ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្រាមើលមនុស្សគូស្វាមីភរិយាស្រលាញ់គ្នាដល់ចាស់កោងខ្នង ឬយ៉ាងណា?

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជា​ការ​ពិត​ណាស់ ការ​ជ្រើសរើស​គូស្រករ​ជា​រឿង​សំខាន់​ក្នុង​ជីវិត ដែល​គ្រប់​គ្នា​តែង​ប្រាថ្នា​ជីវិត​គូ​ស្រលាញ់​គ្នា ដល់​ចាស់​កោង​ខ្នង​។ ហេតុ​ដូច្នេះ​ហើយ ទើប​ឪពុក​ម្តាយ អាណាព្យាបាល តែងតែ​ពិនិត្យ​យ៉ាង​ហ្មត់ចត់​ទៅ​លើ​អនាគត​កូនប្រសារ​ស្រី…

រាជធានី​ភ្នំពេញ ៖ ជា​ការ​ពិត​ណាស់ ការ​ជ្រើសរើស​គូស្រករ​ជា​រឿង​សំខាន់​ក្នុង​ជីវិត ដែល​គ្រប់​គ្នា​តែង​ប្រាថ្នា​ជីវិត​គូ​ស្រលាញ់​គ្នា ដល់​ចាស់​កោង​ខ្នង​។ ហេតុ​ដូច្នេះ​ហើយ ទើប​ឪពុក​ម្តាយ អាណាព្យាបាល តែងតែ​ពិនិត្យ​យ៉ាង​ហ្មត់ចត់​ទៅ​លើ​អនាគត​កូនប្រសារ​ស្រី ឬ​កូនប្រសារ​ប្រុស ពិសេស​សាមីខ្លួន គឺ​កាន់តែ​ប្រុង​ប្រយ័ត្ន​និង​សម្លឹង​មើល​គ្រប់​ជ្រុងជ្រោយ មុន​នឹង​ធ្វើការ​សម្រេចចិត្ត​ទទួលយក​នរណា​ម្នាក់​មក​ក្នុង​ជីវិត​។

រូបតំណាង

ពាក្យចាស់​តែង​ពោល​ថា ធ្វើស្រែ​ខុស​មួយ​រដូវ នៅ​មួយ​រដូវ ឬ​ធ្វើស្រែ​ខុស ឆ្នាំ​នេះ ឬ​២ ឬ​៣ ឆ្នាំ ក៏​គង់​ត្រូវ​១​ឆ្នាំ តែ​រើស​គូស្រករ​តែ​ខុស​ម្ដង គឺ​ខុស​មួយ​ជីវិត «​នេះ​ជា​ពាក្យស្លោក​ខ្មែរ​យើង​លើក​ឡើង ជា​គតិ​ដាស់តឿន​ដល់​បេក្ខជន​ដែល​មាន​បំណង​រៀប​អាពាហ៍ពិពាហ៍​ដើម្បី​ស្វែងរក​សុភមង្គល​ជីវិត​រួម​គ្នា​»​។

រូបតំណាង

មួយវិញទៀត ចាប់ផ្តើម​មាន​ស្នេហា​ជាមួយ​នរណា​ម្នាក់ គឺ​មិន​ពិបាក​នោះ​ទេ ហើយ​ការ​រៀប​ការ​ជាមួយ​នរណា​ម្នាក់​ក៏​មិន​ពិបាក​នោះ​ដែរ តែ​អ្វី​ដែល​ពិបាក​នោះ គឺថា​តើ​ធ្វើ​យ៉ាងណា​ឱ្យ​ចំណងស្នេហា​នៅ​តែ​ផ្អែម​ល្អែ​ម រឹង​មាំ និង​ក្តៅ​គគុក​។ រៀប​ការ​មិនមែន​ជាទី​បញ្ចប់​នៃ​សេ្ន​ហា​នោះ​ទេ តែ​រៀប​ការ​គឺជា​ការ​ចាប់ផ្តើម​នូវ​ជីវិត​ថ្មី ដែល​ទាមទារ​ឱ្យ​បុរស​-​ស្ត្រី ត្រូវ​ពួតដៃគ្នា​ឱ្យ​បាន​ល្អ ទើប​រក្សា​ចំណងស្នេហា​និង​អាពាហ៍ពិពាហ៍​ឱ្យ​មាន​ពន្លឺ​ជា​និ​រ​ន្ត៍​។ ក្នុង​នោះ​មាន​កត្តារួម​ផ្សំ និង​លក្ខណៈសម្បត្តិ​ជា​ច្រើន​ជួយ​ឲ្យ​ស្នេហា​មួយ​អាច​ដំណើរការ​ដោយរ​លួ​ន​ទៅ​បាន ។

រូបតំំណាង

ជា​ការ​ពិត ពេល​ដែល​ត្រូវ​សម្លឹង​រក​អ្នក​ណា​ម្នាក់​ជា​គូ ការ​ពិនិត្យ​តែ​រូបរាង​ខាងក្រៅ មិន​គ្រប់គ្រាន់​ទេ ។ បើ​យោង​តាម​សៀវភៅ​មហា​ស​ង្ក្រា​ន ឆ្នាំខាល​ចត្វា​ស័ក រៀបរៀង​ដោយ​ឯកឧត្តម អ៊ឹម បុរិន្ទ អ្នក​ស្រាវជ្រាវ​វិជ្ជា​ហោ​រាស្ត្រ​ខ្មែរ និង​សកល បាន​បញ្ជាក់​ថា តម្រា​មើល​មនុស្ស​ប្រុស​ឬ​ស្រី នៅ​ជាមួយ​គ្នា​មាន​សេចក្តីសុខ​ឬទេ ឲ្យ​យក​ថ្ងៃកំណើត មនុស្ស​ប្រុស និង​មនុស្ស​ស្រី​បូក​ចូល​គ្នា ហើយ​គុណ​នឹង​៥ ហើយ​ហារ​នឹង​៧ រួច​ទាយ​តាម​សំណល់​ខាងក្រោម ៖ សេស​១ មិនល្អ​មិនអាក្រក់ សេស​២ ផ្នែក​ខាង​ស្រី​មិនសូវ​មាន​ភាព​ស្មោះត្រង់ សេស​៣ មិនល្អ​មិនអាក្រក់ សេស​៤ វត្ថុបំណង​ប្រាថ្នា​នឹង​បាន​សម្រេច សេស​៥,៦ ស្វាមីភរិយា​ស្រលាញ់​គ្នា​ល្អ​ណាស់ សេស​០ ស្វាមីភរិយា​រមែង​នឹង​ឈ្លោះ​វិវាទ​គ្នា ។

រូបតំណាង

ចំពោះ​តម្រា​មើល​គូស្រករ​មានទ្រព្យ ឬ​យ៉ាងណា​វិញ

ដើម្បី​ដឹង​ថា ស្វាមីភរិយា​នេះ​មានទ្រព្យ​សម្បត្តិ ឬ​ក្រលំបាក​យ៉ាងណា​នោះ ឲ្យ​នាំ​យក​ថ្ងៃកំណើត​ទាំង​២​បូក​ចូល​គ្នា​យក​១២ គុណ​ហើយ​យក​៧​ហា​រល​ព្ធ​ឲ្យ​ចោល ហើយ​មើល​សំណល់​ដូច​ខាងក្រោម ៖ សេស​១ មានទ្រព្យ​សម្បត្តិ​ច្រើន សេស​២ មានទុក្ខ​ពិបាកចិត្ត​ច្រើន សេស​៣,៤ ស្រលាញ់​គ្នា​រហូត​ដល់​ចាស់ជរា សេស​៥,៦ មាន​គោ ក្របី ដំរី​សេះ យ៉ាងច្រើន សេស​០ មិនល្អ​ឡើយ ។ ជា​ទៅ​ទៅ ភាព​ទាក់ទាញ​នៃ​រូប​សម្រស់ ជា​កត្តា​ដំបូង មុន​នឹង​ឈាន​ដល់​ស្វែង​យល់ចិត្ត​គ្នា តែ​ក៏​ត្រូវ​គិត​ទៀត​ថា ការ​យក​គ្នា​ជា​គូ​អនាគត មាន​ន័យ​ថា អ្នក​នឹង​រួមរស់​ជាមួយ​គ្នា​តទៅ រូប​សម្រស់​មិន​បាន​ឋិតថេរ​ទេ មាន​តែ​ចិត្តគំនិត​ទេ ដែល​មិន​ចេះ​សឹក​រេច​រិល​ទៅ​តាម​អាយុកាល ៕

រូបតំណាង
រូបតំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ