ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​ស្តែង​នឹង​ភ្នែក​សកម្មភាពចោរ បុរសរងគ្រោះ​ខំរត់​ដេញតាម តែ​តាម​មិនទាន់​

3 ឆ្នាំ មុន
  • សៀមរាប

មាន​បុរស​ម្នាក់​ត្រូវ​ចោរលួច​យក​ម៉ូតូ​១​គ្រឿង​ទៅ​បាត់ កាលពី​វេលា​ម៉ោង​ប្រមាណ​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០២២ កន្លង​ទៅ ខណៈ​ម្ចាស់​ចត​ទុក​នៅ​មាត់ទឹក​បារាយ​ណ៍ ខាងកើត​វត្ត​ស្វាយ​រមៀត

ខេត្តសៀមរាប ៖ បើតាម​សេចក្តីរាយការណ៍​ឲ្យ​ដឹង​ថា មាន​បុរស​ម្នាក់​ត្រូវ​ចោរលួច​យក​ម៉ូតូ​១​គ្រឿង​ទៅ​បាត់ កាលពី​វេលា​ម៉ោង​ប្រមាណ​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០២២ កន្លង​ទៅ ខណៈ​ម្ចាស់​ចត​ទុក​នៅ​មាត់ទឹក​បារាយ​ណ៍ ខាងកើត​វត្ត​ស្វាយ​រមៀត ​ប្រហែល​២០០​ម៉ែត្រ ស្ថិត​ក្នុងភូមិ​បន្ទាយ​ឈើ សង្កាត់​ទឹក​វិល ក្រុង​សៀមរាប ។

ម្ចាស់​ម៉ូតូ​ឈ្មោះ ពេ​ម ពង ភេទ​ប្រុស អាយុ៥២​ឆ្នាំ ជា​កសិករ រស់នៅ​ភូមិ​គោក​ដូង សង្កាត់​ទឹក​វិល ក្រុង​សៀមរាប ហើយ​ម៉ូតូ​ដែល​ត្រូវ​ចោរ​លួច​យក​ទៅ​បាត់​នោះ ម៉ាក​ហុងដា​ឌ្រី​ម សេ​៊​រី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ បាត់ដំបង​១V-៩៤៨៣ ។

សេចក្តីរាយការណ៍​ឲ្យ​ដឹង​ទៀត​ថា នៅ​ម៉ោង​ប្រហែល​៦​ព្រឹក​ថ្ងៃ​នោះ ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ចេញពីផ្ទះ ដើម្បី​ទៅ​សា​​មង​ដែល​រាយ​ចាប់​ត្រី​នៅ​ស្ទឹង​បារាយណ៍ ។ មង​ត្រូវ​បាន​ដាក់​រាយ​តាំងពី​ល្ងាច​ថ្ងៃ​ទី​១៤ ខែសីហា ហើយ​បាន​យក​ម៉ូតូ​ទៅ​ចត​ទុក​នៅ​មាត់ទឹក រួច​ម្ចាស់​ចុះ​ទៅ​សា​មង ។

លុះ​បាន​ប្រហែល​កន្លះ​ម៉ោង ជន​រង​គ្រោះ​ក្រឡេកទៅ​ឃើញ​មនុស្ស​២​នាក់ ដើរ​ចុះឡើង​ៗ​ក្បែរម៉ូតូ ស្រាប់​តែ​បន្តិច​ក្រោយ​ក៏​នាំ​គ្នា​អូស​ម៉ូតូ​ចេញ​ទៅ ដោយ​ម្នាក់​អូស និង​ម្នាក់​ទៀត​រុញ ។ ពេល​ឃើញ​ដូច្នោះ ម្ចាស់​ម៉ូតូ​បាន​ស្ទុះ​រត់ឡើង​ពី​ទឹក​ដេញ​តាម​ចោរ ប៉ុន្តែ​ចោរ​​២​នាក់​​នោះ​បាន​ជិះ​ម៉ូតូ​គេចខ្លួន​បាត់ ។

បន្ទាប់​មក​ជន​រង​គ្រោះ​​ក៏​បាន​រត់​ដេញ​តាម ​និង​ស្រែ​កថា ​«​ចោរលួច​ម៉ូតូ​ៗ» ពេល​នោះ​​ក៏​មានរ៉ឺ​ម៉ក​ម៉ូតូ​មួយ​គ្រឿង​ជិះ​កាត់ គាត់​ក៏​ប្រាប់​អ្នក​រ៉ឺ​ម៉ក​ឲ្យ​ជួយ​ដេញ​ចាប់ចោរ ។ នៅ​ពេល​នោះដែរ ក៏​មាន​ស្ត្រី​ម្នាក់​ឮ​ក៏​ស្រែក​ប្រាប់​ឲ្យ​ទៅ​សួរ​ប្ដី​គាត់ ព្រោះ​ប្តី​គាត់​មាន​អាយ​កូ​ម​ ដើម្បី​ផ្តល់​ព័ត៌មាន​ទៅ​គោលដៅ​ខាង​មុខ​ឲ្យ​ជួយ​តាម​ចោរ ។

បន្ទាប់​មក ប្តី​គាត់​បាន​ហៅ​តាម​អាយ​កូ​ម​ទាក់ទង​ទៅ​ប្រជា​ការពារ និង​ហៅ​ត​ៗ​គ្នា​ទៅ​នគរបាល​ប៉ុស្តិ៍ និង​នគរបាល​បេតិកភណ្ឌ​ជួយ​ស្ទាក់ ។ បន្តិច​ក្រោយមក ក៏​ឃើញ​មាន​នគរបាល​មូលដ្ឋាន​ទៅ​ដល់ និង​ជួយ​ស្វែងរក​ដែរ ​តែ​រក​មិនឃើញនោះទេ ព្រោះ​ដោយ​សារចោរ​ទាំង​​២​នាក់​នោះ​ជិះ​ម៉ូតូ​គេចខ្លួន​បាត់ទៅហើយ ។

ទោះជា​យ៉ាងណា សមត្ថកិច្ច​កំពុង​ចាត់​វិធានការ​ស៊ើបអង្កេត និង​ស្រាវជ្រាវ​វែកមុខ​ចោរ​​ទាំង​២​នាក់​
នេះ ដើម្បី​នាំ​ខ្លួន​មក​អនុវត្ត​ទោស​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ