ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំងឺ​អុត​ស្វា ៖ WHO ស្នើ​ប្រជាជន​ប្រេ​ស៊ី​ល​បញ្ឈប់​ការ​សម្លា.ប់សត្វ​ស្វា​ដោយសារ​​ជំនឿ​

1 ឆ្នាំ មុន

ប្រេ​ស៊ី​ល ៖ ដោយសារ​ករណី​ជំងឺ​អុត​ស្វា (Monkeypox) កើនឡើង​នៅ​ជុំវិញ​ពិភពលោក អង្គការ​សុខ

ប្រេ​ស៊ី​ល ៖ ដោយសារ​ករណី​ជំងឺ​អុត​ស្វា (Monkeypox) កើនឡើង​នៅ​ជុំវិញ​ពិភពលោក អង្គការ​សុខភាព​ពិភពលោក​ហៅ​កាត់​ថា WHO កាលពី​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០២២ កន្លង​ទៅ បាន​ស្នើ​ប្រជាជន​ប្រេ​ស៊ី​ល​បញ្ឈប់​ការ​ធ្វើ​ទារុ.ណកម្ម និង​សម្លា.ប់សត្វ​ស្វា​នៅ​ក្នុង​ប្រទេស​ពួក​គេ ដោយសារ​តែ​មាន​ជំនឿ​ខុស​។

របាយការណ៍​ចេញពី​ប្រទេស​ប្រេ​ស៊ី​ល​បានឱ្យ​ដឹង​ថា សត្វ​ស្វា​យ៉ាង​ហោច​ណាស់​១០​ក្បាល ត្រូវ​បាន​បំពុ.ល​សម្លា.ប់​នៅ​ទីក្រុង Sao Paulo ជាមួយនឹង​ឧប្បត្តិហេតុ​ស្រ​ដៀង​គ្នា​នេះ ដែល​បាន​កើតឡើង​នៅ​ក្នុង​តំបន់​ផ្សេង​ៗ​គ្នា​នៃ​ប្រទេស​ធំ​ជាងគេ​ទាំង​នៅ​អា​មេ​រិ​ក​ខាងត្បូង និង​អា​មេ​រិ​កឡា​ទី​ន​មួយ​នេះ​។ ខណៈ​ដែល​គ្មាន​ការ​ថ្កោលទោស​ទាំងស្រុង​ចំពោះ​ការ​សម្លា.ប់​នេះ​ឡើយ ប៉ុន្តែ WHO បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ ដោយ​សុំ​ឱ្យ​គ្រប់​គ្នា​បញ្ឈប់​ការ​សម្លា.ប់សត្វ​ស្វា ដោយសារ​តែ​ខ្លា.ច​ឆ្លង​ជំងឺ​អុត​ស្វា​។ តែ​ផ្ទុយ​ទៅ​វិញ​ការ​រីក​រាលដាល​ជំងឺ​នេះ គឺជា​លទ្ធផល​នៃ​ការ​ចម្លង​ពី​មនុស្ស​ទៅ​មនុស្ស​។

លោក Margaret Harris អ្នកនាំពាក្យ WHO បាន​និយាយ​ថា «​អ្វី​ដែល​គ្រប់​គ្នា​ត្រូវ​ដឹង​គឺថា ការ​ឆ្លង​ដែល​យើង​កំពុង​ឃើញ​បច្ចុប្បន្ន គឺ​កើតឡើង​រវាង​មនុស្ស​នឹង​មនុស្ស​។ ហើយ​ក្តី​បារម្ភ​គួរតែ​មាននៅ​ក្នុង​ចំណោម​ក្រុម​មនុស្ស និង​អ្វី​ដែល​គ្រប់​គ្នា​អាច​ធ្វើ​បាន​ដើម្បី​ការពារ​ខ្លួន​ពី​ការ​ឆ្លង និង​ការ​បង្ការ​ការ​ចម្លង​ទៅ​អ្នក​ដទៃ​។ មនុស្ស​ពិតជា​មិន​ត្រូវ​វា.យប្រហារ​សត្វ​ណាមួយ​ឡើយ​»​។

គួរ​ឱ្យ​ដឹង​ថា WHO បាន​ប្រកាស​អាសន្ន​សុខភាព​ជាស​កល​នៃ​ជំងឺ​អុត​ស្វា ខណៈ​ករណី​ឆ្លង​នៅ​ទូ​ទាំង​ពិភពលោក​ត្រូវ​បាន​បញ្ជាក់​ឡើង​ដល់​ជាង ៣១,៦០០​ករណី និង​មាន​ករណី​ស្លា.ប់​ចំនួន​១២​នាក់ ត្រូវ​បាន​រាយការណ៍​គិត​មក​ទល់​ពេល​នេះ​៕ (​ដកស្រង់​ចេញពី WHO និង Latin Times)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ