ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងសុខាភិបាល ព្រមាន​ដក​អាជ្ញាប័ណ្ណ និង​ពិន័យ​ចំពោះ​ម្ចាស់​មន្ទីរ​ពហុ​ព្យាបាល ម្លិះ​ដង្កោ

1 ឆ្នាំ មុន

រាជ​អ​ធានី​ភ្នំពេញ ៖ ឯកឧត្តម ម៉​ម ប៊ុ​ន​ហេង ក្រសួងសុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០២២​នេះ បាន​ព្រមាន…

រាជ​អ​ធានី​ភ្នំពេញ ៖ ឯកឧត្តម ម៉​ម ប៊ុ​ន​ហេង ក្រសួងសុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០២២​នេះ បាន​ព្រមាន ផាកពិន័យ និង​ណែនាំ​ចំពោះ​លោក​វេជ្ជបណ្ឌិត ស៊ឹ​ម វន់ ម្ចាស់​មន្ទីរ​ពហុ​ព្យាបាល ម្លិះ​ដង្កោ ។

ក្រសួងសុខាភិបាល បាន​ជម្រាប​ជូន​លោក​វេជ្ជបណ្ឌិត ស៊ឹ​ម វន់ ម្ចាស់​មន្ទីរ​ពហុ​ព្យាបាល ម្លិះ​ដង្កោ ដែល​មាន​ទីតាំង​ស្ថិត​នៅផ្ទះ​លេខ​១៨៣ ផ្លូវ​លេខ​២១៧ សង្កាត់​ដ​ង្កខណ្ឌដង្កោ រាជធានី​ភ្នំពេញ ជ្រាប​ថា រយៈកាល​ក​ន្ល​មក ក្រសួងសុខាភិបាល​បាន​សង្កេត​ឃើញ​ថា មន្ទីរ​ពហុ​ព្យាបាល ម្លិះ​ដង្កោ តែងតែ​យក​រថយន្ត​គិលានសង្គ្រោះ​របស់​ខ្លួន ចេញ​ទៅ​ដឹក​អ្នក​របួស​ដោយ​គ្រោះថ្នាក់​ចរាចរ​តាម​ដងផ្លូវ​យក​មកព្យាបាល​នៅ​កន្លែង​មន្ទីរ​ពហុ​ព្យាបាល ម្លិះ​ដង្កោ របស់​ខ្លួន​ខុសច្បាប់ ដែល​ក្រសួងសុខាភិបាល​បាន​ហាមឃាត់ និង​បាន​ធ្វើសេចក្ដីណែនាំ​ទៅ​គ្រប់​គ្លីនិក​ឯកជន​ទាំងអស់ មិន​អនុញ្ញាត​ឱ្យ​យក​រថយន្ត​គិលានសង្គ្រោះ​[​ក​ឯកជន​របស់​ខ្លួន​ចេញ​ទៅ​ដឹក​អ្នក​របួស​ដោយ​គ្រោះថ្នាក់​ចរាចរ​តាម​ដងផ្លូវ​យក​មក​ព្យាបាល​នៅ​ក្នុង​គ្លីនិក​ឯកជន​របស់​ខ្លួន​ជា​ដាច់ខាត​។

ដូច្នេះ ក្រសួងសុខាភិបាល ធ្វើការ​ព្រមាន ផាកពិន័យ និង​ណែនាំ​ចំពោះ​លោក​វេជ្ជបណ្ឌិត ស៊ឹ​ម វន់ ដូច​ខាងក្រោម​នេះ ៖

1.ត្រូវ​បញ្ឈប់​ជា​បន្ទាន់ ចំពោះ​ការ​យក​រថយន្ត​គិលានសង្គ្រោះ​របស់​ខ្លួន ទៅ​ដឹក​អ្នក​របួស​ដោយ​គ្រោះថ្នាក់​ចរាចរ​តាម​ដងផ្លូវ​យក​មក​ព្យាបាល នៅ​ក្នុង​គ្លីនិក​របស់​ខ្លួន​ចាប់ពី​ថ្ងៃ​ណែនាំ​នេះ​តទៅ ។

2.ត្រូវ​ផាកពិន័យ​អន្តរ​ការ​ជា​ប្រាក់​ចំនួន ១០,០០០,០០០៛ (​ដប់​លាន​រៀល​) ចំពោះ​កំហុសឆ្គង​ដែល​មាន ។

3.ត្រូវ​គោរព​ឲ្យ​បាន​ត្រឹមត្រូវ​ទៅ​តាម ច្បាប់ អនុក្រឹត្យ ប្រកាស និង​សារាចរ​ណែនាំ​ផ្សេង​ៗ​របស់​ក្រសួងសុខាភិបាល ។

4.ត្រូវ​គោរព​ទៅ​តាម​កិច្ចសន្យា​របស់​ខ្លួន ចុះ​ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០២២ ដែល​បាន​សន្យា​ជាមួយ​ក្រសួងសុខាភិបាល ។

5.ក្នុង​ករណី​ដែល​លោក​វេជ្ជបណ្ឌិត ស៊ឹ​ម វន់ មិន​គោរព​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​ទេ​នោះ ក្រសួង​នឹង​មានវិធានការ​បិទ​មន្ទីរ​ពហុ​ព្យាបាល ម្លិះ​ដង្កោ ដោយ​មិន​អនុញ្ញាត​ឲ្យ​ធ្វើការ​ពិនិត្យ និង​ព្យាបាល​អ្នកជំងឺ​តទៅ​ទៀត​ឡើយ ។

ទទួល​បាន​នូវ​ការ​ព្រមាន និង​ការ​ណែនាំ​ខាងលើ​នេះ សូម​លោក​វេជ្ជបណ្ឌិត ស៊ឹ​ម វន់ អនុវត្ត​ឲ្យ​បាន​ល្អ​ប្រសើរ​ដោយស្មារតី​ទទួល ខុសត្រូវ​ខ្ពស់​បំផុត​ចាប់ពី​ថ្ងៃនេះ​តទៅ ។

សូម​ជម្រាប​ដែរ​ថា «​ឧត្តមសេនីយ៍ទោ ឈឿ​ន ប៊ុ​ន​ឆ​ន ៖ មន្ទីរ​ពហុ​ព្យាបាល​«​ម្លិះ​ដង្កោ​»​ត្រូវ​ទទួលខុសត្រូវ​ភាព​អ​សីលធម៌​របស់​ខ្លួន​» ។ និង «​ឧត្តម​សេនីយ៍​ទោ ឈឿ​ន ប៊ុ​ន​ឆ​ន ៖ បើ​ម្ចាស់​មន្ទីរ​ពហុ​ព្យាបាល ម្លិះ​ដង្កោ ជា​ខ្មែរ មិនអាក្រក់​ឈា​.​ម​ខ្មៅ​បែប​នេះ​ឡើយ​»

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ