រាជធានីភ្នំពេញ ៖ ឪពុកម្តាយតែងតែចង់ឱ្យកូនរបស់ខ្លួនជោគជ័យក្នុងជីវិត សូម្បីនៅសាលារៀនក៏ចង់ឱ្យកូនរៀនពូកែដែរ ។ ជាធម្មតាមានសិស្សខ្លះរៀនឆាប់ចេះ ចាប់យកមេរៀនបានលឿន ចំណែកសិស្សខ្លះត្រូវការជំនួយផ្នែកសិក្សាបន្ថែម ។ ប្រសិនបើការរៀនសូត្រក្នុងថ្នាក់មិនគ្រប់សម្រាប់កូនអ្នក គួរជួលគ្រូបង្រៀនបន្ថែមដែលនេះជាជម្រើសដ៏ល្អបំផុត ។

តើជួលគ្រូបន្ថែមបង្រៀនអ្វី ? គ្រូបង្រៀនបន្ថែមបង្រៀនកូនរបស់អ្នកមួយទល់នឹងមួយ ។ វគ្គបង្រៀនជាធម្មតាមានរយៈពេលពីកន្លះម៉ោងទៅមួយម៉ោង ម្តង ឬពីរដងក្នុងមួយសប្តាហ៍ ។ ទោះជាយ៉ាងណាក៏ដោយ ភាពញឹកញាប់នៃការបង្រៀនអាចប្រែប្រួលអាស្រ័យលើតម្រូវការរបស់កូនអ្នក ។
ដោយសារគ្រូបង្ហាត់បង្រៀនកូនតែម្នាក់ គ្រូអាចយកចិត្តទុកដាក់ទាំងអស់លើការជួយកូនរបស់អ្នក ។ គ្រូអាចកំណត់ចំណុចដែលត្រូវការជំនួយបន្ថែម ហើយផ្តោតលើការបង្រៀនលើផ្នែកទាំងនេះ ។ គ្រូបង្រៀនអាចផ្តល់ជំនួយលើមុខវិជ្ជាទាំងអស់ ឬអាចផ្តោតលើមុខវិជ្ជាមួយដែលកូនរបស់អ្នកត្រូវការជំនួយ ដូចជាគណិតវិទ្យា ការអាន ឬ ភាសាបរទេស ។

តើគួររកគ្រូបែបណា ? ស្វែងរកគ្រូបង្រៀនដែលពូកែមានសារៈសំខាន់ខ្លាំងណាស់ ។ ចូរព្យាយាមស្វែងរកគ្រូដែលមានការទទួលស្គាល់ត្រឹមត្រូវ ។ គ្រូនឹងមានការបណ្តុះបណ្តាលត្រឹមត្រូវ និងអាចបង្កើតវិធីថ្មី និងមានប្រសិទ្ធភាពជាងមុនក្នុងការបង្រៀនកូនរបស់អ្នក ៕

អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ ។ សម្រាប់បវេសនកាលឆ្នាំសិក្សាថ្មី កម្មវិធីចំណេះទូទៅខ្មែរពីថ្នាក់ទី ១ ដល់ទី ១២ ចូលរៀនថ្ងៃទី ៥ ខែកញ្ញា ឆ្មាំ ២០២២ ចំពោះកម្មវិធីអប់រំមត្តេយ្យភាសាខ្មែរ និងអង់គ្លេស កម្មវិធីភាសាអង់គ្លេស កម្មវិធីភាសាចិន ចាប់ទទួលចុះឈ្មោះចូលរៀនជារៀងរាល់ថ្ងៃ ។ ការចុះឈ្មោះបុត្រធីតានៅសាលារៀនយើងខ្ញុំ លោកអ្នកនឹងទទួលបានពិន្ទុសន្សំកាន់តែច្រើន ដើម្បីប្តូរយកសម្ភារ ឬទូទាត់ជាមួយនិងសេវាសផ្សេងៗ ។
សាលារៀនជូននូវវេទិកា និងមធ្យោបាយសិក្សាយ៉ាងសម្បូរបែបជាមួយនឹងប្រព័ន្ធគ្រប់គ្រង សាលារៀន ប្រព័ន្ធគ្រប់គ្រង់ការសិក្សា និងអេបសាលារៀនជូនដល់មាតាបិតាសិស្ស និងសិស្សានុសិស្សក្នុងការគ្រប់គ្រងការសិក្សា និងតាមដានព័ត៌មានសិក្សារបស់បុត្រធីតាផងដែរ ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ។
ចែករំលែកព័តមាននេះ