ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុក​រលួយ​ពេក​! FIFA សម្រេច​តែងតាំង​គណៈ​កម្មា​ធិការ​តាមដាន​បាល់ទាត់​នៅ​អែ​ល​សាល់​វ៉ា​ឌ័​រ

1 ឆ្នាំ មុន

អែ​ល​សាល់​វ៉ា​ឌ័​រ ៖ សហព័ន្ធ​កីឡាបាល់ទាត់​ពិភពលោក (FIFA) បាន​តែងតាំង​គណៈកម្មាធិការ​មួយ

អែ​ល​សាល់​វ៉ា​ឌ័​រ ៖ សហព័ន្ធ​កីឡាបាល់ទាត់​ពិភពលោក (FIFA) បាន​តែងតាំង​គណៈកម្មាធិការ​មួយ ដើម្បី​តាមដាន ក៏​ដូច​ជា​មើល​ការ​ខុស​ត្រូវ​លើ​ការ​ប្រកួត​បាល់ទាត់​របស់​ប្រទេស​អែ​ល​សាល់​វ៉ា​ឌ័​រ​។

ក្រុមប្រឹក្សា​ដែល​ត្រូវ​បាន​តែងតាំង​ដោយ FIFA នឹង​ទទួលខុសត្រូវ​នៅ​ក្នុង​ដំណើរការ​កិច្ចការ​ប្រចាំ​ថ្ងៃ​របស់​សមាគម​បាល់ទាត់​អែ​ល​សាល់​វ៉ា​ឌ័​រ​ហៅ​កាត់​ថា FESFUT​។ បន្ទាប់​ពី​គណៈកម្មាធិការ​ប្រតិបត្តិ និង​អគ្គលេខាធិការ​របស់ FESFUT ត្រូវ​បាន​ផ្អាក​ដោយ​វិទ្យាស្ថាន​កីឡា​ជាតិ Salvadoran ដែល​ជា​ស្ថាប័ន​របស់​រដ្ឋាភិបាល​។

ការ​បង្កើត​ក្រុមប្រឹក្សា ដោយ​គណៈកម្មាធិការ​វិន័យ ក្រមសីលធម៌ និង​បណ្តឹងឧទ្ធរណ៍​របស់ FIFA ធ្វើ​ឡើង​ដើម្បី​ឆ្លើយ​តប​នឹង​ការ​ស៊ើបអង្កេត​ព្រហ្មទណ្ឌ​លើ​ការ​អះអាង​ពី​ការ​ក្លែងបន្លំ និង​ការ​លាងលុយកខ្វក់​នៅ​ក្នុង​សមាគម​បាល់ទាត់​អែ​ល​សាល់​វ៉ា​ឌ័​រ​។ ហើយ​ការ​ស៊ើបអង្កេត​រួម​មាន​ទាំង​ការ​ឆ្មក់​ចូល​ឆែកឆេរ​នៅ​ទីស្នាក់ការ​កណ្តាល​របស់ FESFUT ផង​ដែរ​។

ទោះជា​យ៉ាងណា​ក៏​ដោយ FIFA បាន​ចាត់​ទុក​សកម្មភាព​របស់​វិទ្យាស្ថាន​កីឡា​ជាតិ Salvadoran ថា​ជា​ការ​ជ្រៀតជ្រែក​មិន​សមរម្យ​របស់​រដ្ឋាភិបាល​។ ដូច្នេះ​ហើយ​ទើប FIFA សម្រេច​បង្កើត​គណៈកម្មាធិការ​មួយ​សម្រាប់​តាមដាន FESFUT ។

អាណត្តិ​ដឹកនាំ​របស់​លោក Hugo Carrillo ក្នុង​នាម​ជា​ប្រធាន FESFUT បាន​ផុតកំណត់​កាលពី​ចុងខែ​កក្កដា​កន្លង​ទៅ​។ ដូច្នេះ​នៅ​សល់​អតីត​គណៈកម្មាធិការ​ប្រតិបត្តិ​ចាស់​មួយ​ចំនួន ដែល​ត្រូវ​ទទួល​ការ​ស៊ើបអង្កេត​។ ខណៈ​សវន​កម្ម​នៃ​ផ្នែក​ហិរញ្ញវត្ថុ​របស់ FESFUT ក៏​ឆ្លងកាត់​ការ​ត្រួតពិនិត្យ​ឡើង​វិញ​នូវ​លក្ខន្តិកៈ​របស់​ខ្លួន និង​ការ​ដំឡើង​ក្រប​ខណ្ឌ​សម្រាប់​ការ​គ្រប់គ្រង​ឱ្យ​បាន​ត្រឹមត្រូវ​នៃ​មូលនិធិ​ពី FIFA និង CONCACAF​។

សូម​ជម្រាប​ថា ការ​ប្រកួត​ទាំងអស់​នៅ​ក្រប​ខណ្ឌ​លី​គ​កំពូល​អែ​ល​សាល់​វ៉ា​ឌ័​រ (Salvadoran Primera División) ត្រូវ​បាន​ផ្អាក​ចាប់តាំងពី​ខែ​មុន ដោយសារ​វិបត្តិ​នៅ​ក្នុង FESFUT​។ ហើយ FFA និង COCACAF ត្រូវ​សហការ​គ្នា​លើ​ការ​តែងតាំង​សមាជិក​គណៈកម្មាធិការ​មួយ ដោយពេល​វេលា​កំណត់​សម្រាប់​អាណត្តិ​របស់​ក្រុម​នេះ មិន​ទាន់​បាន​កំណត់​នៅឡើយ​ទេ​៕ (​ប្រភព​ពី Inside The Games)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ