ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឧត្តមសេនីយ៍ទោ ឈឿ​ន ប៊ុ​ន​ឆ​ន ៖ បើ​ម្ចាស់​មន្ទីរ​ពហុ​ព្យាបាល ម្លិះ​ដង្កោ ជា​ខ្មែរ មិនអាក្រក់​ឈា.មខ្មៅ​បែប​នេះ​ឡើយ

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក​ឧត្តមសេនីយ៍ទោ ឈឿ​ន ប៊ុ​ន​ឆ​ន ប្រធាន​នាយកដ្ឋាន​នគរបាល​វិទ្យុទាក់ទង នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ នៅ​យប់​ថ្ងៃ​ទី​០៨ ខែសីហា ឆ្នាំ​២០២២…

រាជធានី​ភ្នំពេញ ៖ លោក​ឧត្តមសេនីយ៍ទោ ឈឿ​ន ប៊ុ​ន​ឆ​ន ប្រធាន​នាយកដ្ឋាន​នគរបាល​វិទ្យុទាក់ទង នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ នៅ​យប់​ថ្ងៃ​ទី​០៨ ខែសីហា ឆ្នាំ​២០២២ បាន​ធ្វើការ​រិះគន់​នៅ​លើ​ហ្វេ​ស​​ប៊ុ​ក​ផ្លូវការ​របស់​លោក លើ​ម្ចាស់​មន្ទីរ​ពហុ​ព្យាបាល និង​សម្ភព ម្លិះ ដង្កោ ថា បើ​ម្ចាស់​មន្ទីរ​ពហុ​ព្យា​បាល​​នេះ ជា​ជនជាតិ​ខ្មែរ​១០០​ភាគរយ មិន​អ​សីលធម៌ និង​មិនអាក្រក់​ឈា.មខ្មៅ​បែប​នេះ​ឡើយ ។

ឧត្តមសេនីយ៍ទោ ឈឿ​ន ប៊ុ​ន​ឆ​ន ​បាន​ថ្លែង​ថា កុមារ​​រូប​នេះ ជា​កូន​បុគ្គលិក​របស់​លោក ហើយ​កុមារ​រូប​នេះ លួច​ទៅ​ធ្វើ​ជាងសំណង់​ទាំង​ខ្លួនឯង​អាយុ​ទើបតែ​១៤​ឆ្នាំ ដោយសារ​​ជីវភាព​គ្រួសារ​ក្រីក្រ ។

ឧត្តមសេនីយ៍ទោ ឈឿ​ន ប៊ុ​ន​ឆ​ន បន្ត​ថា ថ្ងៃ​ទី​០៨ ខែសីហា​នេះ ក្មេង​រូប​នេះ​​​បាន​ជួប​គ្រោះថ្នាក់​ចរា​ចរណ៍ តាំងពី​ថ្ងៃ​​មេឃ នៅ​មាន​ពន្លឺ​ថ្ងៃ និង​ត្រូវ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពហុ​ព្យាបាល និង​សម្ភព ម្លិះ ដង្កោ ស្ថិត​នៅ​ផ្លូវ​២១៧ ភូមិ​ខ្វា សង្កាត់​ដង្កោ ខណ្ឌដង្កោ ។ ហើយ​ក្មេង​រង​គ្រោះ​ម្នាក់ ក្នុង​ចំណោម​២​នាក់ បាន​​បាត់បង់​ជីវិត​​​ទៅ​ហើយ នៅ​សល់​តែ​កុមារ​ម្នាក់​នេះ រង​របួសធ្ងន់ ដែល​ត្រូវ​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា ។ ប៉ុ​ន្ទែ​មន្ទីរ​ពហុ​ព្យាបាល​នេះ មិន​ព្រម​បញ្ជូន​កុមារ​​រូប​នោះ​ចេញ​ឡើយ ដោយសារ​ម្តាយ​ជន​រង​គ្រោះ​ពុំ​មាន​ប្រាក់​បង់គ្រប់​ចំនួន ៤២០​ដុល្លារ​អា​មេ​រិ​ក តាម​ការ​ចេញ​វិ​ក័យ​ប័ត្រ ហើយ​ម្តាយ​​ក្មេង​រង​គ្រោះ​សំពះ​អង្វរ​សុំ​បង់ត្រឹម​ ២០០​ដុល្លារ ។

ឧត្តមសេនីយ៍ទោ ឈឿ​ន ប៊ុ​ន​ឆ​ន អោយ​ដឹង​ទៀត​ថា ឳ​ពុក​ក្មេង​នោះ គឺ​​ជា​បុគ្គលិក បើក​គ្រឿងចក្រ​ធ្វើ​ការ​ឲ្យ​លោក​ឧត្តមសេនីយ៍ទោ ឈឿ​ន ប៊ុ​ន​ឆ​ន ដែល​បច្ចុប្បន្ន​ឳ​ពុក​កំពុង​ជាប់​ភារកិច្ច ជួយ​ធ្វើ​ប្រឡាយ និង​ធ្វើ​ផ្លូវ ជូន​ប្រជាជន​នៅ​ឃុំ​ទឹកថ្លា ខេត្តព្រៃវែង ដែល​មិន​គិត​ប្រាក់​សូ​ម្បី​មួយ​រៀល ។

ឧត្តមសេនីយ៍ទោ ឈឿ​ន ប៊ុ​ន​ឆ​ន ចោទ​ជា​សំណួរ​ថា ឯណា​ទៅ​សីលធម៌​សង្គម ដោយសារ​តែ​លុយ ២២០​ដុល្លារ សុខចិត្ត​ទុក​ឲ្យ​ក្មេង​ស្លា.ប់​ឬ ? លោក​ឈឿ​ន ប៊ុ​ន​ឆ​ន ទើបតែ​ទទួល​បាន​ព័ត៌មាន ពិតជា​ហួសចិត្ត​នឹង​ម្ចាស់​​មន្ទីរ​ពេទ្យ​នោះ​ណាស់ តែ​លោក​ជឿ​ថា ប្រហែល​ពួក​គាត់​ជា​កូនកាត់ ពីព្រោះ​បើ​ជនជាតិ​ខ្មែរ​ពិតប្រាកដ មិនអាក្រក់​ឈា.មខ្មៅ​យ៉ាងនោះ​ទេ ។ ម្យ៉ាង​លោក ក៏​ឆ្ងល់​នឹង​តម្លៃ​លើ​វិ​ក័យ​ប័ត្រ​នេះ​ផង​​ដែរ ?

លោក ឈឿ​ន ប៊ុ​ន​ឆ​ន បន្ថែម​ថា អ្នក​ក្រ​​ជួប​ទុក្ខ រង់​ចាំតែ​ស្លា.ប់​ទៅ​… នេះ​ហើយ​ផ្នែក​មួយ​ជា​ដំបៅ នៃ​សង្គម យើង​សព្វថ្ងៃ​.. ។

ទោះជា​យ៉ាងណា កោះសន្តិភាព នៅ​មិន​ទាន់​បាន​សុំ​ការ​បំភ្លឺ​ពី​ម្ចាស់​មន្ទីរ​​ពហុ​ព្យាបាល និង​សម្ភព ម្លិះ​ដង្កោ ដែលរងនូវការចោទប្រកាន់ដូចខាងលើនេះ ​នៅឡើយ​ទេ រហូតមកដល់ម៉ោង​២៣​និង​២០​នាទី​យប់​ថ្ងៃ​ដដែល​នេះ ។

សូម​ជម្រាប​ថា កាលពី​អំឡុង​ឆ្នាំ​២០១៦ លោក ឈឿ​ន ប៊ុ​ន​ឆ​ន ជា​អតីត​អធិការ​ស្រុក​កោះធំ មាន​ស្នាដៃ​​ដឹកនាំ​កម្លាំង​ឆ្មក់​បង្ក្រាប​ជនជាតិ​វៀតណាម​​ចូល​មក​នេសាទ​ខុសច្បាប់ កាលនោះ​ធ្វើ​អោយ​មហា​ជន​ជា​ច្រើន​មានការ​គាំទ្រ​យ៉ាង​ខ្លាំង ។ ការ​ខិតខំ​ប្រឹងប្រែង​របស់​លោក ត្រូវ​បាន​ថ្នាក់លើ​តែង​តាំង​ជា​ប្រធាន​នាយកដ្ឋាន​វិទ្យុទាក់ទង នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ រហូត​មក​ដល់​ពេល​នេះ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ