ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧត្តមសេនីយ៍ទោ ឈឿ​ន ប៊ុ​ន​ឆ​ន ៖ មន្ទីរ​ពហុ​ព្យាបាល​«​ម្លិះ​ដង្កោ​»​ត្រូវ​ទទួលខុសត្រូវ​ភាព​អ​សីលធម៌​របស់​ខ្លួន

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ករប​ស់លោក​ឧត្តមសេនីយ៍ទោ ឈឿ​ន ប៊ុ​ន​ឆ​ន ប្រធាន​នាយកដ្ឋាន​នគរបាល​វិទ្យុទាក់ទង បានអោយ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​០៩ ខែសីហា ឆ្នាំ​២០២២​នេះ ថា…

រាជធានី​ភ្នំពេញ ៖ នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ករប​ស់លោក​ឧត្តមសេនីយ៍ទោ ឈឿ​ន ប៊ុ​ន​ឆ​ន ប្រធាន​នាយកដ្ឋាន​នគរបាល​វិទ្យុទាក់ទង បានអោយ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​០៩ ខែសីហា ឆ្នាំ​២០២២​នេះ ថា មន្ទីរ​ពហុ​ព្យាបាល​ម្លិះ​ដង្កោ ត្រូវ​តែ​ទទួលខុសត្រូវ​ភាព​អ​សីលធម៌​របស់​ខ្លួន ពេល​នេះ ស្ថានភាព​ជំងឺ​របស់​ក្មេង​ប្រុស​អាយុ​១៤​ឆ្នាំ បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ស្ថិត​នៅ​គ្រោះថ្នាក់​នៅឡើយ ដោយសារ​ការ​សង្គ្រោះ​បឋម​មាន​ភាព​យឺតយ៉ាវ ។ ឈាមកក​ក្នុង​ខួរក្បាល បែក​លលាដ៍ ផ្នែក​ខាងក្រោយ បែក​ឆ្អឹង​ក បាក់ដៃ ខ្ទាំ​សួត​ខ្លាំង និង​មាន​ឈាម​ហូរ​តាម​ត្រចៀក ។ មន្ទីរ​ពហុ​ព្យាបាល និង​សម្ភព ម្លិះ​ដង្កោ ត្រូវ​តែ​ទទួលខុសត្រូវ​ភាព​អ​សីលធម៌​របស់​ខ្លួន ។

តាម​រយៈ​ការ​បញ្ចេញមតិ​ជា​ច្រើន​នាក់ នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​បង្ហាញ​ថា មន្ទីរ​ពហុ​ព្យាបាល ម្លិះ​ដង្កោ នេះ មាន​បញ្ហា​ច្រើន​លើក ច្រើន​សារ​មក​ហើយ ចុះ​ហេតុ​អ្វី​នៅ​ដំណើរការ​បាន​យ៉ាង​រលូន នៅ​ផ្តល់​ឲ្យ​ពួក​គេ​បង្កើត​ភាព​ឈឺចាប់​ដល់​ប្រជាជន​បន្ត​ទៀត ? នេះ​ជា​ការ​លើក​ឡើង​របស់​លោក​ឧត្តមសេនីយ៍ទោ ឈឿ​ន ប៊ុ​ន​ឆ​ន ។

លោក​ឧត្តមសេនីយ៍ទោ ឈឿ​ន ប៊ុ​ន​ឆ​ន អោយ​ដឹង​ថា ខាង​មន្ទីរ​ពហុ​ព្យាបាល​មួយ​នេះ បាន​បញ្ជា​ឲ្យ​លោក​លុប​អ្វី​ៗ​បាន​បង្ហោះ ចេញ​ពីលើ​ហ្វេ​ស​ប៊ុ​ក ។ ទៅ​មិន​រួច​ទេ លោក​ដឹង​ថា កំពុង​ធ្វើ​អ្វី​! លោក​នឹង​រង​ចាំ​ទទួលខុសត្រូវ​គ្រប់បែបគ្រប់យ៉ាង ប្រ​សិន​ការ​បង្ហោះ​របស់​លោក​ខុសច្បាប់ ឬ​ខុស​ក្រមសីលធម៌ ឬ​ខុស​ពី​ការ​ពិត ។​ល​។

លោក​ឧត្តមសេនីយ៍ទោ ឈឿ​ន ប៊ុ​ន​ឆ​ន បាន​ជូន​ទៅ​មន្ទីរ​ពហុ​ព្យាបាល ចំនួន ២០០​ដុល្លារ និង​ស្នើ​សុំ​បញ្ជូន​ក្មេង​រង​គ្រោះ​រូប​នោះ ទៅ​ពេទ្យ​គន្ធ​បុប្ផា ទាំង​ម្តាយ​ក្មេង​ប្រុស សំពះ​អង្វរ​ទៀត ប៉ុន្តែ​អស់លោក លោកស្រី​មិន​ព្រម​ឡើយ ។ អស់លោក​គិត​មើល តើ​អស់លោក​បាន​ធ្វើ​អ្វីខ្លះ បានជា​អស់លោក​ទាមទារ ថ្លៃ​ពី​គ្រួសារ​ជន​រង​គ្រោះ រហូត ៤២០​ដុល្លារ តើ​មន្ទីរពេទ្យ​របស់​អស់លោក​ជា​ស្តង់ដា​ពេទ្យ​សិង្ហ​បុរី មែន​ទេ ? តែ​ដោយសារ​ឃើញ​ក្មេង​ឈឺ ទ្រ​ហ៊ោ​យំ និង​ភ័យ​ខ្លាច​ជួយ​សង្គ្រោះ​លែង​បាន លោក​ឧត្តមសេនីយ៍ទោ សុខចិត្ត​បង់ប្រាក់​គ្រប់​ចំនួន ៤២០ ដុល្លារ​អា​មេ​រិ​ក បែរជា​ខាង​មន្ទីរ​ពហុ​ព្យាបាល មិន​អនុញ្ញាតិ ឲ្យ​ដឹក​កុមារ​នោះ​ទៅ​ពេទ្យ​គន្ធ​បុប្ផា​ឡើយ ដោយ​ពួក​គេ ទាមទារ​ឲ្យ​លោក​លុប​អ្វី​ដែល​បាន​បង្ហោះ​លើ​ហ្វេ​ស​បុក​ជា​មុន​សិន ។ លោក​បាន​សុំ​ការ ជំនួយ​ពី​កម្លាំង​នគរបាល​ខណ្ឌដង្កោ មាន​លោក​អធិការ​ស្តីទី​ដឹកនាំ​ចុះ​ទៅ​ផ្ទាល់ ទើប​អស់លោក​យល់ព្រម​ឲ្យ​ដឹក​យក​ទៅ​ពេទ្យ​គន្ធ​បុប្ផា តើ​អស់លោក​មាន​ចេតនា​អ្វី ? អាយុជីវិត​ណា អស់លោក ។

លោក​ឧត្តមសេនីយ៍ទោ ឈឿ​ន ប៊ុ​ន​ឆ​ន សង្ឃឹមថា ករណី​នេះ​នឹង​មាន​យុត្តិធម៌​ដល់​ក្មេង និង​គ្រួសារ​រង​គ្រោះ ពិសេស​មាន​យុត្តិធម៌​សង្គម​មួយ ដែល​នឹង​ជា​គំរូ​មួយ​ដល់​មន្ទីរ​ព្យាបាល​ឯកជន​នានា នៅ​ទូ​ទាំង​ប្រទេស ។ ប្រជាជន​ខ្មែរ​រង​ចាំ​យុត្តិធម៌​មួយ​នេះ ប៉ុន្តែ​បើ​លោក​ជា​អ្នក​ខុស លោក​សុខចិត្ត​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់ ។

សូម​ជម្រាប​ថា លោក​ឧត្តមសេនីយ៍ទោ ឈឿ​ន ប៊ុ​ន​ឆ​ន ប្រធាន​នាយកដ្ឋាន​នគរបាល​វិទ្យុទាក់ទង នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ នៅ​យប់​ថ្ងៃ​ទី​០៨ ខែសីហា ឆ្នាំ​២០២២ បាន​ធ្វើការ​រិះគន់​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​លោក លើ​ម្ចាស់​មន្ទីរ​ពហុ​ព្យាបាល និង​សម្ភព ម្លិះ ដង្កោ ថា បើ​ម្ចាស់​មន្ទីរ​ពហុ​ព្យាបាល​នេះ ជា​ជនជាតិ​ខ្មែរ​១០០​ភាគរយ មិន​អ​សីលធម៌ និង​មិនអាក្រក់​ឈា​.​ម​ខ្មៅ​បែប​នេះ​ឡើយ

ឧត្តមសេនីយ៍ទោ ឈឿ​ន ប៊ុ​ន​ឆ​ន បាន​ថ្លែង​ថា កុមារ​រូប​នេះ ជា​កូន​បុគ្គលិក​របស់​លោក ហើយ​កុមារ​រូប​នេះ លួច​ទៅ​ធ្វើ​ជាងសំណង់​ទាំង​ខ្លួនឯង​អាយុ​ទើបតែ​១៤​ឆ្នាំ ដោយសារ​ជីវភាព​គ្រួសារ​ក្រីក្រ ។

ឧត្តមសេនីយ៍ទោ ឈឿ​ន ប៊ុ​ន​ឆ​ន បន្ត​ថា ថ្ងៃ​ទី​០៨ ខែសីហា​នេះ ក្មេង​រូប​នេះ​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍ តាំងពី​ថ្ងៃ​មេឃ នៅ​មាន​ពន្លឺ​ថ្ងៃ និង​ត្រូវ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពហុ​ព្យាបាល និង​សម្ភព ម្លិះ ដង្កោ ស្ថិត​នៅ​ផ្លូវ​២១៧ ភូមិ​ខ្វា សង្កាត់​ដង្កោ ខណ្ឌដង្កោ ។ ហើយ​ក្មេង​រង​គ្រោះ​ម្នាក់ ក្នុង​ចំណោម​២​នាក់ បាន​បាត់បង់​ជីវិត​ទៅ​ហើយ នៅ​សល់​តែ​កុមារ​ម្នាក់​នេះ រង​របួសធ្ងន់ ដែល​ត្រូវ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​គន្ធ​បុប្ផា ។ ប៉ុ​ន្ទែ​មន្ទីរ​ពហុ​ព្យាបាល​នេះ មិន​ព្រម​បញ្ជូន​កុមារ​រូប​នោះ​ចេញ​ឡើយ ដោយសារ​ម្តាយ​ជន​រង​គ្រោះ​ពុំ​មាន​ប្រាក់​បង់គ្រប់​ចំនួន ៤២០​ដុល្លារ​អា​មេ​រិ​ក តាម​ការ​ចេញ​វិ​ក័យ​ប័ត្រ ហើយ​ម្តាយ​ក្មេង​រង​គ្រោះ​សំពះ​អង្វរ​សុំ​បង់​ត្រឹម ២០០​ដុល្លារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ