មនុស្សយ៉ាងតិច១០នាក់បានស្លា.ប់នៅក្នុងហេតុការណ៍បា.ញ់ប្រហារមួយ បន្ទាប់ពីមានជម្លោះគ្រួសារនៅទីក្រុង Cetinje ប្រទេសម៉ុងតេណេហ្គ្រោ។

បើយោងតាមមន្ត្រីម៉ុងតេណេហ្គ្រោ ខ្មាន់កាំភ្លើ.ងម្នាក់ឯងបានបា.ញ់សម្លា.ប់សមាជិកគ្រួសារ៣នាក់មុនពេលធ្វើការបា.ញ់ប្រហារលើអ្នកដំណើរឆ្លងកាត់ ។
ម្តាយ និងកូន២នាក់របស់គាត់ដែលនៅក្នុងផ្ទះរបស់ខ្មាន់កាំភ្លើ.ងបានត្រូវបានបា.ញ់សម្លា.ប់។ នេះបើយោងតាមការបញ្ជាក់របស់រដ្ឋអាជ្ញា Andrijana Nastic ប្រាប់អ្នកសារព័ត៌មាន។

ការបា.ញ់ប្រហារនោះបានបញ្ចប់ បន្ទាប់ពីខ្មាន់កាំភ្លើ.ងត្រូវបានបា.ញ់សម្លា.ប់ដោយជនស៊ីវិល
ម្នាក់។
មន្ត្រីម៉ុងតេណេហ្គ្រោនិយាយថា ក្រោយពេលបា.ញ់សម្លា.ប់សមាជិកគ្រួសារ៣នាក់ ខ្មាន់កាំភ្លើ.ងវ័យ៣៤ឆ្នាំ បានចេញពីផ្ទះ និងបានសម្លា.ប់ប្រជាជនក្នុងតំបន់ចំនួន ៧នាក់ដោយប្រើប្រាស់កាំ
ភ្លើ.ងវែងសម្រាប់ប្រមាញ់។

លោកស្រីរដ្ឋអាជ្ញាបានថ្លែងប្រាប់សន្និសីទសារព័ត៌មាន កាលពីថ្ងៃសុក្រ ទី១២ សីហា ថា «ឥឡូវនេះ វានៅមិនទាន់ដឹងច្បាស់ពីអ្វី ដែលបណ្តាលឱ្យជនសង្ស័យប្រព្រឹត្តិបែបនោះទេ» ។ មនុស្សចំនួន៦នាក់ទៀតបានរងរបួសក្នុងហេតុការណ៍ដ៏រន្ធ.ត់នោះ។
នាយករដ្ឋមន្ត្រីម៉ុងតេណេហ្គ្រោ Dritan Abazovic បាននិយាយថា រដ្ឋាភិបាលប្រកាសកាន់ទុក្ខរយៈពេល៣ថ្ងៃបន្ទាប់សោកនាដកម្មនោះ ៕ (យោងតាមប្រភព៖ BBC)



ចែករំលែកព័តមាននេះ