ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ូ យ៉ា​ទី ជា​អ្នកចាំទី​ដំបូង​គេ​ដែល​ឈ្នះ MOTM ក្រោយ​ឆ្លងកាត់​15​ស​ប្តា​ហ៍

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ចំណោម​ការ​ប្រកួត​សរុប​៦០​លើក​នៅ​លី​គ​កំពូល​កម្ពុជា​Cambodian Premier

រាជធានី​ភ្នំពេញ ៖ ក្នុង​ចំណោម​ការ​ប្រកួត​សរុប​៦០​លើក​នៅ​លី​គ​កំពូល​កម្ពុជា​Cambodian Premier League កីឡាករ​ទទួល​បាន​ស្លាក​រង្វាន់ជា​កីឡាករ​ល្អ​ជាងគេ​ក្នុង​ការ​ប្រកួត​(Man of
the Match(MOTM))​សរុប​៣១​នាក់ ។ ក្នុងចំណោម​កីឡាករ​ទាំង​៣១​នាក់​នោះ​មាន​តែ​កីឡាករ
ខ្សែប្រយុទ្ធ Marcus Haber ម្នាក់​ប៉ុណ្ណោះដែល​ឈ្នះ​MOTM ច្រើន​ជាងគេ​សរុប​ដល់​ទៅ​៥​លើក​ឯណោះ​។

ចំណែក​កីឡាករ​ឈ្នះ MOTM ៤​លើក​មាន​ដូច​ជា​៖
– Lee Jae-gun របស់​ក្លិប​វិសាខា ឈ្នះ​នៅ
ស​ប្តា​ហ៍​ទី ២, ៦, ៨ និង ៩
– សុះ ស៊ូ​ហា​ណា របស់​ក្លិប​ណា​ហ្គា​វើ​ល​ដ៍ ឈ្នះ​នៅ​ស​ប្តា​ហ៍​ទី ២, ៦, ៨ និង ១០
– Gabriel Silva របស់​ក្លិប​អង្គ​រថា​យ​ហ្គឺ​រ ឈ្នះ​នៅ​ស​ប្តា​ហ៍​ទី ៣, ៧, ៩ និង ១៣
– Takumu Nishihara របស់​ក្លិប Tiffy Army ឈ្នះ​នៅ​ស​ប្តា​ហ៍​ទី ៥, ៧, ៩ និង ១៣​។

ឆ្លងកាត់​១៤​ស​ប្តា​ហ៍​មកនេះ នៅ​លី​គ​កំពូល​កម្ពុជា គេ​សង្កេត​ឃើញ​ថា ភាគច្រើន​ខ្សែប្រយុទ្ធ ខ្សែបម្រើ និង​ខ្សែការពារ តែងតែ​ឈ្នះ MOTM ។

ដោយឡែក​ស​ប្តា​ហ៍​ទី​១៥ មាន​តែ​កីឡាករ ស៊ូ យ៉ា​ទី ម្នាក់​ប៉ុណ្ណោះ​ដែល​ជា​អ្នកចាំទី​ដំបូង​គេ​ឈ្នះ MOTM ក្រោយ​បិទ​បឹង​កេ​ត​មិន​ឲ្យ​ស៊ុត​បញ្ចូល​ទី​សូ​ម្បី​១​គ្រាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ