ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាំ​មិន​ភ្លេច​ទេ​! ថ្ងៃនេះ ឆ្នាំ​មុន Messi ធ្វើ​ឱ្យ​កក្រើក​បាល់ទាត់​ពិភពលោក

1 ឆ្នាំ មុន

បារាំង ៖ នៅ​ថ្ងៃនេះ ខែ​នេះ ឆ្នាំ​មុន ពោល​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០២១ គឺ​១​ឆ្នាំ​គត់​តែ​ម្តង ដែល​កំពូល​

បារាំង ៖ នៅ​ថ្ងៃនេះ ខែ​នេះ ឆ្នាំ​មុន ពោល​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០២១ គឺ​១​ឆ្នាំ​គត់​តែ​ម្តង ដែល​កំពូល​ខ្សែប្រយុទ្ធ​អា​ហ្ស​ង់​ទី​ន Lionel Messi បាន​ធ្វើ​ឱ្យ​កក្រើក​បាល់ទាត់​ពិភពលោក តាម​រយៈ​ការ​ផ្លាស់​ទៅ​ចូលរួម​ជាមួយ​ក្លិប​អ្នកមាន​បារាំង Paris Saint-Germain ដែល​គ្រប់​គ្នា​សឹងតែ​មិន​ជឿ​ថា រឿង​នេះ​អាច​កើតឡើង​។

អ្នក​ស្នេហា​វិស័យ​បាល់ទាត់ ជា​ពិសេស​អ្នកគាំទ្រ Lionel Messi ផ្ទាល់​ច្បាស់​ជា​ចង់​ចាំ​គ្មាន​ថ្ងៃ​បំភ្លេច​ឡើយ ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០២១ ជា​ថ្ងៃ​កំពូល​ខ្សែប្រយុទ្ធ​ឆ្នើម​ក្លិប​អ្នកមាន​បុណ្យ Barcelona រូប​នេះ ផ្លាស់​ទៅ​ចូលរួម​ក្លិប PSG ដោយ​គ្មាន​តម្លៃ​ខ្លួន (Free Agent) ជាមួយ​កុងត្រា​រយៈពេល​២​ឆ្នាំ រហូត​ដល់​ខែមិថុនា ឆ្នាំ​២០២៣​។

គួរ​រំលឹក​ថា ដើមចម​ឈាន​ដល់​ការ​ផ្លាស់​ទៅ​ក្លិប​ម្ចាស់​ជើងឯក​លី​គ​កំពូល​បារាំង​១០​សម័យកាល​មួយ​នេះ​កើតឡើង បន្ទាប់​ពី Messi មិន​អាច​បន្ត​កុងត្រា​ថ្មី​ជាមួយ Barcelona ដោយសារ​បញ្ហា​ហិរញ្ញវត្ថុ​ក្លិប រួម​និង​ច្បាប់​ចុះ​ឈ្មោះ​កីឡាករ​របស់​ក្រប​ខណ្ឌ La Liga ដែល​ធ្វើ​ឱ្យ​ប្រធាន​ក្រុម​រូប​នេះ មិន​អាច​បន្ត​នៅ​ជាមួយ​ក្លិប ដែល​រូបគេ​បាន​រួមរស់​អស់​ពេល​ជាង​១៧​ឆ្នាំ​។ ហើយ​បើ​ទោះជា​ម្ចាស់​ពាន Ballon d’Or ៧​សម័យ​រូប​នេះ យល់ព្រម​កាត់​បន្ថយ​ប្រាក់​ឈ្នួល​ពាក់កណ្តាល​យ៉ាងណា​ក៏​ដោយ​។

Messi បាន​ធ្វើ​សន្និសីទកាសែត​លា​ក្លិប Barcelona ក៏​ដូច​ជា​អ្នកគាំទ្រ​ទាំង​ទឹកភ្នែក កាលពី​ថ្ងៃ​ទី​៨ ខែសីហា ឆ្នាំ​២០២១ មុន​ហោះ​មក​ដល់ទី​ក្រុងប៉ារីស ប្រទេស​បារាំង នៅ​២​ថ្ងៃ​បន្ទាប់ តាម​រយៈ​ជើង​ហោះ​ហើរ​ពិសេស ដើម្បី​បង្ហាញ​វត្ត​មាននៅ​កីឡដ្ឋាន Parc des Princes ក្នុង​នាម​ជា​កីឡាករ​ចំណូល​ថ្មី​របស់ PSG​។ ហើយ​គិត​មក​ទល់​ពេល​នេះ រូបគេ​ស៊ុត​បញ្ចូល​ទី​បាន ១៤​គ្រាប់​ពី​ការ​បង្ហាញ ៣៦​ប្រកួត​គ្រប់​កម្មវិធី​ទាំងអស់ និង​ជួយ​ក្រុម​ឈ្នះ​ជើងឯក Ligue 1 និង Coupe de France ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ