ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាគមសិល្បៈវប្បធម៌ខ្មែរ នៅប្រទេស​បារាំង បើកព្រឹត្តិការណ៍ សិល្បៈខ្មែរ នៅភ្នំពេញ​

1 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហការជាមួយ​សមាគម​សិល្បៈវប្បធម៌ខ្មែរ នៅប្រទេស​បារាំង បានរៀបចំ​ព្រឹត្តិការណ៍សិល្បៈខ្មែរ នៅសាលសន្និសីទចតុមុខ ក្នុងរាជធានីភ្នំពេញ នាព្រលប់ថ្ងៃទី១៥ ខែសីហា…

ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហការជាមួយ​សមាគម​សិល្បៈវប្បធម៌ខ្មែរ នៅប្រទេស​បារាំង បានរៀបចំ​ព្រឹត្តិការណ៍សិល្បៈខ្មែរ នៅសាលសន្និសីទចតុមុខ ក្នុងរាជធានីភ្នំពេញ នាព្រលប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ នេះ​។

ព្រឹត្តិការណ៍សិល្បៈខ្មែរ រៀបចំ​ឡើង ក្នុងគោលបំណង​ថែរក្សា ការពារ និងអភិរក្ស​បេតិកភណ្ឌវប្បធម៌ជាតិ ឱ្យបានគង់វង្ស តាមរយៈការបណ្តុះបណ្តាលផ្នែកសិល្បៈរបាំបុរាណ​ដល់កូនខ្មែរ ដែលរស់នៅប្រទេសបារាំង ស្របតាមគោលនយោបាយ​ជាតិ ស្តីពី វប្បធម៌ គឺការលើកស្ទួយ​ និងជំរុញឧស្សាហកម្មវប្បធម៌ ជំរុញ​ឱ្យមានការផ្ទេរចំណេះដឹង ជំនាញ ទេពកោសល្យប្រពៃណីទៅយុវជនជំនាន់ក្រោយ។​

សូមរម្លឹកថា ព្រឹត្តិការណ៍​សិល្បៈខ្មែរ នាពេលនេះ ប្រារព្ធឡើង ក្នុងអំឡុងពេល​នៃការបំពេញទស្សនកិច្ច​មនុស្សធម៌របស់សមាគម​​​សិល្បៈវប្បធម៌ខ្មែរ នៅប្រទេសបារាំង មកកាន់កម្ពុជា ហើយ​ការសំដែង​សិល្បៈនាពេលនេះ ធ្វើឡើង​ដោយសិល្បករ​ខ្មែរ នៅប្រទេសបារាំង។ សិល្បករខ្មែរ នៅប្រទេសបារាំង តាមរយៈសមាគម​​​សិល្បៈវប្បធម៌ខ្មែរ នៅប្រទេសបារាំង ​បានរៀនសូត្រពី​ព្រឹទ្ធាចារ្យ និងលោកគ្រូអ្នកគ្រូ ដែលមានបទពិសោធន៍​ជាច្រើនឆ្នាំ ផ្នែករ​បាំព្រះរាជទ្រព្យ ព្រមទាំង​បានសិក្សាស្វែងយល់ពីសិល្បៈ​ដ៏មានតម្លៃរបស់ដូនតា និងជំរុញលើកទឹកចិត្តប្រជាជនខ្មែរ នៅក្រៅប្រទេស​ឱ្យ​ជួយថែរក្សាសិល្បៈ​វប្បធម៌ជាតិ ក៏ដូចជា ជួយផ្សព្វផ្សាយ​សិល្បៈដ៏ផូរផង់​របស់ជាតិឱ្យទូលំទូលាយទៅលើឆាកជាតិ និងអន្តរជាតិ៕ ( រូបថតពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ )

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ