ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្វឹកហាត់​នៅ​ប្រទេស​ប្រភព​ដើម នៃ​ក្បាច់គុន វា​នឹង​ផ្តល់​អត្ថប្រយោជន៍​ច្រើន សម្រាប់​អត្ត​ព​លិ​ក​កម្ពុជា

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កីឡាការិនី​កា​រ៉ា​តេ រិ​ទ្ធ គឹ​មលាង បានឱ្យ​ដឹង​ថា ការ​ហ្វឹកហាត់​នៅ​ជប៉ុន​រយៈ

រាជធានី​ភ្នំពេញ ៖ កីឡាការិនី​កា​រ៉ា​តេ រិ​ទ្ធ គឹ​មលាង បានឱ្យ​ដឹង​ថា ការ​ហ្វឹកហាត់​នៅ​ជប៉ុន​រយៈ
ពេល​ខ្លី ប៉ុន្តែ​វា​នឹង​ផ្តល់​អត្ថប្រយោជន៍​ច្រើន​ជាង​ហ្វឹកហាត់​ក្នុងស្រុក ដោយសារ​នៅ​ទីនោះ គឺ​យើង
ផ្តោត​ទៅ​លើ​តែ​ការ​ហ្វឹកហាត់ មិន​គិត​ច្រើន អ​ញ្ចឹ​ងការ​ផ្តោតអារម្មណ៍​ក៏​បាន​ខ្ពស់​ដែរ តែបើ​នៅ​ក្នុងស្រុកគឺ​ផ្តោតអារម្មណ៍​មិន​បាន​ល្អ​ទេ រវល់​ទៅ​រៀន ទៅនេះ ទៅ​នោះ ធ្វើ​ឱ្យ​ការ​ហ្វឹកហាត់​មិន​បាន​ពេញ
លេញ​។

រិ​ទ្ធ គឹ​ម​លាង បន្ត​ថា ស៊ី​ហ្គេ​ម ២០២៣ នៅ​កម្ពុជា សង្ឃឹម​ខ្ពស់ ពីព្រោះ​មានឱកាស​ចេញ​ទៅ​ហ្វឹកហាត់​ក្រៅប្រទេស​ច្រើន​ជាង ។ ឯ​ស៊ី​ហ្គេ​ម នៅ​វៀតណាម ការ​ត្រៀម​មិន​បាន​ល្អ ដោយសារ​តែ​វិបត្តិ​ជំងឺ​កូ​វី​ដ​-១៩ ការ​ហ្វឹកហាត់​បាន​តិចតួច និង​តាម online ធ្វើ​ឱ្យ​មានការ​ពិបាក គ្រូ​មិន​អាច​កែ​បាន និង​មិន​អាច​ផ្តល់​ជា​បច្ចេកទេស​ផ្ទាល់​ៗ ជា​ពិសេស​មិនសូវ​បាន​ចេញ​ប្រកួត​ទាំង​កម្រិត​ជាតិ និង​អន្តរជាតិ ធ្វើ​ឱ្យ​ខ្លាច​ទីលាន និង​ការ​បន្សាំ​ខ្លួន​មិនល្អ​។

ដូច្នេះ​សិទ្ធ​ផល​ធ្លាក់​ចុះ ទម្រង់​ក៏​ធ្លាក់ តែ​កម្លាំង​អាច​រក្សា​បាន ។ បញ្ហា​នេះ បាន​ធ្វើ​ឱ្យ​អត្ត​ព​លិ​ក​កីឡា​កា​រ៉ា​តេ មិន​ទទួល​បាន​ជោគជ័យ​ស៊ី​ហ្គេ​ម នៅ​វៀតណា​ម​។ ជាមួយ​គ្នា​នេះ កីឡាការិនី រិ​ទ្ធ គឹ​ម​លាង បញ្ជាក់​ទៀត​ថា ទោះ​មានការ​ហ្វឹកហាត់​ច្រើន​យ៉ាងណា​ក៏​ដោយ បើ​មិន​មានការ​ប្រកួត គឺ​មិន​មានការ​ជឿជាក់​លើ​ខ្លួនឯង ខ្លាច​ទីលាន​ប្រកួត មិនដឹង​ពី​សមត្ថភាព ជា​ពិសេស​មិនដឹង​ពី​ចំណុចខ្លាំង ចំណុចខ្សោយ និង​ចំណុច​ខ្វះខាត យក​មក​កែតម្រូវ​នោះ​ទេ​។ តែបើ​មានការ​ប្រកួត​ច្រើន ពី​២ ទៅ ៣​ព្រឹត្តិការណ៍​នោះ សិទ្ធ​ផល​កាន់តែ​ខ្លាំង​។

គួរ​បញ្ជាក់​ថា កាលពី​ខែមីនា ឆ្នាំ​២០២២​កន្លង​ទៅ សហព័ន្ធ​កីឡា​កា​រ៉ា​តេ​កម្ពុជា បាន​រៀបចំ​ការ​ប្រកួត​កីឡា​កា​រ៉ា​តេ​ជើងឯក​អាស៊ី​អាគ្នេយ៍ លើក​ទី​៩ ឆ្នាំ​២០២២ ដោយ​មាន​អត្ត​ព​លិ​ក​ចូលរួម​មក​ពី ៩​ប្រទេស រួម​មាន​៖ ម្ចាស់ផ្ទះ​កម្ពុជា​, ព្រុយ​ណេ​, ឥណ្ឌូ​នេ​ស៊ី​, ឡាវ​, ម៉ា​ឡេ​ស៊ី​, ហ្វ៊ី​លី​ពី​ន​, សិង្ហ​បុរី​, ថៃ និង​វៀតណាម និង​មាន​កីឡាករ កីឡាការិនី​ចូលរួម​ប្រកួតប្រជែង​សរុប ១២១​នាក់ ក្នុង​នោះ​កម្ពុជា​មាន ២០​នាក់ ។ ជា​លទ្ធផល កម្ពុជា​ដណ្តើម​បាន​មេដាយ​រហូត​ដល់​៧​គ្រឿង ក្នុង​នោះ​មាស​១​គ្រឿង ប្រាក់​១​គ្រឿង និង​សំរឹទ្ធ​៥​គ្រឿង​។

សូម​បញ្ជាក់​ថា សហព័ន្ធ​កីឡា​កា​រ៉ា​តេ​កម្ពុជា នឹង​បញ្ជូន​អត្ត​ព​លិ​ក​៧​នាក់ ទៅ​ហ្វឹកហាត់​រយៈពេល​៣​ខែ នៅ​ប្រទេស​ជប៉ុន លើ​វិញ្ញាសា​ឯកត្តជន និង​វិញ្ញាសា​ក្រុម ដើម្បី​ត្រៀម​ប្រជែង​មេដាយ នា​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ