ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ប្រកាស​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ជប៉ុន និង​ជម្នះ​ជម្លោះ​ប្រវត្តិសាស្ត្រ

1 ឆ្នាំ មុន

កូរ៉េ​ខាងត្បូង-​ជប៉ុន ៖ ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ លោក Yoon Suk-yeol បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ ទី

កូរ៉េ​ខាងត្បូង-​ជប៉ុន ៖ ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ លោក Yoon Suk-yeol បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ ទី ១៥ សីហា​នេះ​ថា កូរ៉េ​ខាងត្បូង​ត្រូវ​តែ​ជម្នះ​លើ​ជម្លោះ​ប្រវត្តិសាស្ត្រ​ជាមួយនឹង​ជប៉ុន និង​សម្រេច​ឲ្យ​បាន​សន្តិភាព​ជាមួយនឹង​កូរ៉េ​ខាងជើង​ដែល​ជា​ជំហាន​ដ៏​សំខាន់​ឆ្ពោះទៅ​រក​ការ​ពង្រឹង​ស្ថិរភាព និង​សន្តិ​ភាព​នៃ​តំបន់​អាស៊ី​ខាងជើង​។

ថ្លែង​នៅ​ក្នុង​ពិធី​រម្លឹក​ខួប​នៃ​ការ​បញ្ចប់​ការ​ដាក់​អាណានិគម​ន៍​របស់​ជប៉ុន​នៅ​ឧបទ្វីប​កូរ៉េ​ឆ្នាំ ១៩៤៥ លោក​បាន​និយាយ​ថា ទីក្រុង​កូ​ត្យូ​បាន​ក្លាយជា​ដៃគូ​ក្នុង​ការ​ទប់ទល់​នឹង​ការ​គំ​រា​.​ម​កំហែង​ដល់​សេរីភាព​ពិភពលោក និង​បាន​ជំរុញ​ឲ្យ​ប្រជាជាតិ​ទាំង​អ​ពី​យកឈ្នះ​លើ​ជម្លោះ​កាលពី​អតីតកាល​។

លោក Yoon Suk-yeol ថ្លែង​ថា «​នៅ​ពេល​ដែល​ទំនាក់ទំនង​កូរ៉េ​ជប៉ុន​ឆ្ពោះទៅ​រក​អនាគត​រួម​គ្នា ហើយ​នៅ​ពេល​ដែល​បេសកកម្ម​នៃ​ពេលវេលា​របស់​យើង​ស្របគ្នា ដោយ​ផ្អែក​លើ​តម្លៃ​សកល​រួម​របស់​យើង វា​ក៏​នឹង​ជួយ​យើង​ដោះស្រាយ​បញ្ហា​ប្រវត្តិសាស្ត្រ​ផង​ដែរ​»​។

ទំនាក់ទំនង​រវាង​កូរ៉េ​ខាងត្បូង និង​ជប៉ុន ដែល​ជា​សម្ព័ន្ធមិត្ត​របស់​សហរដ្ឋអាមេរិក មាន​ភាព​តានតឹង​ជុំវិញ​ជម្លោះ​ប្រវត្តិសាស្ត្រ​។ កូរ៉េ​បាន​ចោទ​ជប៉ុន​ថា​បាន​បង្ខំ​ស្ត្រី​កូរ៉េ​ឲ្យ​ធ្វើ​ជានា​រី​បម្រើ​​សេវាកម្សាន្ត​សម្រាប់​យោធា​ខ្លួន​អំឡុង​សង្គ្រាម និង​ការ​ប្រើប្រាស់​ពលកម្ម​ដោយ​បង្ខំ និង​ការ​រំ​លោ​.​ភ​បំពា.ន​ផ្សេង​ៗ​។

លោក Yoon Suk-yeol ដែល​ជា​អ្នក​អភិរក្សនិយម​ដែល​បាន​ឡើង​កាន់​តំណែង​កាលពី​ខែឧសភា ប្តេជ្ញា​ថា​នឹង​ធ្វើ​ឲ្យ​ទំនាក់ទំនង​ប្រសើរ​ឡើង​ជាមួយនឹង​ជប៉ុន​។

លោក​បាន​អំពាវនាវ​ឲ្យ​មាន​កិច្ច​សហប្រតិបត្តិការ​យ៉ាង​ទូលំទូលាយ​លើ​វិស័យ​ជា​ច្រើន​ចាប់ពី​សេដ្ឋកិច្ច និង​សន្តិសុខ រហូត​ដល់​ការ​ផ្លាស់​ប្តូរ​សង្គម និង​វប្បធម៌ ដើម្បី​ជួយ​រួមចំណែក​ដល់​សន្តិភាព និង​វិបុលភាព​អន្តរជាតិ​។

លោក​ក៏​បាន​សន្យា​ម្តង​ហើយ​ម្តងទៀត​ក្នុង​ការ​ផ្តល់​ជំនួយ​ដល់​កូរ៉េ​ខាងជើង ប្រសិនបើ​ទីក្រុង​ព្យុ​ង​យ៉ាង​បញ្ឈប់​ការ​អភិវឌ្ឍន៍​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន និង​ចាប់ផ្តើម​ដំណើរការ​ពិតប្រាកដ នៃ​ការ​លុប​បំបាត់​អាវុ.ធ​បែប​នេះ​។

សូម​បញ្ជាក់​ថា កាលពី​ពេល​ថ្មី​ៗ​នេះ កូរ៉េ​ខាងជើង​បាន​ចោទ​កូរ៉េ​ខាងត្បូង​ថា​បាន​ធ្វើ​ឲ្យ​មានការ​ផ្ទុះ​កូ​វី​ដ ១៩​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន និង​ព្រមាន​ពី​វិធានការ​សងសឹក​វិញ​។

របប​ព្យុ​ង​យ៉ាង​ទំនងជា​កំពុង​រៀបចំ​បា​.​ញ់​សាកល្បង​អា​វុ​.​ធ​នុយក្លេអ៊ែរ​ជា​លើក​ដំបូង​ចាប់តាំងពី​ឆ្នាំ ២០១៧​មក ចំ​ពេល​ការ​ចរចារ​រំសាយ​នុយក្លេអ៊ែរ​ជាប់​គាំង​៕ (​យោង​តាម​ប្រភព​៖ Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ