ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវ១​ខ្សែ​ពិបាកធ្វើ​ដំណើរ​ពេល​ភ្លៀង ត្រូវ​​​ក្រាល​ថ្ម​មិច​ជា​បណ្តោះអាសន្ន ​ដើម្បី​សម្រួលការ​ធ្វើ​ដំណើរ

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ក្រោយ​ពី​ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ពី​ផល​លំបាក​នៃ​ផ្លូវ​មួយ​ខ្សែ ដែល​កំពុងធ្វើការ​ស្ថាបនា​ចាប់ពី​ភូមិ​ចក សង្កាត់​ព្រះ​ពន្លា ទៅ​សង្កាត់​ភ្នៀ​ត ត្រង់​ចំណុច​

ខេត្តបន្ទាយមានជ័យ ៖ ក្រោយ​ពី​ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ពី​ផល​លំបាក​នៃ​ផ្លូវ​មួយ​ខ្សែ ដែល​កំពុងធ្វើការ​ស្ថាបនា​ចាប់ពី​ភូមិ​ចក សង្កាត់​ព្រះ​ពន្លា ទៅ​សង្កាត់​ភ្នៀ​ត ត្រង់​ចំណុច​បុរីឈើ​យ ចាន់​ណា ទៅ​ភូមិ​កន្ទួត សង្កាត់​ភ្នៀ​ត ក្រុងសិរី​សោភ័ណ ដែល​មាន​ប្រវែង​ជាង​៨០០​ម៉ែត្រ ពិបាក​ខ្លាំង​ក្នុង​ការ​ធ្វើ​ដំណើរ​នៅ​ពេល​មាន​ភ្លៀង​ម្តង​ៗ​នោះ នៅ​រសៀល​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០២២ អាជ្ញាធរ​ក្រុង​សិរី​សោ​ភ័ណ បាន​យក​ថ្មមិច​ទៅ​ចាក់​ក្រាល​ជា​បណ្តោះអាសន្ន ដើម្បី​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ ។

លោក ហ៊ឹ​ល រ៉ា​យ៉ា អភិបាលក្រុង​សិរី​សោ​ភ័​ណ ក៏​សុំ​ការ​យោគយល់​អធ្យាស្រ័យ​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ ចំពោះ​ភាពយឺត​យ៉ាវ​នៃ​ដំណើ​រការ​ស្ថាបនា​ផ្លូវ​ខាងលើ ដោយសារ​ផ្លូវ​នេះ​ខាង​ក្រុមហ៊ុន​កំពុងធ្វើការ​សិក្សា​បន្ថែម ដោយ​ត្រូវ​បន្ថែម​គ្រឹះ​កម្ពស់​១​ម៉ែត្រ​ឲ្យ​ខ្ពស់​ជាង​នី​វូ​៉​ទឹក ដើម្បី​បញ្ចៀស​ការ​ជន់​លិចផ្លូវ​នា​រដូវ​ទឹកជំនន់ ។

ដូច្នេះ​ហើយ ទើប​ការ​ស្ថាបនា​មានការ​យឺតយ៉ាវ​ប៉ុន្តែ​ជា​ការ​ឆ្លើយ​តប អាជ្ញាធរ​បាន​ជំរុញ​ឲ្យ​ក្រុម​ហ៊ុន​​ចាក់​ក្រាល​ថ្ម​មិច​ជា​បណ្តោះអាសន្ន​សិន ។ មួយវិញទៀត លោក​អភិបាលក្រុង​សិរី​សោភ័ណ ក៏​បាន​ធ្វើការ​ជូនដំណឹង​ផង​ដែរ​ចំពោះ​បង​ប្អូន​ពលរដ្ឋ​ស់​នៅ​ក្នុង​សង្កាត់​កោះ​ពង​សត្វ ដែល​ត្រូវធ្វើ​ដំណើរ​ទៅ​ក្នុង​ក្រុង សូម​ប្រើប្រាស់​ផ្លូវ​សង្កាត់​ភ្នៀ​ត​ជា​បណ្តោះអាសន្ន​សិន ដោយ​ផ្លូវ​ពី​សង្កាត់​ព្រះ​ពន្លា​ទៅ​សង្កាត់​កោះ​ពង​សត្វ ក្រុមហ៊ុន​ម៉ៅ​ការ នឹង​ចាប់ផ្តើម​ស្ថាបនា​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ។ ដូច្នេះ​ក្នុង​នាម​អាជ្ញាធរ សូម​បងប្អូន​ប្រជាពលរដ្ឋ​មេត្តា​យោគយល់ និង​អធ្យាស្រ័យ​ចំពោះ​ភាពយឺត​យ៉ាវ​នេះ ។

សូម​បញ្ជាក់​ថា ផ្លូវ​ដែល​ត​ភ្ជាប់​ពី​ភូមិ​ចក សង្កាត់​ព្រះ​ពន្លា ទៅ​ភូមិ​បង្រុះ សង្កាត់​ភ្នៀ​ត ត្រូវ​បាន​អាជ្ញា​ធរ​ខេត្ត​លើក​ជា​គម្រោង​ផ្លូវ​ក្រាល​កៅស៊ូ ដែល​មាន​ប្រវែង​ប្រមាណ​១៣​គីឡូម៉ែត្រ​។

បច្ចុប្បន្ន គម្រោង​បាន​ចាប់ផ្តើម​ក្រាល​កៅស៊ូ​ជា​បណ្តើរ​ៗ​ហើយ នៅ​សល់​ចំណុច​មួយ​ចំនួន​ដែល​ត្រូវការ​សិក្សា​ក្រាល​បន្ថែម​គ្រឹះ ដើម្បី​ឲ្យ​ផ្លូវ​មានគុណ​ភាពរឹងមាំ ប្រើប្រាស់​បាន​យូរអង្វែង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ