ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច ស ខេង ៖ ធ្វើកំណែទម្រង់ប៉ុស្តិ៍នគបាលព្រោះនបាលជាតិដើរតួនាទីយ៉ាងសំខាន់ជួយពលរដ្ឋរស់បានសុខសាន្ត

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេ​ង​ឧ​បក​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​បញ្ជាក់​ថា ការ​ធ្វើ​កំណែទម្រង់​ប៉ុស្តិ៍​នគរបាល​ជាតិ ដោយសារ​នគ​បាល​ជាតិ​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ជួយ​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​បាន​សុខសាន្ត ។ ការ​បញ្ជាក់​របស់​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ធ្វើ​ឡើង​នៅ​ពេល​អនុញ្ញាត​ឱ្យ​នាយ​នគរបាល​ចំនួន​៦០​រូប​ដែល​ត្រៀម​ចេញ​ទៅ​សិក្សា​វគ្គ​បំប៉ន​នៅ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម…

រាជធានី​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេ​ង​ឧ​បក​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​បញ្ជាក់​ថា ការ​ធ្វើ​កំណែទម្រង់​ប៉ុស្តិ៍​នគរបាល​ជាតិ ដោយសារ​នគ​បាល​ជាតិ​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ជួយ​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​បាន​សុខសាន្ត ។

ការ​បញ្ជាក់​របស់​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ធ្វើ​ឡើង​នៅ​ពេល​អនុញ្ញាត​ឱ្យ​នាយ​នគរបាល​ចំនួន​៦០​រូប​ដែល​ត្រៀម​ចេញ​ទៅ​សិក្សា​វគ្គ​បំប៉ន​នៅ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ចូល​ជួប​សម្ដែង​ការ​គួរសម កាលពី​រសៀល​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០២២ នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ ។

សម្ដេច​ក្រឡាហោម ស ខេ​ង បាន​សម្ដែង​ក្ដី​រីករាយ​ដែល​បាន​ជួប​ទទួល​ជួប​នាយ​នគរបាល​ដែល​ត្រៀម​ចេញ​ទៅ​សិក្សា​នៅ​ប្រទេស​វៀតណាម ទាំង​៦០​រូប នា​ឱកាស​នេះ ដោយ​សម្ដេច​បាន​អះអាង​ទៀត​ថា នេះ​ជា​លើក​ទី​១​ហើយ​ដែល​សម្ដេច​បាន​ទទួល​ជួប​ជាមួយ​មន្ត្រី​នគរបាល​ដែល​ចេញ​ទៅ​សិក្សា​នៅ​ក្រៅប្រទេស មិនមែន​តែ​ប្រទេស​វៀតណាម​នោះ​ទេ ។

សម្ដេច​បាន​បញ្ជាក់​ថា​៖«​កងកម្លាំង​នគរបាល​ជាតិ ជា​កម្លាំង​អនុវត្ត​ច្បាប់​ដើម្បី​ពង្រឹង​សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់​សាធារណៈ និង​ជួយ​ពង្រឹង​ដល់​សន្តិភាព​ប្រទេស​ជាតិ ដើម្បី​បង្ក​លក្ខណៈសម្បត្តិ​ឱ្យ​ប្រជាពលរដ្ឋ​បាន​រស់នៅ​ប្រកបដោយ​សេចក្ដីសុខ ។ នគរបាល​ជាតិ​ពិតជា​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​នៅ​ក្នុង​ការ​អនុវត្ត​បេសកកម្ម​ដូច​បាន​បញ្ជាក់​លើ​ខាងលើ​» ។

សម្ដេច​បាន​លើក​ឡើង​ថា ៖ ក្រសួងមហាផ្ទៃ បាន​ធ្វើ​កំណែទម្រង់​ដើម្បី​លើកកម្ពស់​គុណភាព​កងកម្លាំង​នគរបាល​ជាតិ​ជា​បន្តបន្ទាប់​ក្នុង​ន័យ​ដើម្បី​ធានា​ដល់​ការ​ពង្រឹង​កា រ​អនុវត្ត​តួនាទី និង​ភារកិច្ច​របស់​មន្ត្រី​នគរបាល​ជាតិ ក្នុង​នោះ​ការ​សិក្សា​រៀនសូត្រ​នេះ គឺជា​គន្លឹះ​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ការងារ​កំណែទម្រង់​នគរបាល​ជាតិ ទាំង​ការ​សិក្សា​រៀនសូត្រ​ក្នុង​ប្រទេស និង​ក្រៅប្រទេស ។

ពាក់ព័ន្ធ​នឹង​ការ​បណ្ដុះបណ្ដាល​នគរបាល​ជាតិ​នេះ​ដែរ សម្ដេច​ក្រឡាហោម ស ខេ​ង បាន​រម្លឹក​ថា កន្លង​មក​ភាគច្រើន​នៃ​កម្លាំង​នគរបាល​ដែល​បាន​បញ្ជូន​ទៅ​រៀនសូត្រ​នៅ​ក្រៅប្រទេស​នោះ គឺ​បាន​បញ្ជូន​ទៅ​រៀន​នៅ​ប្រទេស​វៀតណាម ។

សម្ដេច​បន្ត​ថា ក្នុង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ក្រសួងមហាផ្ទៃ​កម្ពុជា គឺ​ភាគី​វៀតណាម​បាន​រួមចំណែក​ច្រើន​ក្នុង ការ​បណ្ដុះបណ្ដាល ធនធានមនុស្ស​កងកម្លាំង​នគរបាល​ជាតិ ។

ក្នុង​ឱកាស​នោះ​ដែរ សម្ដេច​បាន​បន្ថែម​ថា នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​សម្ដេច​បាន​ដាក់​ការ​ប្ដេជ្ញា​ចិត្ត និង​ឈាន​ទៅ​អនុវត្ត​បាន​កាន់តែ​ច្រើន​ហើយ​នូវ​ការ​កាត់​បន្ថយ ការ​បញ្ជូន​មន្ត្រី​នគរបាល​ជាតិ​វគ្គ​បឋម​ទៅ​សិក្សា​នៅ​ក្រៅប្រទេស ហើយ​ថា សម្ដេច​មានការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់​អនុវត្ត​ការងារ​នេះ ឱ្យ​បាន​១០០​ភាគរយ ។

ជាមួយ​គ្នា​នេះ សម្ដេច​ក្រឡាហោម​ក៏​បាន​គូសបញ្ជាក់​អំពី​ការងារ​កំណែទម្រង់​ប៉ុស្តិ៍​នគរបាល​ជាតិ​ផង​ដែរ ។ សម្ដេច​ថា តាម​រយៈ​ការងារ​កំណែទម្រង់​ប៉ុស្តិ៍​នគរបាល​នេះ សម្ដេច​បាន​ចាត់តាំង​ឱ្យ​រដ្ឋលេខាធិការ​ទទួល​បន្ទុក និង​អគ្គនាយកដ្ឋាន​បុគ្គលិក​បន្ត​ពិនិត្យ និង​រៀបចំ​រំលែក​ក្របខ័ណ្ឌ​ពី​ការិយាល័យ ឬ​នាយកដ្ឋាន​នានា​ដែល​មាន​មន្ត្រី​លើស​ពី​តម្រូវការ​ចាំបាច់​ដើម្បី​ចែក​ទៅ​ឱ្យ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ដែល​ជា​ទូទៅ​សម្ដេច​សង្កេត​ឃើញ​ថា​ពិតជា​មានការ​ខ្វះខាត​ធនធានមនុស្ស​គ្រប់​ឃុំ សង្កាត់​តែ​ម្ដង ។

សម្ដេច​ក្រឡាហោម ស ខេ​ង បាន​ណែនាំ​ឱ្យ​នាយ​នគរបាល​ទាំង​៦០​រូប យកចិត្តទុកដាក់​គោរព​វិន័យ​ឱ្យ​បាន​ល្អ ចៀស​វា​បង្ក​បញ្ហា​ផ្សេង​ៗ​នាំ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​ជាតិ និង​កងកម្លាំង​នគរបាល​ជាតិ ហើយ​ប្រសិនបើ​មាន​បញ្ហា​ឬ​ការ​លំបាក​អ្វី​ពេល​កំពុង​រៀនសូត្រ​នោះ ក៏​ត្រូវ​រាយការណ៍​មក​ថ្នាក់ដឹកនាំ ដើម្បី​ជួយ​ផ្ដល់​ការ​គាំទ្រ​ឱ្យ​បាន​ល្អ ដ្បិត​នាយ​នគរបាល ចេញ​ទៅ​សិក្សា​នេះ​គឺ​ដើម្បី​យកចំណេះ​ដឹង​មក​បម្រើ​អង្គភាព បម្រើ​ស​ជាតិ និង​ប្រជាជន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ