ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វ៉ូ​វី​ណា​ម​ដាក់​កាលបរិច្ឆេទ សម្រាប់​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា​បាន​កំណត់​នូវ​កាលបរិច្ឆេទ​សម្រាប់​ការ​ប្រកួត​

រាជធានី​ភ្នំពេញ ៖ សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា​បាន​កំណត់​នូវ​កាលបរិច្ឆេទ​សម្រាប់​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​នា​ឆ្នាំ​នេះ​ហើយ ។ តាម​ការ​គ្រោងទុក​នោះ ការ​ប្រកួត​ដែល​គ្រោង​ធ្វើ​នៅ​អគារ​ដំបូលទូក​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​នោះ​គឺ​មាន​រយៈពេល​៣​ថ្ងៃ​ដោយ​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​១៧ ដល់​១៩ កញ្ញា ២០២២​។ នេះ​ជា​ការ​ប្រកួត​មួយ​ដែល​ប្រើប្រាស់​ថវិកា​របស់​ក្រសួង​អប់រំ យុវជន និង កីឡា ។

បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​យ៉ាំ ថៃ​សាន់ ដែល​ជា​អគ្គលេខាធិការ​សហព័ន្ធ​នោះ​ថា ការ​ប្រកួត​មាន​ចំនួន​១៨​វិញ្ញាសា ។ វិញ្ញាសា​ផ្នែក​មេ​គុន​ឯកត្តជន​ពេញវ័យ​មាន​៩​ប្រភេទ​ដោយ​នារី​មាន​៤​ប្រភេទ​គឺ​ឡុ​ង​ហួ​ង្វៀ​ង ថាប់​ថឺ​ង្វៀ​ង មេ​គុន​ដាវ និង​កាំបិត​ធំ ។ សម្រាប់​បុរស​មាន​៥​ប្រភេទ​នោះ​គឺ​ថាប់​ថឺ​ង្វៀ​ង
មេ​គុន​ដាវ កាំបិត​ធំ ងួ​ន​មួ​ង​ង្វៀ​ន និង​ដំបង ។ វិញ្ញាសា​មេ​គុន​អាយុ​ក្រោម​១៦​ឆ្នាំ​មាន​តែ​២​ប្រភេទ​ប៉ុណ្ណោះ​គឺ​ឡុ​ង​ហូ​ង្វៀ​ង សម្រាប់​នារី​និង​បុរស ។

វិញ្ញាសា​ប្រយុទ្ធ​មាន​៧​វិញ្ញាសា​ដោយ​នារី​មាន​៣​វិញ្ញាសា​សម្រាប់​ប្រភេទ​អាយុ​១៤​ឆ្នាំ​គឺ​ប្រភេទ​ទម្ងន់​៥១​ដល់​៥៥​គីឡូក្រាម ទម្ងន់​៥៥​ដល់​៦០​គីឡូក្រាម និង​ទម្ងន់​៥១​ដល់​៦០​គីឡូក្រាម ។ ប្រយុទ្ធ​បុរស​មាន​៤​ប្រភេទ​ទម្ងន់​គឺ​៥១​ដល់​៥៥​គីឡូក្រាម ៦០​ដល់​៦៤​គីឡូក្រាម ៦៤​ដល់​៦៨​គីឡូក្រាម និង ៥១​ដល់​៦៨​គីឡូក្រាម ។

សមាគម ឬ​ក្លិប​មាន​សិទ្ធិចុះ​ឈ្មោះ​កីឡាករ កីឡាការិនី​បាន​តែ​១​រូប ឬ​១​ក្រុម​ក្នុង​មួយ​វិញ្ញាសា​ព្រមទាំង​មាន​អាយុ​ចាប់ពី​១៣​ដល់​៣៥​ឆ្នាំ ។ ជាមួយគ្នា​នោះ​ក្នុង​ម្នាក់​ចូលរួម​ប្រកួត​បាន​តែ​២​វិញ្ញាសា​ហើយ​មួយ​សមាគម ឬ​ក្លិប​អនុញ្ញាត​ឲ្យ​ចូលរួម​ប្រកួត​បាន​តែ​៨​រូប​ប៉ុណ្ណោះ ។ មាន​តែ​វិញ្ញាសា​ប្រយុទ្ធតែ​មួយ​គត់​ត្រូវ​បាន​កំណត់​ចំណាត់ថ្នាក់​លេខ​១ លេខ​២ និង​លេខ​៣​ស្ទួន សម្រាប់​វិញ្ញាសា​ដទៃ​ទៀត​គ្មាន​ចំណាត់ថ្នាក់​លេខ​៣​ស្ទួន​នោះ​ទេ មាន​តែ​លេខ​៣​ម្នាក់​គត់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ