ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រិ​ន សា​រដ្ឋ ជួប​បារាំង ចំណែក​ព្រំ វី និង​ឡុ​ង សុ​ភី ជួប​ថៃ នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ី

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កម្មវិធី​ប្រកួត​ប្រដាល់​ជា​លក្ខណៈ​មិត្តភាព​អន្តរជាតិ៍​នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​អិន​ស៊ី នៅ​ថ្ងៃ​ទី​២១ មក​រា ខាង​មុខ​នេះ​ប្រជុំ​ដោយ​កីឡាករ​ជើង​​ខ្លាំង​៣​សាសន៍​ ​គឺ​កម្ពុជា​-​បារាំង​-​ថៃ ។

រាជធានី​ភ្នំពេញ ៖ កម្មវិធី​ប្រកួត​ប្រដាល់​ជា​លក្ខណៈ​មិត្តភាព​អន្តរជាតិ៍​នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​អិន​ស៊ី នៅ​ថ្ងៃ​ទី​២១ មក​រា ខាង​មុខ​នេះ​ប្រជុំ​ដោយ​កីឡាករ​ជើង​​ខ្លាំង​៣​សាសន៍​ ​គឺ​កម្ពុជា​-​បារាំង​-​ថៃ ។

កីឡាករ​កម្ពុជា រិ​ន សា​រដ្ឋ មក​ពី​ក្លិប​ខេត្តព្រៃវែង ត្រូវ​បាន​គេ​ផ្គូផ្គង​ឱ្យ​ជួប​ប្រកួត​ជាមួយ​កីឡាករ​បារាំង​ឈ្មោះ Huseyin Ozugur ក្នុង​ប្រភេទ​ទម្ងន់​៦៧​គីឡូក្រាម ។ ព្រំ វី មក​ពី​ក្លិប​កងទ័ពជើងទឹក ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ កៅ ភោ​ដាំ ហាន​រ៉ា​វី ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម និង ឡុ​ង សុ​ភី មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ នឹង ត្រាក់​កាន ក​.​កា​មន្ត​វ៉ា​ត ក្នុង​ប្រភេទ​ទម្ងន់​៦៧​គីឡូក្រាម ។

កីឡាករ​បារាំង​រូប​នេះ​ មិន​ត្រូវ​បាន​គេ​ប្រាប់​ឱ្យ​ដឹង​ពី​ប្រវត្តិ​ប្រកួត​ច្បាស់លាស់​នោះ​ទេ គ្រាន់តែ​ដឹង​ថា គេ​ហាត់​នៅ​ប្រទេស​ថៃ និង​មានបទពិសោធន៍​ប្រកួត​យ៉ាង​ជោកជាំ ថែម​ទាំង​ធ្លាប់ ផ្ដួល​កីឡាករ​ថៃ​ឱ្យ​សន្លប់​នៅ​ក្រោម​កណ្ដាប់ដៃ​របស់​គេ​មិន​តិច​ដង​ឡើយ ។ ប៉ុន្តែ​សម្រាប់​ការ​មក​ជួប​អ្នក​ប្រដាល់​វាយ​ក្នុង​ទ្រុង រិ​ន សា​រដ្ឋ លើក​នេះ​ប្រហែលជា​ពិបាក​បន្តិច​ហើយ ។ ទោះបី​រិ​ន សា​រដ្ឋ គ្រាន់តែ​ជា​អ្នក​ប្រដាល់​ជើង​ថ្មី​ម្នាក់​បទ​ពិសោធន៍​ប្រកួត​នៅ​លើ​សង្វៀន​មិន​ច្រើន​ណាស់ណា​ក៏​គេ​អាច​ប្រកួត​ដោយ​ទំនុក​ចិត្តបាន​ដែរ ។

ចំណែក ព្រំ វី ធ្លាប់​ប្រកួត​៥៧​ដង ឈ្នះ​៤០​ដង ចាញ់​១៧​ដង ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ដែល​ធ្លាប់​ប្រកួត​៦០​ដង ឈ្នះ​៥០​ដង ចាញ់​៩​ដង និង​ស្មើ​១​ដង ។ គូ​នេះ​មិន​អាច​មើល​ស្រាល លើ​ខាង​ណា​ម្នាក់​បាន​ឡើយ ដូច្នេះ​មាន​តែ​រង់ចាំ​មើល​ការ​ប្រកួត​ជាក់ស្តែង​ប៉ុណ្ណោះ ។

មួយគូ​ទៀត ឡុ​ង សុ​ភី ដែល​ធ្លាប់​ប្រកួត​១២០​ដង ឈ្នះ​៩០​ដង ចាញ់​២៦​ដង ស្មើ​៤​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​៤៤​ដង នឹង​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ដែល​ធ្លាប់​ប្រកួត​​៦៧​ដង ឈ្នះ​៥៧​ដង ចាញ់​១០​ដង ។ គូ​នេះ​គេ​មាន​ជំនឿ​ចិត្ត​លើ​ឡុ​ង សុ​ភី ច្រើន​ជាង ទោះបី​កីឡាករ​ថៃ​រូប​នេះ​ធ្លាប់​មក​ប្រកួត​នៅ​លើ​សង្វៀន​ស្រុក​ខ្មែរ​ហើយ​ដឹង​ពី​បច្ចេក​ទេស​ប្រកួត​របស់ ឡុ​ង សុ​ភី ខ្លះ​ៗ​ក្តី ។

រីឯ​គូប្រកួត​មិត្តភាព​ធម្មតា​វិញ​មាន​កីឡាករ សុខ វាសនា មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា ប្រកួត​ជាមួយ​កីឡាករ ចាត ស៊ី​ចាន់ មក​ពី​ក្លិប​អប់រំ​កាយ​ស្រុក​អន្លង់​វែង ។

ដោយឡែក នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​ធី​អិន​ថ្ងៃ​សៅរ៍​នេះ​ដែរ ក៏​មានការ​ប្រកួត​ប្រដាល់​លក្ខណៈ​មិត្តភាព​អន្តរជាតិ​ជូន​ទស្សនិកជន​បាន​ទស្សនា​នា​ថ្ងៃ​សម្រាក​ចុង​ស​ប្តា​ហ៍​ផង​ដែរ ។ សម្រាប់​គូ​អន្តរជាតិ​មាន​កីឡាករ ចាន់ សំអាត មក​ពី​ក្លិប​អប់រំ​កាយ​ស្រុក​អន្លង់​វែង ដែល​ធ្លាប់​ប្រកួត​៤៥​ដង ឈ្នះ​២៨​ដង ចាញ់​១៦​ដង ស្មើ​១​ដង និង​ផ្តួល​គូប្រកួត​ឱ្យ​សន្លប់​​បាន​១៥​ដង ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​ភិត​ណា​ម ស​.​ប៉ាក​ន ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម  ។ កីឡាករ​ថៃ​រូប​នេះ​ធ្លាប់​ប្រកួត​បាន​៦៥​ដង ឈ្នះ​៥០​ដង ចាញ់​១៣​ដង ស្មើ​៤​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​៨​ដង ។ គូ​នេះ​មិន​ធ្លាប់​ជួប​គ្នា​ពី​មុន​មក​នោះ​ទេ ដូច្នេះ​គេ​មិន​អាច​ទាយ​ទុក​មុន​ថា​អ្នក​ណា​ខ្លាំង​ជាង​អ្នក​ណា​ឡើយ ។

កីឡាករ ពៅ សក្ដិ​សិទ្ធិ មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ ដែល​ធ្លាប់​ប្រកួត​បាន​៨០​ដង ឈ្នះ​៤៦​ដង ចាញ់​២៧​ដង ស្មើ​៦​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​១៥​ដង នឹង​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ ឆាន​ឆ័​យ ស៊ី​ត​ណា​យុក​ថៃ ក្នុង​ប្រភេទ​ទម្ងន់​៧០​គីឡូក្រាម ។ កីឡាករ​ថៃ​រូប​នេះ​ធ្លាប់​ប្រកួត​បាន​៩០​ដង ឈ្នះ​៦១​ដង ចាញ់​២៦​ដង ស្មើ​៣​ដង ។ ទោះ​បី​ជា​កីឡាករ​ថៃ​រូប​នេះ​ មាន​ប្រវត្តិ​ប្រកួត​ច្រើន​ជាង​មែន ប៉ុន្តែ ពៅ សក្ដិ​សិទ្ធិ ប្រហែលជា​មិន​ធ្វើ​ឱ្យ​អ្នកគាំទ្រ​អស់សង្ឃឹម​ឡើយ ។

រីឯ​គូប្រកួត​មិត្តភាព​ធម្មតា​វិញ​មាន​កីឡាករ ហួត លី​ហ៊ុយ មក​ពី​ក្លិប​កងទ័ពជើងទឹក ប្រកួត​ជាមួយ​កីឡាករ ហេង ពៅ មក​ពី​ក្លិប​កងពលតូច​លេខ​៧០ ។ កីឡាករ ឡុ​ង ឡា មក​ពី​ក្លិប​អប់រំ​កាយ​ស្រុក​អន្លង់​វែង ប្រកួត​ជាមួយ​កីឡាករ លី​ន វី​រៈ មក​ពី​ក្លិប​បូ​រី​រាជសីហ៍ និង​គូ​ចុង​ក្រោយ​កីឡាករ សួង សុវណ្ណ​ថា មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ប្រកួត​ជាមួយ​កីឡាករ វ៉ឺ​ន វ៉ា​ន់ មក​ពី​ក្លិប​ពន្លឺ​សាមគ្គី​ខេត្តបាត់ដំបង ៕