ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

FFC រៀបចំ​សិក្ខាសាលា​ពង្រឹងសមត្ថភាព​នៃ​ការ​គ្រប់គ្រង​សមាគម​បាល់ទាត់​រាជធានី​-​ខេត្ត ក្រោម​ការ​គាំទ្រ​ពី UEFA Assist

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​(FFC) បាន​រៀបចំ​សិក្ខាសាលា​ស្ដី​ពី​ការពង្រឹង

រាជធានី​ភ្នំពេញ ៖ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​(FFC) បាន​រៀបចំ​សិក្ខាសាលា​ស្ដី​ពី​ការពង្រឹងសមត្ថភាព​នៃ​ការ​គ្រប់គ្រង​សមាគម​កីឡាបាល់ទាត់​រាជធានី​-​ខេត្ត ដែល​មានការ​ចូលរួម​ពី​គ្រូ​ឧ​ទេ្ទ​ស​របស់ UEFA Assist Program​។ សិក្ខាសាលា​នេះ បាន​ប្រព្រឹត្ត​ទៅ​រយៈពេល​៥​ថ្ងៃ ពី​ថ្ងៃ​ទី​០៦ ដល់​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០២២ នៅ​រាជធានី​ភ្នំពេញ ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​ប្រធាន និង​អនុប្រធាន​មន្ទី​អប់រំ យុវជន និង​កីឡា ទាំង​២៥​រាជធានី​-​ខេត្ត​។

អគ្គលេខាធិការ​នៃ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា លោក កែវ សា​រ៉េ​ត បាន​បញ្ជាក់​ពី​គោលបំណង​របស់​សិក្ខាសាលា​នេះ​ថា ធ្វើ​ឡើង​ដើម្បី​អភិវឌ្ឍន៍​ធនធានមនុស្ស បន្ទាប់​ពី​បាន​មើលឃើញ​ថា កម្ពុជា​មានការ​អភិវឌ្ឍ​ថ្នាល​យុវជន​គ្រប់​ខេត្តរួច​ទៅ​ហើយ ដែល​កន្លង​មក UEFA Assist ធ្លាប់​បាន​ជួយ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា លើ​ផ្នែក​សម្ភារ (​ជា​រថយន្ដ​) ម្ដង​រួច​ហើយ​ផង​ដែរ ។

លោក​រំពឹង​ថា សិក្ខាកាម​នឹង​ទទួល​បាន​ផ្លែផ្កា​ពី​សិក្ខាសាលា​នេះ ដ្បិត​គ្រូឧទ្ទេស​មក​ពី​ប្រទេស​ជឿនលឿន​លើ​វិស័យ​បាល់ទាត់ ជា​ពិសេស​តំណាង​រាជធានី​-​ខេត្ត​ចូលរួម​មាន​ឋានៈ​ជា​ប្រធាន និង​អនុប្រធាន​មន្ទីរ​រាជធានី​-​ខេត្ត កាន់តែ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​សម្រេចចិត្ត​ដើម្បី​អភិវឌ្ឍន៍​វិស័យ​បាល់ទាត់​តាម​បណ្ដា​រាជធានី​-​ខេត្ត​ឲ្យ​កាន់តែ​មាន​សក្ដានុពល​។

សិក្ខាសាលា​ស្ដី​ពី​ការ​ពង្រឹងសមត្ថភាព​ការ​គ្រប់គ្រង​សមាគម​កីឡាបាល់ទាត់​រាជធានី​-​ខេត្ត មាន​ប្រធានបទ​សំខាន់​ៗ​ដូច​ជា អភិបាលកិច្ច និង​រចនាសម្ព័ន្ធ​សមាគម​, ធនធានមនុស្ស​, ការ​គ្រប់គ្រង​របស់​គ្រប់​អ្នក​ពាក់ព័ន្ធ​, ការ​អភិវឌ្ឍ​ផ្នែក​បច្ចេកទេស​, ការ​គ្រប់គ្រង​កីឡាករ​, ការ​គ្រប់គ្រង​ការ​ប្រកួតប្រជែង​, ការ​ទំនាក់ទំនង​ប្រព័ន្ធ​ផ្សព្វផ្សាយ​, ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​, ការ​បង្កើត​ប្រាក់​ចំណូល​, ផែនការ​យុទ្ធសាស្ត្រ និង​ប្រតិបត្តិការ​, ការ​រៀបចំ​គម្រោង​ប្រតិបត្តិការ​ដោយ​សមាគម​ខេត្ត​។

UEFA Assist Program គឺជា​ការ​គាំទ្រ​ការ​អភិវឌ្ឍ​បាល់ទាត់​ក្នុង និង​ក្រៅ​ទ្វីបអឺរ៉ុប ។ ដោយ​ចូល​ទៅ​ក្នុង UEFA និង​ចំណេះដឹង និង​ជំនាញ​របស់​សមាជិក កម្មវិធី​ចែករំលែក​ការ​អនុវត្ត​ល្អ​បំផុត​ជាមួយ​សហព័ន្ធ​កីឡាបាល់ទាត់​ប្រចាំ​ទ្វីប​ទាំង​៥ ដែល​ជា​ដៃគូ​របស់ UEFA​។ កម្មវិធី​នេះ ជួយ​អភិវឌ្ឍ​បាល់ទាត់ និង​ពង្រឹង​ទំនាក់ទំនង​តាម​រយៈ​បណ្តាញ​អន្តរជាតិ និង​គម្រោង​ផ្ទាល់ខ្លួន ។ គម្រោង​ទាំងនោះ មាន​ភាព​ខុស​គ្នា ប៉ុន្តែ​គម្រោង​នីមួយ​ៗ ឆ្លើយ​តប​នឹង​តម្រូវការ​ជាក់លាក់ និង​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​បាល់ទាត់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ