ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​ធ្លាក់មួយថ្ងៃ ដល់យប់ នាំ​ឱ្យតំបន់មួយ​ចំនួន នៅ​ទីប្រជុំជន​ក្រុងប៉ោយប៉ែត លិចទឹក​!​

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយមានជ័យ៖ ដោយសារព្រះភិរុណបង្អុរខ្លាំង តាំងពីថ្ងៃ រហូតដល់យប់ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ នេះ នាំឱ្យតំបន់មួយចំនួន ក្នុង​ទីប្រជុំជនក្រុងប៉ោយប៉ែត…

បន្ទាយមានជ័យ៖ ដោយសារព្រះភិរុណបង្អុរខ្លាំង តាំងពីថ្ងៃ រហូតដល់យប់ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ នេះ នាំឱ្យតំបន់មួយចំនួន ក្នុង​ទីប្រជុំជនក្រុងប៉ោយប៉ែត មានជំនន់ទឹកភ្លៀង​ជាបណ្តើរៗហើយ​។

​កន្លងមក ភាគីថៃ បានជូនដំណឹងដល់អាជ្ញាធរកម្ពុជា នៅជាប់ព្រំដែនខេត្តស្រះកែវ ដោយប្រកាសថា ​នៅប្រទេសថៃ មានភ្លៀងខ្លាំង ជិតដល់កម្រិតប្រកាសអាសន្នហើយ ដូច្នេះខាងកម្ពុជា ពិសេសអ្នករស់នៅស្រុកក្រុងជាប់ព្រំដែនថៃ ត្រូវមានការប្រុងប្រយ័ត្ន។ មកដល់ព្រលប់ថ្ងៃទី១៥សីហានេះ ទឹកអូរព្រំដែនកម្ពុជា-ថៃ ចំណុចប៉ោយប៉ែត បាន​ហក់ឡើង ជិតដល់មាត់អូរ​ហើយ។

​កន្លងមក អាជ្ញាធរ បានរៀបចំប្រព័ន្ធបង្ហូរទឹកធ្លាក់ទៅអូរព្រំដែន បានច្រើនខ្សែ។ ប៉ុន្តែរហូតដល់​ម៉ោង ៩យប់​ថ្ងៃទី១៥សីហានេះ ភ្លៀងនៅប៉ោយប៉ែត មិនទាន់រាំងនៅឡើយទេ ខណៈផ្លូវខ្លះ ត្រូវទឹកលិច ហើយ​ពលរដ្ឋបើកបរម៉ូតូឡាន វាងរកផ្លូវ មិនសូវលិចខ្លាំង៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ