ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​តៃវ៉ាន់​៧​​​រូប ត្រូវ​ចិន​ដាក់ទណ្ឌ​កម្ម​

1 ឆ្នាំ មុន

មហា​យក្ស​ចិន​បាន​ដាក់​ទណ្ឌកម្ម​មន្ត្រី​តៃវ៉ាន់​ចំនួន ៧​នាក់​ដោយសារ​គាំទ្រ​ឯករាជ្យ​របស់​តៃវ៉ាន់​។ នេះ​

មហា​យក្ស​ចិន​បាន​ដាក់​ទណ្ឌកម្ម​មន្ត្រី​តៃវ៉ាន់​ចំនួន ៧​នាក់​ដោយសារ​គាំទ្រ​ឯករាជ្យ​របស់​តៃវ៉ាន់​។ នេះ​បើ​យោង​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន Xinhua នៅ​ថ្ងៃ​ទី ១៦ សីហា​នេះ​។

Xinhua រាយការណ៍​ថា មន្ត្រី​ដែល​ត្រូវ​បាន​ការិយាល័យ​កិច្ចការ​តៃវ៉ាន់​របស់​ចិន​ដាក់​ទណ្ឌកម្ម​មាន​ដូច​ជា​លោកស្រី Hsiao Bi-khim ឯកអគ្គរដ្ឋទូត​តៃវ៉ាន់​ប្រចាំ​ទីក្រុង​វ៉ា​ស៊ី​ន​តោន និង​លោក Wellington Koo អគ្គលេខាធិការ​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​តៃវ៉ាន់​ជាដើម​។

ចំណែក​អ្នកនយោបាយ​មក​ពី​គណបក្ស​វឌ្ឍនភាព​ប្រជាធិបតេយ្យ​របស់​តៃវ៉ាន់​ក៏​ត្រូវ​បាន​ដាក់​ទណ្ឌកម្ម​ផង​ដែរ​។

អ្នកនាំពាក្យ​ការិយាល័យ​កិច្ចការ​តៃវ៉ាន់​បាន​និយាយ​ថា អ្នក​ដែល​រង​ទណ្ឌកម្ម​នឹង​មិន​អាច​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ចិន ទីក្រុង​ហុងកុង និង​ម៉ា​កាវ​បាន​នោះ​ទេ​។ ក្រុមហ៊ុន និង​អ្នក​វិនិយោគ​ដែល​ពាក់ព័ន្ធ​ជាមួយ​ពួក​គេ​ក៏​នឹង​មិន​ត្រូវ​បាន​អនុញ្ញាតឲ្យ​រក​ប្រាក់​ចំណេញ​នៅ​ក្នុង​ប្រទេស​ចិន​បាន​ដែរ​។

មុន​ពេល​មន្ត្រី ៧​នាក់​នោះ​ត្រូវ​បាន​ដាក់​ទណ្ឌកម្ម ចិន​បាន​ដាក់​ទណ្ឌកម្ម​នាយក​រដ្ឋមន្ត្រី​តៃវ៉ាន់ Su Tseng-chang រដ្ឋមន្ត្រី​ការ​បរទេស Joseph Wu និង​ប្រធាន​សភា You Si-kun រួច​មក​ហើយ​៕ (​យោង​តាម​ប្រភព​៖ Xinhua/ Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ