ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រំលោ.ភ​​ក្មេង​​១០​ឆ្នាំ​​​រហូត​មា​ន​ផ្ទៃពោះ ​ដឹងថា​ដាក់​ទោស​​ជននេះ​ប៉ុណ្ណា​​​ទេ?

7 ឆ្នាំ មុន

អា​មេ​រិ​ក​ ៖ ​​ប្រភព​ពី Metro បាន​ឱ្យ​​ដឹង​ថា បុរស​ម្នាក់​ដែល​បាន​រំលោ.ភ​ក្មេង​ស្រី​អាយុ​១០​ឆ្នាំ​ម្នាក់ រហូត​​មាន​ផ្ទៃពោះ ត្រូវ​​បាន​តុលា​ការ​​​កាត់​ទោស​ឱ្យ​​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ ។

អា​មេ​រិ​ក​ ៖ ​​ប្រភព​ពី Metro បាន​ឱ្យ​​ដឹង​ថា បុរស​ម្នាក់​ដែល​បាន​រំលោភ​ក្មេង​ស្រី​អាយុ​១០​ឆ្នាំ​ម្នាក់ រហូត​​មាន​ផ្ទៃពោះ ត្រូវ​​បាន​តុលា​ការ​​​កាត់​ទោស​ឱ្យ​​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ ។

ជន​ឈ្មោះ Rony Otoniel Mendez អាយុ​២៦​ឆ្នាំ ត្រូវ​បាន​កាត់ទោស​កាលពី​ស​ប្តា​ហ៍​មុន ក្រោយ​ពី​បាន​រក​ឃើញ​ថា​ មានទោស​បំពាន​ផ្លូវភេទ​ទៅ​លើ​ក្មេង​អាយុ​ក្រោម​១២​ឆ្នាំ​ ។ បុរស​រូប​នោះ ក៏​ត្រូវ​បាន​រក​ឃើញ​ថា​ មានទោស​ប្រព្រឹត្ត​សកម្មភាព​សំរើប និងប៉ះ​ពាល់​លើ​រាង​កាយ​ផ្លូវភេទ​របស់​កុមារ​ផង​ដែរ​។

គេ​បាន​ឲ្យ​ដឹង​ថា កាលពី​ខែតុលា​ឆ្នាំ​២០១៣ Mendez បាន​រំលោភ​ក្មេង​ស្រី​នោះ ជា​លើក​ដំបូង ​។ នៅ​ខែវិច្ឆិកា​ឆ្នាំ​២០១៤ គេ​ក៏​បាន​រំលោភ​ម្តងទៀត បណ្តាល​ឲ្យ​នាង​មាន​ផ្ទៃពោះ​ហើយ​ឆ្លងទន្លេ​នៅ​ខែឧសភា​ឆ្នាំ​បន្ទាប់​។ ការ​ធ្វើតេស្ត DNA បាន​បញ្ជាក់​ថា​កូន​មួយ​នោះ ពិតជា​កូន​របស់ Mendez ពិតប្រាកដ​មែន​។

បន្ទាប់​ពី​ដឹង​ថា មាន​គេ​ប្តឹង​ប៉ូ​លី​ស Mendez បាន​ហោះ​ភៀសខ្លួន​ទៅ​ប្រទេស​កំណើត​របស់​គេ​វិញ នៅ​ហ្គា​តេ​ម៉ា​ឡា​។ ប៉ុន្តែ​ក្រោយ​មក Mendez ក៏​ត្រូវ​បាន​បញ្ជូន​មក​អា​មេ​រិ​ក​វិញ ដើម្បី​ទទួល​ការ​កាត់ទោស​តាម​ផ្លូវច្បាប់ កាលពី​រដូវក្តៅ​កន្លង​មកនេះ​។

ក្នុង​ការ​កាត់ទោស​សាកសួរ Mendez បាន​រៀបរាប់​ថា រូបគេ​បាន​រំលោភ​ក្មេង​ស្រី​អាយុ​១០​ឆ្នាំ​នោះ នៅ​ក្នុង​បន្ទប់​របស់​ម្តាយ​នាង​។ មុន​ពេល​រំលោភ គេ​បាន​ចាក់សោរ ហើយ​គម្រាម​ក្មេង​ស្រី​នោះ​កុំ​ឲ្យ​ស្រែក​ប្រាប់​ម្តាយ បើ​មិន​ដូច្នោះ​ទេ ទាំង​រូបគេ​និង​ក្មេង​ស្រី​ប្រាកដ​ជា​មានរឿង ​៕