស​មេដឹកនាំ​យោធា​មី​យ៉ា​ន់​ម៉ា​ដោយសារ​របប​នេះ​បាន​ប្រហារជីវិត​សកម្មជន​ប្រជាធិបតេយ្យ ៤​រូប​ដែល​ពួក​គេ​ចោទប្រកាន់​ថា​បាន​ជួយ​ដល់​អំពើ​ភេរវកម្ម​។ តុលាការយោធា​មី​យ៉ា​ន់​ម៉ា​ក៏​បាន​កាត់ទោស​អ្នកទោស​នយោបាយ​ជា​ច្រើន​រូប​ផង​ដែរ​។

ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី កើតឡើង​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពី​តុលាការ​កាត់់ទោស​លោកស្រី អ៊ុ​ង​សាន ស៊ូ​ជី ឱ្យ​ជាប់គុក​រយៈពេល ៦​ឆ្នាំ​បន្ថែម​ទៀត​ពី​បទ​ពុក​រលួយ ដែល​អ្នក​រិះគន់​និយាយ​ថា វា​ជា​ការ​បង្កើត​លេស​ដើម្បី​ចោទប្រកាន់​លើ​លោកស្រី​៕ (​យោង​តាម​ប្រភព​៖ Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ