ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំណាង​អាជីវករ​ផ្សារ​អូរ​ឬ​ស្សី យក​ញាតិ​ដាក់​ជូន​សម្តេច​តេ​ជោ សុំ​ចុះ​តម្លៃ​ជួល​តូប​៥០%(​វី​ដេ​អូ​)

1 ឆ្នាំ មុន
  • ភ្នំពេញ

ចាត់ទុកជា​តំណាង​អាជីវករ​ផ្សារ​អូរ​ឬ​ស្សី​ប្រមាណ​១២០​នាក់ ក្នុង​ចំណោម​អាជីវករ​ជាង​៥ ០០០​តូប នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០២២​នេះ ដឹកនាំ​ដោយ

រាជធានី​ភ្នំពេញ ៖ ចាត់ទុកជា​តំណាង​អាជីវករ​ផ្សារ​អូរ​ឬ​ស្សី​ប្រមាណ​១២០​នាក់ ក្នុង​ចំណោម​អាជីវករ​ជាង​៥ ០០០​តូប នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០២២​នេះ ដឹកនាំ​ដោយ​ឈ្មោះ គង់ វុ​ទ្ធី បាន​នាំ​គ្នា​ទៅ​កាន់​ខុទ្ទកាល័យ​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ស្ថិត​នៅ​ក្បែរ​វិមាន​ឯករាជ្យ សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ក្នុង​គោលបំណង​ទៅ​ដាក់​ញាតិ​ឲ្យ​សម្តេច​ជួយ​អន្តរាគមន៍ បញ្ហា​រឿង​ថ្លៃបង់​តម្លៃ​តូប​លក់ដូរ​រយៈពេល​២​ឆ្នាំទៅ​មុខ​ទៀត ដោយ​គិត​តាម​តម្លៃ​តូប​ចាស់​សុំ​បញ្ចុះតម្លៃ​នៅ​ត្រឹម​៥០% ។

ម៉ោង​ប្រមាណ​៩​ព្រឹក ក្រុម​អាជីវករ​បាន​ជួបជុំ​គ្នា​នៅ​មុខ​វត្ត​បទុម រួច​បាន​នាំ​គ្នា​ដើរ​យក​ញាតិ​ទៅ​កាន់​ខុទ្ទកាល័យ​សម្តេច ដើម្បី​ដាក់​ញាតិ​ចូល​ខុទ្ទកាល័យ​សម្តេច ហើយ​ខាង​ខុទ្ទកាល័យ​ក៏​បាន​អនុញ្ញាតិ​ឲ្យ​តំណាង​អាជីវករ​ចូល​ដាក់​ញាតិ​ផង​ដែរ ។

មិនយូរ​ប៉ុន្មាន លទ្ធផល​ខាង​ខុទ្ទកាល័យ​បាន​យល់ព្រម​ទទួល​ញាតិ​របស់​តំណាង​អា​ជីករ ហើយ​នៅ​ពេល​តំណាង​អាជីវករ​ចេញ​មក​វិញ ពួក​គាត់​ក៏​បាន​និយាយ​ប្រាប់​ក្រុម​អាជីវក​រថា ខុទ្ទកាល័យ​បាន​សន្យា​យក​ញាតិ​ពួក​គាត់​ទៅ​ជូន​ដល់​ដៃ​សម្តេច​ផ្ទាល់ និង​ឲ្យ​ពួក​គាត់​ត្រឡប់​ទៅ​វិញ​សិន ដោយ​រង់ចាំ​ស្តាប់​ការ​ជូនដំណឹង​នៅ​ពេល​ក្រោយ ។

លុះដល់​ម៉ោង​ប្រមាណ​១០​និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ដដែល ក្រោយ​ពេល​ទទួល​បានការ​ណែនាំ​ខាង​ខុទ្ទកា​ល័យ​ហើយ តំណាង​អាជីវករ​ប្រមាណ​១២០​នាក់​នោះ ក៏​បាន​នាំ​គ្នា​រំសាយ​នៅ​មុខ​ខុទ្ទកាល័យ​សម្តេច ទៅ​ប្រកប​មុខរបរ​អាជីវកម្ម​រៀង​ៗ​ខ្លួន​ទៅ ដោយ​ពុំ​មាន​បាតុភាព​អ្វី​នោះ​ទេ​។

ទាក់ទិន​នឹង​បញ្ហា អាជីវករ​នាំ​គ្នា​យក​ញាតិ​ទៅ​ដាក់​ខុទ្ទកាល័យ​សម្តេច​ខាងលើ​នេះ លោក ហ៊​ត វ៉ា​ន់​ធី ប្រធាន​គណៈកម្មការ​ផ្សារ​អូ​ឬ​ស្សី បាន​ថ្លែង​ឲ្យ​ដឹង​ថា យើង​បាន​ដោះស្រាយ​នៅ​ផ្សារ នៅ​ខណ្ឌ និង​នៅ​ក្រុង អ​ញ្ចឹ​ង​បាន​គោលការណ៍​មក​អស់ហើយ តែ​បងប្អូន​យើង​នឹង (​អាជីវករ​) គាត់​មិន​សុខចិត្ត គាត់​នៅ​តែ​មិន​អស់ចិត្ត ចង់ទៅ​ជួប​សម្តេច​ក្រែង​បាន​ច្រើន​ជាង​នឹង អ​ញ្ចឹ​ង​របៀប​ចិត្ត​គាត់ ។ ការ​ឯក​ភាព​ដូច​បានឃើញ​ស្រាប់​ហើយ ពួក​គាត់​មិន​បាន​១០០​នាក់​ផង​នឹង ហើយ​យក​ស្នាម​មេដៃ​១ ៣០០ ថា ជា​ស្នាម​មេដៃ តៃ​ផ្តិត​តាំងពី​លើក​មុន​នោះ មិនមែន​ផ្តិត​ឥឡូវនេះ​បាន​ទេ គេ​ផ្តិត​ទុក​២​ច្បាប់ ទៅ​ដល់​សម្តេច ហើយ​ចឹ​ង​យើង​មិនដឹង​ត្រូវ​និយាយ​យ៉ាងម៉េច​ទៀត មាន​តែ​រង់ចាំ​មើល​ដំណឹង​បាន​គោល​ការណ៍​ពី​សម្តេច មក​សរុប​បញ្ចប់​បណ្តោយ ។

លោក ហ៊​ត វ៉ា​ន់​ធី បន្ត​ថា អ្វី​ដែល​បាន​ដោះស្រាយ​វា​មាន​អ​ញ្ចឹ​ង តែ​បងប្អូន​មិន​អស់ចិត្ត​អ​ញ្ចឹ​ង ក៏​ទៅ​ទៀត​ទៅ គណៈកម្មការ​ផ្សារ​ធ្វើ​តាម​សេចក្តី​ប្រកាស​របស់​សាលា​រាជធានី​ភ្នំពេញ ដូច​ជា​មិន​ខុស​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ