បន្ទាប់ពីកូវីដ នៅចិនលេចវីរុសថ្មីមួយទៀត ឆ្លងដល់មនុស្ស៣៥នាក់ហើយ
នៅប្រទេសចិនបណ្ដាគ្រូពេទ្យ បានប្រកាសអាសន្នក្រោយការរកឃើញវីរុសថ្មីមួយទៀតមានឈ្មោះះថា
នៅប្រទេសចិនបណ្ដាគ្រូពេទ្យ បានប្រកាសអាសន្នក្រោយការរកឃើញវីរុសថ្មីមួយទៀតមានឈ្មោះះថា
ប្រទេសចិន ៖ នៅប្រទេសចិនបណ្ដាគ្រូពេទ្យ បានប្រកាសអាសន្នក្រោយការរកឃើញវីរុសថ្មីមួយទៀតមានឈ្មោះះថា LANGYA ដែលឆ្លងដល់មនុស្សុ៣៥នាក់រួចហើយ ក្នុងខេត្ត២នាភាគខាងកើតប្រទេស។
រោគសញ្ញានៃការឆ្លងវីរុសថ្មីនេះ មានដូចជាគ្រុនក្ដៅ អស់កម្លាំង ក្អក បាត់បង់រសជាតិពេលបរិភោគអាហារ ឈឺចាប់សាច់ដុំ ក្អួតចង្អោរ ឈឹក្បាល។ បណ្ដាអ្នកជំងឹសុទ្ធតែជាអ្នកប៉ះពាល់ជាមួយសត្វ។
យោងតាមបណ្ដាព័ត៌មានចុងក្រោយ បានរាយការណ៍ដោយអាជ្ញាធរសុខាភិបាលថា វីរុសនោះពិតជាវីរុសថ្មីទាំងស្រុង ហើយពុំធ្លាប់មានឆ្លងមកលើមនុស្សឡើយកាលពីមុន។ ក៏ប៉ុន្តែវាហាក់ដូចជាស្ថិតក្នុងក្រុម HENIPAVIRUS ដែលមាន២ប្រភេទ គឹវីរុស HENDEA និងវីរុស NIPAH ដែលរកឃើញកាលពីមុន។
ព័ត៌មានពីវីរុសថ្មីនោះ ពិតជានាំឲ្យមានការព្រួយបារម្ភ ព្រោះវាជាជំងឺធ្ងន់ធ្ងរមួយ ដែលអាចឲ្យអ្នកឆ្លងស្លា.ប់ទៀតផង។ ហើយគេមិនទាន់មានវ៉ាក់សាំងការពារ និងថ្នាំសម្រាប់ព្យាបាលជំងឹនោះនៅឡើយទេ៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo
ចែករំលែកព័តមាននេះ