ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូលហាងទូរស័ព្ទ​មួយភ្លែត ​បាត់ម៉ូតូ ​១០ថ្ងៃ​​ក្រោយ ចប់​ត្រឹមកាមេរ៉ាសុវត្ថិភាព​

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ជនសង្ស័យ​លួច​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការ​

រាជធានី​ភ្នំពេញ​ ៖ ជនសង្ស័យ​លួច​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ស្រាវជ្រាវ ឃាត់ខ្លួន និង​កសាង​សំណុំ​រឿង​បញ្ជូន ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ព្រឹក​ថ្ងៃ​ទី​១១ ខែ សីហា ឆ្នាំ ២០២២ ម្សិលមិញ​​នេះ​ ដើម្បី​ចាត់ការ​តាម​ច្បាប់​។​

ជនសង្ស័យ​រូប​នោះ ត្រូវ​បាន​នគរបាល​អោយ​ដឹង​ថា ឈ្មោះ លាក់ រ័​ត្ន​ធា ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល ផ្លូវ​លេខ​៨៦ សង្កាត់​ស្រះ​ចក ​ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។

តាម​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល បានអោយ​ដឹង​ថា ជនសង្ស័យ​រូប​នោះ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច ឃាត់ខ្លួន កាលពី​រសៀល​ថ្ងៃ​ទី​៩ ខែសីហា ឆ្នាំ​២០២២ នៅ​ចំណុច​ស្តុ​ប​បឹង​កក់ ផ្លូវ​លេខ​៧០ សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌ​ឬ​ស្សី​កែវ ពី​បទ​លួចម៉ូតូ​មួយ​គ្រឿងម៉ាក​ហុងដា ធុន​សេ​១២៥ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ ភ្នំពេញ​ ១GZ-៧០៨៨ កាលពី​រសៀល​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០២២​ នៅ​ចំណុច​មុខ​ហាង​លក់​ទូរស័ព្ទ​ដៃ​តាម​ផ្លូវ​បេតុង ក្នុងភូមិ​ទួល​សង្កែ​ សង្កាត់​ទួល​សង្កែ​១ ខណ្ឌ​ឬ​ស្សី​កែវ រាជធានីភ្នំពេញ ​។

​តាម​នគរបាល​អោយ​ដឹង​ទៀត​ថា នៅ​ថ្ងៃ​កើតហេតុ ជន​រង​គ្រោះ​ឈ្មោះ​កេ​ត សុខ​កែម ភេទ​ប្រុស​អាយុ​៣៧​ឆ្នាំ​ មុខរបរ​ជាង​ជួសជុល​រថយន្ត បាន​ជិះ​ម៉ូតូ​មួយ​គ្រឿងខាងលើ​មក​ឈប់​ រួច​ចូល​ហាង​ទូរស័ព្ទ ដោយ​ទុក​សោ​ជាប់​ម៉ូតូ​ ខ​ណះ​នោះ ស្រាប់តែ​ជនសង្ស័យ​ធ្វើ​ដំណើរ​ដោយ​ថ្មើរជើង មក​ពី​សង្កាត់​ស្រះ​ចក រួច​លួច​យក​ម៉ូតូ​ជិះ​គេចខ្លួន​បាត់​។

តាម​រយះ​កា​មេរ៉ា​សុ​វត្ថិភាព ​រំលង​បាន​ប្រមាណ​១០​ថ្ងៃ​ សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល ក៍បាន​ស្រាវជ្រាវ ឈាន​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ ព្រមទាំង​ដកហូត​បាន​ម៉ូតូ ប្រគល់​អោយ​ម្ចាស់​វិញ ហើយ ជនសង្ស័យ ត្រូវ​បាន​កសាង​សំណុំ​រឿង​ប​ញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់ការ​តាម​ច្បាប់​នៅ​ពេល​នេះ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ