ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Chelsea និង Spurs ចែក​គ្នា​ម្នាក់​១​ពិន្ទុ នៅ​ក្នុង​ការ​​ប្រកួត​ដ៏​ចម្រូងចម្រាស​បំផុត

1 ខែ មុន

អង់គ្លេស ៖ ជំនួប North West London Derby រវាង​ក្រុម​តោ​ខៀវ Chelsea និង​មាន់​ខ្នាយ​មាស

អង់គ្លេស ៖ ជំនួប North West London Derby រវាង​ក្រុម​តោ​ខៀវ Chelsea និង​មាន់​ខ្នាយ​មាស Tottenham Hotspur ដ៏​កក្រើក​ស​ប្តា​ហ៍​ទី​២ នៃ​ក្រប​ខណ្ឌ​កំពូល​អង់គ្លេស English Premier League បាន​បញ្ចប់​ទៅ​ដោយ​លទ្ធផល​ស្មើគ្នា នៅ​ក្នុង​ការ​ប្រកួត​ដ៏​ចម្រូងចម្រាស​ជាមួយ​ការ​ប៉ះទង្គិច​គ្នា​យ៉ាង​ខ្លាំង​រវាង​គ្រូបង្វឹក​ក្រុម​ទាំង​២​។

ជំនួប​ដ៏​កក្រើក​ដែល​ធ្វើ​ឡើង​នៅ​ឯ​កីឡដ្ឋាន Stamford Bridge កាលពី​យប់មិញ បាន​បញ្ចប់​ទៅ​ក្នុង​លទ្ធផល​ស្មើគ្នា ២​ទល់​នឹង​២​។ ដោយ​២​គ្រាប់​របស់​ម្ចាស់ផ្ទះ Chelsea រកបាន​ដោយ​ខ្សែការពារ​កណ្តាល Kalidou Koulibaly (​នាទី​១៩) និង​ខ្សែការពារ​ស្លាប​ស្តាំ Reece James (​នាទី​៧៧)​។ ខណៈ​ដែល​ខ្សែបម្រើ Pierre-Emile Højbjerg (​នាទី​៦៨) និង​ខ្សែប្រយុទ្ធ​ឆ្នើម Harry Kane (​នាទី​៩០+៦) ជា​អ្នករក​គ្រាប់​តាម​ស្មើ​ឱ្យ Spurs​។

ការ​ប្រកួត​ដ៏​តានតឹង​នេះ យើង​ឃើញ លោក Thomas Tuchel និង​លោក Antonio Conte ប៉ះទង្គិច​គ្នា​ទាំង​កាយវិការ និង​ពាក្យ​សម្តី​ដល់​ទៅ​២​ដង​។ លើក​ទី​១ នៅ​ពេល​ខ្សែបម្រើ Højbjerg ស៊ុត​បញ្ចូល​ទី​ពី​ចម្ងាយ​តាម​ស្មើ ១-១​។ ភ្លាម​ៗ​នោះ លោក Conte បាន​អបអរ​ខ្លាំង​ៗ​ចំពោះ​មុខ​លោក Tuchel ហើយ​គ្រូបង្វឹក​ទាំង​២​ក៏​ប៉ះទង្គិច​គ្នា​យ៉ាង​ខ្លាំង មុន​ពេល​កីឡាករ ជំនួយការ​គ្រូបង្វឹក​ក្រុម​ទាំង​២​ចូល​ទៅ​ចាប់​បំបែក​។

លើក​ទី​២ នៅ​ពេល​អ​ជ្ញា​កណ្តាល​ផ្លុំ​កញ្ចែ​បញ្ចប់​ការ​ប្រកួត គ្រូបង្វឹក​ទាំង​២​ចាប់ដៃ​ជា​ការ​លាគ្នា ប៉ុន្តែ​ភ្លាម​ៗ​នោះ ការ​ធ្វើ​គារវកិច្ច​ចុង​ក្រោយ បែរ​ទៅ​ជា​ការ​ខឹងសម្បារ ដែល​បណ្តាល​ឱ្យ​គ្រូបង្វឹក​ទាំង​២ ប៉ះទង្គិច​គ្នា និង​ត្រូវ​បាន​គេ​ចាប់​បំបែក​សា​ជា​ថ្មី​ម្តងទៀត​។ ហើយ​ជា​លទ្ធផល​ទាំង​លោក Tuchel និង​លោក Conte សុទ្ធតែ​ទទួល​បាន​កាត​ក្រហម​ពី​សំណាក់​លោក​អាជ្ញាកណ្តាល Anthony Taylor​។

ជាមួយ​លទ្ធផល​នេះ Spurs ឈរ​នៅ​លេខ​៤ រីឯ​Chelsea ឈរ​នៅ​លេខ​៧ ដោយ​មាន​៤​ពិន្ទុ​ស្មើគ្នា គិត​ត្រឹម​ស​ប្តា​ហ៍​ទី​២​។ ខណៈ​ដែល Manchester City ឈរ​នៅ​កំពូល​តារាង​មាន​៦​ពិន្ទុ​ស្មើ​ក្រុម Arsenal ឈរ​នៅ​លេខ​២៕ (​ដកស្រង់​ចេញពី Daily Mail)

Picture
Picture
Picture
Picture
Picture
Picture
Picture
Picture