ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាសភាព​គូប្រកួត​ប្រដាល់​នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ី​ ថ្ងៃអាទិត្យ​​ខាន​ស្អែក​នេះ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សមាសភាព​គូ​ប្រកួត​ប្រដាល់​នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​អិន​ស៊ី ថ្ងៃអាទិត្យ ទី​២២ មក​រា ​ខាន​ស្អែក​នេះ ប្រមូលផ្ដុំ​ទៅ​ដោយ​កីឡាករ​ជើង​ចាស់ និង​ជើង​ថ្មី​ដែល​ត្រូវ​ចូលខ្លួន​មក​សម្ដែង​ប្ញ​ទ្ធិ​ដាក់​គ្នា​ជូន

រាជធានី​ភ្នំពេញ ៖ សមាសភាព​គូ​ប្រកួត​ប្រដាល់​នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​អិន​ស៊ី ថ្ងៃអាទិត្យ ទី​២២ មក​រា ​ខាន​ស្អែក​នេះ ប្រមូលផ្ដុំ​ទៅ​ដោយ​កីឡាករ​ជើង​ចាស់ និង​ជើង​ថ្មី​ដែល​ត្រូវ​ចូលខ្លួន​មក​សម្ដែង​ប្ញ​ទ្ធិ​ដាក់​គ្នា​ជូន​ទស្សនិកជន​បាន​ទស្សនា​នា​ថ្ងៃ​សម្រាក​ចុង​ស​ប្តា​ហ៍ ។ ក្នុង​ចំណោម​ជើង​ខ្លាំង​ទាំង​៦​គូ គូ​ដែល​គេ​ចាប់អារម្មណ៍​ជាងគេ​មាន​ចំនួន​២​គូ គឺ​កីឡាករ ចាត សីហា មក​ពី​ក្លិប​អប់រំ​កាយ ស្រុក​អន្លង់​វែង ប្រកួត​ជាមួយ​កីឡាករ ផា​ន់ ផាត់​យុទ្ធ មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា និង​កីឡាករ ជ័យ ប៊ុ​ន​សុង មក​ពី​ក្លិប​គី​សែ​មាន​រិ​ទ្ធ ប្រកួត​ជាមួយ​កីឡាករ ឈាង សា​រុន មក​ពី​ក្លិប​គជសារ​កីឡា ។

ចាត សីហា ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​មួយ​រូប​ដែល​មានបទពិសោធន៍​ប្រកួត​នៅ​លើ​សង្វៀន​មិន​តិច​ឆ្នាំ​ទេ ហើយ​ការ​ប្រកួត​មួយ​រយៈ​ចុង​ក្រោយ​នេះ ​ទទួលលទ្ធផល​ល្អ​ច្រើន​ ពោល​​គឺ​ឈ្នះ​ច្រើន​ជាង​ចាញ់ ។ រីឯ​ ផា​ន់ ផាត់​យុទ្ធ ជា​អ្នក​ប្រដាល់​ជើង​ចាស់​មាន​សមត្ថភាព​ខ្ពស់​មិន​ងាយ​នរណា​ផ្ដួល​គេ​បាន​ឡើយ ។ ដូច្នេះ​ការ​មក​ជួប​ ចាត សីហា លើក​នេះ គេ​មិនសូវ​មានការ​បារម្ភ​ប៉ុន្មាន​ទេ ។ ចាំ​មើល ចាត សីហា អាច​តស៊ូ​ជាមួយ​ ផា​ន់ ផាត់​យុទ្ធ​ ដល់​ទឹក​ទី​៥ ​បាន​ឬ​អត់ ។

ចំណែក​ឯ ជ័យ ប៊ុ​ន​សុង ជួប​ ឈាង សា​រុន លើក​នេះ ពិបាក​វាយតម្លៃ​ទុក​មុន​ពី​លទ្ធផល​ចុង​ក្រោយ​ណាស់ ។ ជ័យ ប៊ុ​ន​សុង ជា​អ្នក​ប្រដាល់​ចាស់វស្សា​មួយ​រូប​ដែល​មាន​ថ្វីដៃ​ប្រកួត​នៅ​លើ​សង្វៀន​ល្អ​ខ្លាំង​ណាស់ តែ​គេ​មាន​ចំណុចខ្សោយ​មួយ​ត្រង់​រាង​ឆេវឆាវ​បន្តិច ។ ទាំង​ស្នៀត​កណ្ដាប់ដៃ និង​ស្នៀត​ជើង ​សុទ្ធតែ​អាច​ប្រើ​ការ​បាន​យ៉ាង​ស្ទាត់ជំនាញ​បំផុត កម្លាំង​ស៊ុ​ហ្វ​ក៏​ខ្លាំង​អាច​តស៊ូ​ប្រកួត​បាន​៥​ទឹក​ពេញ​ដោយ​មិន​លំបាក ។ ទោះបីជា​យ៉ាងណា​គេ​មិន​អាច​មើល​ស្រាល​លើ​ ឈាង សា​រុន បាន​ទេ ថ្វី​ដ្បិតតែ​កីឡាករ​រូប​នេះ​មិនសូវ​លេចមុខ​នៅ​លើ​សង្វៀន​ញឹកញាប់​មែន ប៉ុន្តែ​តាមតែ​គេ​ធ្លាប់​ដឹង​កីឡាករ​រូប​នេះ​មាន​ថ្វីដៃ​ប្រកួត​នៅ​លើ​សង្វៀន​ល្អ​អាច​តតាំង​ជាមួយ ​ជ័យ ប៊ុ​ន​សុង ឱ្យ​កក្រើក​រេញ​បាន។

ដោយឡែក​គូប្រកួត​មិត្តភាព​ផ្សេង​ទៀត​មាន កីឡាករ ពី​ន ណា​ថៃ មក​ពី​ក្លិប​កងទ័ពជើងទឹក ប្រកួត​ជាមួយ​កីឡាករ ពុ​យ ឈិ​ន មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា ។ កីឡាករ ឡុ​ង ខេត្ត មក​ពី​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ប្រកួត​ជាមួយ​កីឡាករ ទេស សុខ​ហេង មក​ពី​ក្លិបកង​ពល​តូច​លេខ៧០ ។ កីឡាករ ស៊ុំ សុខ​ឡេ​ង មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា ប្រកួត​ជាមួយ​កីឡាករ សិទ្ធ ច​ន្ទ្រា មក​ពី​ក្លិប​សាមគ្គី​កូន​ខ្មែរ និង​គូ​ចុង​ក្រោយ កីឡាករ ឌុ​ម កែវ​ដាំ មក​ពី​ក្លិប​សុភា​នូ​មាន​ជ័យ ប្រកួត​ជាមួយ​កីឡាករ ឡុ​ង ចំរើន មក​ពី​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ៕