ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​ពុទ្ធរូប​បុរាណ​ផុស​កណ្តាល​ទឹក​នៅ​ប្រទេស​ចិន

7 ឆ្នាំ មុន

«​ស៊ី​ន​ហួ​» កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ប្រទេស​ចិន​ប្រទះ​ឃើញ​បដិមា​ព្រះពុទ្ធ​បុរាណ​នៅ​កណ្តាល​ទឹក ហើយ​សន្និដ្ឋាន​ថា បង្កើត​ឡើង​នៅ​ក្នុង​សម័យ​រាជវង្ស​មីង ។ កាលពី​ចុងឆ្នាំ​២០១៦ អាជ្ញាធរ​ចិន​បាន​កែ​លម្អ​ទ្វារ

«​ស៊ី​ន​ហួ​» កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ប្រទេស​ចិន​ប្រទះ​ឃើញ​បដិមា​ព្រះពុទ្ធ​បុរាណ​នៅ​កណ្តាល​ទឹក ហើយ​សន្និដ្ឋាន​ថា បង្កើត​ឡើង​នៅ​ក្នុង​សម័យ​រាជវង្ស​មីង ។ កាលពី​ចុងឆ្នាំ​២០១៦ អាជ្ញាធរ​ចិន​បាន​កែ​លម្អ​ទ្វារ​ទឹក​វា​រី​អគ្គិសនី​នៅ​ភាគ​ខាងកើត​ប្រទេស បណ្តាល​ឱ្យ​កម្ពស់​ទឹក​ក្នុង​អាង​ស្តុក​ទឹក​ថយ​ចុះ​ប្រហែល​១០​ម៉ែត្រ ហើយ​ស្រាប់តែ​ប្រទះ​ឃើញ​ព្រះ​កេស​ព្រះពុទ្ធ​បដិមា​បុរាណ​ផុស​ឡើង ។

កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ក្រុម​អ្នក​បុរាណវិទ្យា​បាន​ធ្វើ​ដំណើរ​ទៅ​ស្រាវជ្រាវ​នៅ​បរិវេណ​នោះ​ហើយ​បញ្ជាក់​ថា បើ​ពិចារណា​លើ​ព្រះ​កេស​គឺ​ព្រះពុទ្ធ​បដិមា​មួយ​អង្គ​នេះ​បាន​ឆ្លាក់​ក្នុង​រាជវង្ស​មីង​ក្នុង​អំឡុង​ពី​ឆ្នាំ​១៣៦៨​ដល់​១៦៤៤ ។

ក្រៅពី​នេះ​ក្រុម​អ្នក​ស្រាវជ្រាវ​ប្រទះ​ឃើញ​រូបភាព​ឆ្លាក់​ជា​៤​ជ្រុង​នៅ​បរិវេណ​នោះ​អាច​សន្និដ្ឋាន​ថា​ទីកន្លែង​នោះ​ធ្លាប់​ជា​វត្ថុ​កាលពី​អតីតកាល​និង​បច្ចុប្បន្ន​កំពុង​ស្រាវជ្រាវ​បរិវេណ​នៅ​ជុំវិញ​បន្ត​ទៀត ៕