ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវការ​! World Cup 2022 នឹង​ត្រូវ​ចាប់ផ្តើម​ការ​ប្រកួត​មុន​ពេល​កំណត់

1 ឆ្នាំ មុន

កា​តា ៖ សហព័ន្ធ​បាល់ទាត់​ពិភពលោក (FIFA) កាលពី​ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០២២ បាន​សម្រេច​ជា​

កា​តា ៖ សហព័ន្ធ​បាល់ទាត់​ពិភពលោក (FIFA) កាលពី​ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០២២ បាន​សម្រេច​ជា​ផ្លូវការ​ថា ការ​ប្រកួត​ព្រឹត្តិការណ៍ World Cup 2022 នឹង​ត្រូវ​ចាប់ផ្តើម​មុន​ថ្ងៃ​កំណត់ ពោល​១​ថ្ងៃមុន​ការ​គ្រោងទុក នៅ​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ ២០២២ ដើម្បី​អនុញ្ញាត​ឱ្យ​ម្ចាស់ផ្ទះ​កា​តា​ធ្វើការ​ប្រកួត​មុនគេ​។

ដើម​ឡើយ ព្រឹត្តិការណ៍ World Cup 2022 គ្រោង​នឹង​ចាប់ផ្តើម​ការ​ប្រកួត​របស់​ខ្លួន ចាប់ពី​ថ្ងៃ​ទី​២១ ខែវិច្ឆិកា រហូត​ដល់​ថ្ងៃ​ទី​១៨ ខែធ្នូ ដែល​ជា​ថ្ងៃ​ប្រកួត​ផ្តាច់ព្រ័ត្រ​។ ដោយនៅ​ថ្ងៃ​បើក​ឆាក មានការ​ប្រកួត​រហូត​ដល់​៤​គូ នៅ​ក្នុង​ពូ​ល A និង B​។ ការ​ប្រកួត​រវាង​សេ​ណេ​ហ្គា​ល់ នឹង​ហូ​ឡង់​នៅ​ក្នុង​ពូ​ល A ត្រូវធ្វើ​ឡើង​មុនគេ​បង្អស់​។ ហើយ​៦​ម៉ោង​បន្ទាប់ ទើប​ចាប់ផ្តើម​ការ​ប្រកួត​រវាង​ម្ចាស់ផ្ទះ​កា​តា នឹង​អេ​ក្វា​ឌ័​រ​ក្នុង​ពូ​ល​ដដែល​នេះ​។

ប៉ុន្តែ​ទោះជា​យ៉ាងណា FIFA បាន​សម្រេច​ធ្វើការ​ផ្លាស់​ប្តូរ​កាលបរិច្ឆេទ​ការ​ប្រកួត​រវាង​កា​តា និង​អេ​ក្វា​ឌ័​រ ដោយ​ត្រូវ​រៀបចំ​មុន​១​ថ្ងៃ​។ ដោយ​ធ្វើ​តាម​ការ​ពិភាក្សា​ជាមួយ​ប្រទេស​ទាំង​២ និង​ទទួល​បាន​សំណើ​ពី​សហព័ន្ធ​អា​មេ​រិ​ក​ខាងត្បូង CONMEBOL ជាមួយ​អំណះអំណាង​យល់​ឃើញ​ថា​វា​ពិត​ស័ក្តិសម​បំផុត​នឹង​ប្រពៃណី​ដែល​ម្ចាស់ផ្ទះ ត្រូវ​ធ្វើការ​ប្រកួត​បើក​ឆាក​មុនគេ​បង្អស់​។

ដូច្នេះ​មាន​ន័យ​ថា ការ​ប្រកួត​រវាង​ម្ចាស់ផ្ទះ​កា​តា នឹង​អេ​ក្វា​ឌ័​រ នឹង​ក្លាយជា​ការ​ប្រកួត​បើក​ឆាក​ព្រឹត្តិការណ៍ World Cup 2022 ដែល​នឹង​ត្រូវធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២២ នៅ​ឯ​កីឡដ្ឋាន Al Bayt វេលា​ម៉ោង ១១:០០​នាទី​យប់ (​ម៉ោង​នៅ​កម្ពុជា​)៕ (​ប្រភព​ពី BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ