ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Arsenal និង Man City បន្ត​ជ័យជម្នះ ខណៈ Man UTD ធ្លាក់​ទៅ​បាត​តារាង

1 ឆ្នាំ មុន

អង់គ្លេស ៖ ក្រុម​កាំភ្លើង​ធំ Arsenal និង​ក្រុម​មេឃ​ខៀវ Manchester City រកបាន​ជ័យជម្នះ​បន្ត​ទៀត

អង់គ្លេស ៖ ក្រុម​កាំភ្លើង​ធំ Arsenal និង​ក្រុម​មេឃ​ខៀវ Manchester City រកបាន​ជ័យជម្នះ​បន្ត​ទៀត នៅ​ការ​ប្រកួត​ស​ប្តា​ហ៍​ទី​២ នៃ​ក្រប​ខណ្ឌ​លី​គ​កំពូល​អង់គ្លេស English Premier League កាលពី​យប់មិញ​។ ខណៈ​ដែល​ក្រុម​បិសាច​ក្រហម Manchester United បន្ត​បរាជ័យ​យ៉ាង​អាម៉ាស់មុខ​។

Arsenal ក្រោម​ការ​ដឹកនាំ​របស់​លោក Mikel Arteta បន្ត​យក​បាន​៣​ពិន្ទុ​បន្ថែម​ទៀត ក្រោយ​យកឈ្នះ​លើ​ក្រុម​ភ្ញៀវ Leicester City នៅ​ឯ​កីឡដ្ឋាន Emirates ក្នុង​លទ្ធផល ៤​ទល់​នឹង​២​។ ស្រប​ពេល​លោក Pep Guardiola ដឹកនាំ Man City លុត​ក្រុម​ភ្ញៀវ Bournemouth ក្នុង​លទ្ធផល ៤​ទល់​នឹង​០​។

ដោយឡែក Man UTD របស់​លោក Erik ten Hag ដែល​បរាជ័យ​កាលពី​ស​ប្តា​ហ៍​មុន បន្ត​រង​ភាព​អាម៉ាស់​យ៉ាង​ខ្លាំង​បន្ថែម​ទៀត ដោយ​ត្រូវ​ម្ចាស់ផ្ទះ Brentford បំបាក់​នៅ​ក្នុង​លទ្ធផល ៤​ទល់​នឹង​០ ដែល​ជា​ការ​បរាជ័យ​២​ស​ប្តា​ហ៍​ជាប់​គ្នា​។

ជាមួយ​ជ័យជម្នះ​នេះ Man City ឈរ​នៅ​កំពូល​តារាង​បណ្តោះអាសន្ន​គិត​ត្រឹម​ស​ប្តា​ហ៍​ទី​២ ដោយ​មាន​៦​ពិន្ទុ​ស្មើគ្នា​ជាមួយ Arsenal​។ រីឯ​ការ​បរាជ័យ​របស់ Man UTD បាន​ធ្វើ​ឱ្យ​ពួក​គេ​ធ្លាក់​ទៅ​បាត​តារាង​យ៉ាង​ភ្ញាក់ផ្អើល​បំផុត​ ៕​

លទ្ធផលការប្រកួតកាលពីយប់មិញ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ