​សាំ​ស៊ុ​ង​បង្ហាញ​ម៉ូ​ដែល Galaxy A3


ក្រុមហ៊ុន​ទើបតែ​បាន​បង្ហាញ​ម៉ូ​ដែល​ថ្មី​របស់់​ខ្លួន​សម្រាប់​ឆ្នាំ​ថ្មី​២០១៧ ដែល​មានឈ្មោះ​ថា Galaxy A3 មាន​តួ​លោហៈ ស្រោប​កញ្ចក់ Gorilla ។

Galaxy A3 មាន​អេ​ក្រង់​ទំហំ​៤,៧​អីុ​ញ និង​មាន​កាមេរ៉ា​ទំហំ​13MP និង​មាន​កាមេរ៉ា​ខាង​មុខ ទំហំ 8MP និង​ដំណើរការ​ដោយ​ប្រព័ន្ធ​Android 6.0.1 Marshmallow ហើយ​អាច​ដំឡើង​រហូត​ដល់ 7.0 Nougat ។ ម៉ូ​ដែល​ថ្មី​របស់​សាំ​ស៊ុ​ង​នេះ​មាន​រ៉េ​ម​2GB និង​មាន​អង្គ​ចង​ចាំ​ក្នុង​ម៉ាស៊ីន​16GB និង​មាន​កម្លាំង​ថ្ម 2350mAh ហើយ​សាក​ថ្ម​បាន​ឆាប់​ពេញ។ Galaxy A3 មាន​ទម្ងន់ 135g និង​មាន​វិទ្យុ​ផង​ដែរ ។

ចំណុច​ពិសេស​របស់​ម៉ូ​ដែល​ថ្មី​នេះ​គឺ​មានកម្ម​វិធី​ស្គែ​ន​ម្រាមដៃ និង​មាន​តួ​រឹង​មាំ​មិន​ជ្រាប​ទឹក ស្រប​តាម​ស្តង់ដា IP68 និង​មាន​CPU ប្រភេទ Octa-core និង​មាន​រន្ធ​USB ប្រភេទ C port ដែល​មាន​សមត្ថភាព​បញ្ជូន​ឯកសារ ឬ​ផ្ទេរ​ឯកសារ​បាន​លឿន ។ ចំណែក​តម្លៃ​របស់​Galaxy A3 ប្រហែល​ចន្លោះ​ពី​២០០​អឺ​រ៉ូ​ទៅ​៣០០​អឺ​រ៉ូ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

បច្ចេកវិទ្យា

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ