ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាវុធហត្ថ​ស្រុក​ពញាឮ ឃាត់ខ្លួន​ជនសង្ស័យ​០២​នាក់ ករណី​រក្សា​ទុក​និង​ប្រើប្រាស់​គ្រឿងញៀ.ន

1 ឆ្នាំ មុន

ខេត្តកណ្តាល ៖ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ពញាឮ បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា មាន​ករណី​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ស្ថិត​ក្នុង​ឃុំ​ភ្នំ​បាត ស្រុក​ពញាឮ ខេត្តកណ្តាល និង​ដោយ​មានការ​ដឹកនាំ​ចង្អុលបង្ហាញ​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត…

ខេត្តកណ្តាល ៖ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ពញាឮ បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា មាន​ករណី​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ស្ថិត​ក្នុង​ឃុំ​ភ្នំ​បាត ស្រុក​ពញាឮ ខេត្តកណ្តាល និង​ដោយ​មានការ​ដឹកនាំ​ចង្អុលបង្ហាញ​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ព្រមទាំង​មានការ​សម្របសម្រួល​នីតិវិធី​ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត កាលពី​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០២២ កម្លាំង​ជំនាញ​បាន​ចុះ​ដល់ទី​កន្លែង​ជាក់ស្តែង ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០២​នាក់ និង​បាន​ចាប់​យក​វត្ថុ​តាង​ថ្នាំ​ញៀន (​ម៉ា​ទឹកកក​) ចំនួន​១២​កញ្ចប់​, ទូរ​សព្ទ​ដៃ ០២​គ្រឿង ។

បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុ​តាង ត្រូវ​បាន​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្តកណ្តាល បាន​កសាង​សំណុំរឿង បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ