ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Real ទាន់​កំណត់​ត្រា Barca និង AC Milan ក្រោយ​ឈ្នះ Super Cup 2022

1 ឆ្នាំ មុន

ហ្វាំ​ង​ឡង់ ៖ ក្រុម​អធិរាជ​ស Real Madrid តាម​ស្មើ​កំណត់​ត្រា​របស់​ក្រុម​អ្នកមាន​បុណ្យ Barcelona នៅ​

ហ្វាំ​ង​ឡង់ ៖ ក្រុម​អធិរាជ​ស Real Madrid តាម​ស្មើ​កំណត់​ត្រា​របស់​ក្រុម​អ្នកមាន​បុណ្យ Barcelona នៅ​ក្នុង​ពានរង្វាន់ UEFA Super Cup ក្រោយ​ក្លាយជា​ម្ចាស់​ជើងឯក​ប្រចាំឆ្នាំ ២០២២ កាលពី​យប់មិញ​។

ជំនួប​ដែល​ធ្វើ​ឡើង​នៅ​កីឡដ្ឋាន Helsinki Olympic ប្រទេស​ហ្វាំ​ង​ឡង់ ជើង​ខ្លាំង​មក​ពី​អេ​ស្ប៉ា​ញ Real Madrid ក្នុង​នាម​ម្ចាស់​ជើងឯក​ពាន់រង្វាន UEFA Champions League រដូវ​កាល​មុន បាន​យកឈ្នះ​លើ​ក្រុម​មក​ពី​អា​ល្លឺ​ម៉​ង់ Eintracht Frankfurt ដែល​ជា​ម្ចាស់​ជើងឯក​ពានរង្វាន់ UEFA Europa League ដោយ​លទ្ធផល ២-០​។ ដែល​ជា​ការ​ធ្វើ​សម្រេច​បាន​ដោយ​ខ្សែការពារ David Alaba និង​ខ្សែប្រយុទ្ធ Karim Benzema ក្លាយជា​ម្ចាស់​ជើងឯក UEFA Super Cup ឆ្នាំ ២០២២ និង​ជា​លើក​ទី​៥​របស់​ខ្លួន​។

ដោយ​តាម​ស្មើ​កំណត់​ត្រា​របស់​ក្រុម Barcelona និង AC Milan ក្នុង​នាម​ជា​ក្រុម​ឈ្នះ​ពានរង្វាន់​បង្កើត​ដំបូង​នៅ​ឆ្នាំ ១៩៧២ មួយ​នេះ​ច្រើន​ជាងគេ​។

ក្រុម​ឈ្នះ UEFA Super Cup ច្រើន​ជាងគេ​គិត​រហូត​មក​ទល់​ពេល​នេះ
-Barcelona ៖ ឆ្នាំ ១៩៩២, ១៩៩៧, ២០០៩, ២០១១ និង ២០១៥
-AC Milan ៖ ឆ្នាំ ១៩៨៩, ១៩៩០, ១៩៩៤, ២០០៣ និង ២០០៧
-Real Madrid ៖ ឆ្នាំ ២០០២, ២០១៤, ២០១៦, ២០១៧ និង ២០២២៕ (យោង​តាម​​ប្រភព​ពី UEFA)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ