ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៤​ក្រុម​កក់​កៅអី​រួចរាល់​ទៅ​វគ្គ​៨​ក្រុម​ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន ថ្នាក់​ជាតិ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​បាល់ទាត់ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន លើក​ទី​១៦ ឆ្នាំ​២០២២

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​បាល់ទាត់ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន លើក​ទី​១៦ ឆ្នាំ​២០២២ ដែល​បាន​ចាប់ផ្ដើម​ដំណើរការតាំងពី​ថ្ងៃ​ទី​២០ កក្កដា រហូត​មក​ដល់​ពេល​នេះ គេ​បាន​រក​ឃើញ​៤​ក្រុម​មាន​ក្រុមព្រះ​ខ័ន​រាជ​ស្វាយ​រៀង​, បឹង​កេ​ត​, ណា​ហ្គា​វើ​ល​ដ៍ និង​វិសាខា កក់​កៅអី​ទៅ​កាន់​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ហើយ​។

ជាក់ស្ដែង ក្រោយ​ឈ្នះ​០​ទល់​នឹង​១ ក្នុង​ជើង​ទី​១ ព្រះ​ខ័ន​រាជ​ស្វាយ​រៀង​បាន​បន្ត​ឈ្នះ​សូល​ទី​ឡូ​អង្គរ ៤​ទល់​នឹង​០​បន្ត​ទៀត​ក្នុង​ជើង​ទី​២ ។ បឹង​កេ​តឈ្នះ​អាយ​អេស​ដង្កោ​សែន​ជ័យ​សរុប​ទាំង​២​ជើង ៥​ទល់​នឹង​២, ណា​ហ្គា​វើ​ល​ដ៍ ទម្លាក់​អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត ៤​ទល់​នឹង​០ សរុប​ទាំង​២​ជើង និង​វិសាខា បាន​ឈ្នះ​សៀមរាប​អេ​ហ្វ​ស៊ី ៤​ទល់​នឹង​២ ក្នុង​ជើង​ទី​២ ក្រោយ​ឈ្នះ​ជើង​ទី​១ ដោយ​លទ្ធផល​៦​ទល់​នឹង​០​។

ការ​ប្រកួត​៤​គូ​ទៀត​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៧ ខែសីហា ស​ប្ដា​ហ៍​ក្រោយ​។ ក្នុង​នោះ​ភ្នំពេញ​ក្រោ​ន
ត្រូវ​បន្ត​ប៉ះ​ព្រៃវែង​អេ​ហ្វ​ស៊ី​, នគរបាល​ជាតិ ជួប​កង​យោធពលខេមរភូមិន្ទ​, អគ្គិសនី​កម្ពុជា​ប៉ះ​គិរីវង់​សុខ​សែន​ជ័យ និង​អង្គ​រថា​យ​ហ្គឺ​រ ត្រូវ​ជួប​កោះកុង​អេ​ហ្វ​ស៊ី ។

គួរ​ឱ្យ​ដឹង​ដែរ​ថា ការ​ប្រកួត​បាល់ទាត់​ពានរង្វាន់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ថ្នាក់​ជាតិ បាន​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​២០ ខែកក្កដា ដោយ​មាន​១៦​ក្រុម​ចូលរួម ។ ក្នុង​នោះ​ក្រុម​ចំនួន​៨​ពី​ក្រប​ខណ្ឌ Cambodian Premier League បូក​រួម​ទាំង​ក្រុម​ចំនួន​៨ ទៀត​ឡើង​ពី​វគ្គ​ជម្រុះ​ថ្នាក់ជាតិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ