ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូមបង្កើនការ​​ប្រុង​ប្រ​យ័ត្ន​​​បង​ប្អូន​ដែល​រស់​នៅ​អូរព្រំ​ដែនកម្ពុជា-ថៃ​ ខណៈទឹក​ហក់​ឡើង

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ក្រោយ​ពី​មាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់​ជា​ច្រើន​ថ្ងៃ​នោះ​ បាន​ធ្វើ​ឲ្យ​ស្ថានភាព​ទឹកអូរ​ព្រំដែន​ហក់​ឡើង​ខ្ពស់ គួរ​ឲ្យ​ព្រួយបារម្ភបំផុត ។ ដើម្បី​ទ្រោល​នឹង​ស្ថានការណ៍​នេះ កាលពី​ព្រឹក​ថ្ងៃ​ទី​១៦ សីហា ​លោក…

ខេត្តបន្ទាយមានជ័យ ៖ ក្រោយ​ពី​មាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់​ជា​ច្រើន​ថ្ងៃ​នោះ​ បាន​ធ្វើ​ឲ្យ​ស្ថានភាព​ទឹកអូរ​ព្រំដែន​ហក់​ឡើង​ខ្ពស់ គួរ​ឲ្យ​ព្រួយបារម្ភបំផុត ។ ដើម្បី​ទ្រោល​នឹង​ស្ថានការណ៍​នេះ កាលពី​ព្រឹក​ថ្ងៃ​ទី​១៦ សីហា ​លោក គាត ហ៊ុ​ល​ អភិបាលក្រុង​ប៉ោយ​ប៉ែ​ត បាន​ដឹកនាំ​ក្រុមការងារ និង​កម្លាំង​នគរបាល យោធា កងរាជអាវុធហត្ថ ចុះ​ពិនិត្យ​ស្ថានភាព​ទឹក​តាម​បណ្តោយ​អូរ​ព្រំដែន​កម្ពុជា​-​ថៃ ក្នុងភូមិ​សាស្ត្រ​ភាគ​ខាងត្បូង​ផ្លូវជាតិ​លេខ​៥ ខណៈ​ទឹកភ្លៀង​មួយ​ភាគ​ជា​ទឹក​ហូរ​ធ្លាក់​មក​ពី​ប្រទេស​ថៃ ដែល​អាច​ប្រឈម​ឲ្យ​មានការ​ជន់​លិច​លំនៅ​ឋាន​ និង​ផលដំណាំ​របស់​ប្រជាពលរដ្ឋ​ ។

លោក គាត ហ៊ុ​ល អភិបាលក្រុង​ប៉ោយ​ប៉ែ​ត​បាន​ថ្លែង​ថា​ ​ដើម្បី​ការពារ​សភាពការណ៍​ទឹកជំនន់នេះ ​ក៏​បាន​​ដឹកនាំ​ក្រុមការងារ​កម្លាំង​ចម្រុះ​ថ្នាក់​ក្រុង ចុះ​ត្រួតពិនិត្យ​ស្ថានភាព​ទឹក​តាម​បណ្តោយ​អូរ​ព្រំដែន​ក្នុងភូមិ​សាស្ត្រ​ក្រុង​ប៉ោយ​ប៉ែ​ត ដែល​កំពុង​មាន​សន្ទុះ​កើនឡើង​ដោយសារ​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់ ដើម្បី​ត្រៀមលក្ខណៈ​អន្តរាគមន៍​បង្ការ និង​ជម្លៀស​ពលរដ្ឋ​មក​កាន់​ទីទួល​សុវត្ថិភាព​ដែល​បាន​រៀបចំ​រួច​ជា​ស្រេច​ក្នុង​ករណី​ចាំបាច់​ ។

ក្នុង​នាម​ អាជ្ញាធរ​ក្រុង ​លោក​សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មាន​លំនៅ​ដ្ឋា​ន​តាម​បណ្តោយ​មាត់​អូរ​ព្រំដែន​ សូម​មានការ​យកចិត្តទុកដាក់​និង​ប្រុង​ប្រយ័ត្ន​ខ្ពស់​លើ​សុវត្ថិភាព ជា​ពិសេស​ចំពោះ​កុមារ តូច​ៗ និង​សត្វ​អ​សិរ​ពិស​ផ្សេង​ៗ​ដែល​អាច​បង្កគ្រោះថ្នាក់​ជាយថាហេតុ​។

គួ​ររំលឹក​ថា ​នៅ​​ក្រុង​ប៉ោយ​ប៉ែ​ត​មាន​ភ្លៀង​ធ្លាក់​០២​ថ្ងៃ​ជាប់​ៗ​គ្នា​ ចាប់តាំង​ពី​ថ្ងៃ​ទី​១៥​និង​១៦​ខែសីហា​ឆ្នាំ​២០២២​នេះ​ បានឃើញ​ថា តំបន់​មួយ​ចំនួន​មានការ​ជន់​លិច​ផ្ទះ​ពលរដ្ឋ​រួម​ទាំង​ផ្លូវ​ផង​ដែរ​ ក្នុង​នោះ​ អាជ្ញាធរ​ក៏​មានការ​ម​មារ​​ញឹក​កាយ​ប្រឡាយ​រំដោះ​ទឹកជំនន់​ទឹកភ្លៀង​នេះ​ ដើម្បី​បញ្ចៀស​ការ​ជន់​​លិច​លំនៅ​ឋាន​​ ។

អត្ថបទសរសេរ ដោយ