ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាកំពុងរៀបចំផែនការពិសេស បង្ក្រាបឧក្រិ.ដ្ឋជនលួចលាក់ការជួញដូរមនុស្ស

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​បាន​បញ្ជាក់​ថា កំពុង​រៀបចំ​ផែនការ​ពិសេស​ក្នុង​ការ​បង្ក្រាប​ឧក្រិ.ដ្ឋជន​ដែល​លួចលាក់​ការ​ជួយ​ដូរ​មនុស្ស នៅ​ក្នុង​ទឹកដី​កម្ពុជា​នៅ​ទូ​ទាំង​ប្រទេស ។ ការ​បញ្ជាក់​បែប​នេះ ខណៈ​ជនល្មើស​បាន​កំពុង​ប្រើប្រាស់​ល្បិច​កល​ច្រើន​រូបភាព ដើម្បី​ធ្វើការ​ជួយ​ដូរ​មនុស្ស ។…

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​បាន​បញ្ជាក់​ថា កំពុង​រៀបចំ​ផែនការ​ពិសេស​ក្នុង​ការ​បង្ក្រាប​ឧក្រិ.ដ្ឋជន​ដែល​លួចលាក់​ការ​ជួយ​ដូរ​មនុស្ស នៅ​ក្នុង​ទឹកដី​កម្ពុជា​នៅ​ទូ​ទាំង​ប្រទេស ។

ការ​បញ្ជាក់​បែប​នេះ ខណៈ​ជនល្មើស​បាន​កំពុង​ប្រើប្រាស់​ល្បិច​កល​ច្រើន​រូបភាព ដើម្បី​ធ្វើការ​ជួយ​ដូរ​មនុស្ស ។ ថ្លែង​ក្នុង​ស​ន្នី​សី​ទ​សារព័ត៌មាន នា​ព្រឹក​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០២២ នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី លោក​ជំទាវ​ជូ ប៊ុ​ន អេ​ង រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​អនុ ប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ជួញដូរ​មនុស្ស​បាន​បញ្ជាក់​ថា ៖«​យើង​កំពុង​រៀបចំ​ផែនការ​ពិសេស​សម្រាប់​ការ​ស្រាវជ្រាវ​រក​ស្ថានភាព​នូវ​ស្ថានភាព​លាក់កំបាំង​ក្នុង​រឿង​ជួញដូរ​មនុស្ស​នៅ​ក្នុង​ទឹកដី​កម្ពុជា​«…»​សុំ​ទោស​នៅ​ពេល​យើង​ធ្វើ​ប្រតិបត្តិការ​យើង​មិន​អាច​បង្ហាញ​ថា កន្លែង​នេះ​កន្លែង​នោះ មាន​ជនល្មើស​នោះ​ទេ ពីព្រោះ​ថា យើង​មាន​នីតិវិធី ឬ​វិធីសាស្ត្រ​ក្នុង​ការ​បង្ក្រាប យើង​អត់​វ៉ៃ​សៅ្ម​បង្អើល​ពស់​នោះ​ទេ​» ។

លោក​ជំទាវ​បាន​លើក​ឡើង​ថា ការ​ធ្វើ​បែប​នេះ គឺ​ធ្វើ​ឡើង​តាម​រយៈ​កិច្ច​ប្រតិបត្តិការ​នៅ​ទូ​ទាំង​ប្រទេស​ហើយ​ចាប់ពី​កន្លែង​ណា​នោះ​មិន​ទាន់​ប្រាប់​បាន​នោះ​ទេ ។

លោក​ជំទាវ​ថា ៖«​យើង​នឹង​ឃើញ​ហើយ​ថា កម្ពុជា​មិន​នៅ​ស្ងៀម​នោះ​ទេ យើង​បាន​គិត​រឿង​នឹង​យូរហើយ គឺ​ចាប់ផ្តើម​នៅ​ពេល​គេ​ថា កម្ពុជា​មាន​ករណី​ជួយ​ដូរ​មនុស្ស​នៅ​លើក​ទឹកដី​កម្ពុជា​មក​ម្ល៉េះ​យើង​នៅ​មិន​សុខ​ទេ​»​។

លោក​ជំទាវ​បាន​លើក​ឡើង​ថា រាជរដ្ឋាភិបាល​កម្ពុជា​មិនមែន​ធ្វើ​តែ​ម្នាក់ឯង​នោះ​ទេ គឺ​រាជរដ្ឋាភិបាល​បាន​ធ្វើការ​ពង្រីក​ធ្វើ​កិច្ច​សហប្រតិបត្តិការ​នេះ មិន​ថា តែ​ក្នុង​រាជរដ្ឋាភិបាល​នោះ​ទេ​ធ្វើ​ជាមួយ​អង្គការ​ដៃគូ​រទាំង​ជាតិ និង​អន្តរជាតិ​ផង​ដែរ ។

បើ​តាម​លោក​ជំទាវ​រដ្ឋលេខាធិការ​ក៏​បាន​ឲ្យ​ដឹង​ថា ជនល្មើស​បាន​ប្រើប្រាស់​ល្បិច​លក​គ្រប់​រូប ដើម្បី​ធ្វើការ​ជួយ​ដូរ​មនុស្ស​ក្នុង​នោះ​មានការ​ប្រើប្រាស់​ប្រព័ន្ធ​អន​ឡាញ​ផង​ដែរ ។

លោក​ជំទាវ​ក៏​បាន​លើក​ឡើង​ថា ៖«​យើង​ទទួល​បាន​ព័ត៌មាន​ពី​បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន​ថា មានការ​ជួយ​ដូរ​មនុស្ស​នៅ​លើក​ទឹកដី​កម្ពុជា គឺ​យើង​មានការ​ឈឺចាប់​ខ្លាំង​ណាស់ ពីព្រោះ​យើង​គិត​ថា យើង​ខិតខំ​ប្រែង​ប្រែង​អស់​លទ្ធភាព​ការពារ​ពលរដ្ឋ​មិន​ឲ្យ​មានការ​ជួញដូរ​មនុស្ស តែ​ទីបំផុត​គេ​នៅ​យក​ទឹកដី​កម្ពុជា ដើម្បី​ធ្វើ​បទល្មើស​ឲ្យ​យើង​ប្រឈម​នឹង​បទល្មើស​នេះ​» ។

លោក​ជំទាវ​ថា នៅ​ក្នុង​អំឡុង​ខែកក្កដា​មុន​នេះ គេ​បាន​វា​.​យ​តម្លៃ​ចំពោះ​ចំណាត់ថ្នាក់​របស់​កម្ពុជា​ក្នុង​ការ​បង្ក្រាប​បទល្មើស​មិនល្អ តែ​យើង​ទទួលស្គាល់​ពីព្រោះ​ថា កម្ពុជា​មិន​ទាន់​មាន​សមត្ថភាព ឬ​សក្តានុពល​គ្រប់គ្រាន់​ក្នុង​ការ​ប្រឆាំង​បង្ក្រាប​បទល្មើស​នោះ​ទេ ។ ប៉ុន្តែ​យើង​ព្យាយាម​ចំពោះ​ការ​បង្ក្រាប​បទល្មើស​ជួញដូរ​មនុស្ស​នេះ​ដោយសារ​ចង់​ឃើញ​កម្ពុជា​ក្លាយជា​ប្រទេស​អាទិភាព សុខ​សន្តិភាព សម្រាប់​មនុស្ស​គ្រប់​គ្នា​។

លោក​ជំទាវ​បញ្ជាក់​ថា ៖«​អី​ញ្ចឹ​ង​បទល្មើស គឺ​អាទិភាព​ទី​១ នៅ​ក្នុង​ការ​កសាង​សន្តិភាព សន្តិសុខ​នៅ​ក្នុង​ប្រទេស​ជាតិ​សម្រាប់​ប្រជាពលរដ្ឋ​គ្រប់​រូប ។ ប៉ុន្តែ​កម្ពុជា​តូចចិត​ចំពោះ​ការ​ផ្តល់​ព័ត៌មាន​ព្រោះថា ខិតខំ​ធ្វើ​ហើយ​នៅ​តែ​មាន​កើតឡើង​ទៀត​» ។

លោក​ជំទាវ​រដ្ឋលេខាធិការ​ក៏​បាន​លើក​ឡើង​ថា កិច្ចការ​បង្ក្រាប​ជនល្មើស​នេះ​កម្ពុជា​បាន​ខិតខំ​ណាស់ ហើយ​អ្នក​ដែល​ធ្វើ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ដើម្បី​បង្ក្រាប​បទល្មើស​ជួញដូរ​មនុស្ស ។ ពួក​គាត់​បាន​ឲ្យ​ដឹង​ថា មេខ្យល់​បាន​ធ្វើការ​បោក​បញ្ឆោត​ប្រជាពលរដ្ឋ​មក​ធ្វើការ​នៅ​ក្នុងស្រុក​ខ្មែរ ថា មាន​ប្រាក់ខែ​ខ្ពស់ ។

ករណី​នេះ​ភាគី​កម្ពុជា​បាន​ស្នើ​ឲ្យ​ប្រទេស​ពាក់ព័ន្ធ​ធ្វើការ​ជាមួយ​គ្នា ដើម្បី​បង្ក្រាប​ជនល្មើស​នោះ ហើយ​ធ្វើ​យ៉ាងណា​កុំ​ឲ្យ​ប្រជាពលរដ្ឋ​ចា​.​ញ់​បោក​មេខ្យល់​ទាំងនោះ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ