ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បេសកកម្ម​បំបែកសំណុំរឿង​ចិន​បា.ញ់​ចិន​ស្លា​.​ប់ម្នាក់ នៅ​ក្រុងព្រះសីហនុ លទ្ធផល​ជីវិត​ជនសង្ស័យ​០៣​នាក់​ត្រូវ​បញ្ចប់

1 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ ករណី​ផ្ទុះអាវុធ បណ្តាល​ឲ្យ​ជនជាតិ​ចិន​ម្នាក់​បាត់បង់​ជីវិត នៅ​នឹង​កន្លែង​កើតហេតុ និង​ម្នាក់​រង​របួស កាលពី​វេលា​ម៉ោង​១២​និង​៥០ នាទី​យប់ ឈាន​ចូល​ថ្ងៃ​ទី​៩ ខែសីហា…

ខេត្ត​ព្រះ​សីហ​នុ ៖ ករណី​ផ្ទុះអាវុធ បណ្តាល​ឲ្យ​ជនជាតិ​ចិន​ម្នាក់​បាត់បង់​ជីវិត នៅ​នឹង​កន្លែង​កើតហេតុ និង​ម្នាក់​រង​របួស កាលពី​វេលា​ម៉ោង​១២​និង​៥០ នាទី​យប់ ឈាន​ចូល​ថ្ងៃ​ទី​៩ ខែសីហា ឆ្នាំ​២០២២ នៅ​ចំណុច​មុខ​សណ្ឋាគារ ៥២០ ស្ថិត​ក្នុងភូមិ​៦ សង្កាត់​៤ ក្រុង​.​ខេត្ត​ព្រះ​សីហ​នុ ដែល​បង្ក​ឡើង​ដោយ​មនុស្ស មួយ​ក្រុម​មាន​គ្នា ៦​នាក់ មាន​ខ្មែរ​ម្នាក់ ជា​អ្នកបើកបរ​រថយន្ត និង​ចិន ៥​នាក់ ដែល​បេសកកម្ម​នោះ ត្រូវ​បាន​បញ្ចប់ ទីបំផុត​ចិន ៤​នាក់ បាន​បាត់បង់​ជីវិត ។

បេសកកម្ម​បំបែកសំណុំរឿង​ចិន​បាញ់​ស​ម្លា​.​ប់​ចិន​ខាងលើ​នេះ លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ មាន​ប្រសាសន៍​ថា តាម​ការ​បំភ្លឺ​ពី​សាក្សី នៅ​កន្លែង​កើតហេតុ​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​ខាងលើ គេ​បានឃើញ​ជនជាតិ​ចិន​មួយ​ក្រុម (​ជន​រង​គ្រោះ និង​ជនសង្ស័យ​) ជិះ​រថយន្ត​១​គ្រឿង​ជាមួយ​គ្នា មិនដឹង​ជា​មក​ពី​ផឹកស៊ី នៅ​កន្លែង​ណា​ទេ លុះ​មក​ដល់​ចំណុច​ខាងលើ ក៏​បង្កជម្លោះ​ជាមួយ​គ្នា ដោយ​ជនសង្ស័យ​ទាំង​៣ បាន​ធ្វើ​សកម្មភាព យក​អាវុធ​ខ្លី និង​កាំបិត គំរាម​ជន​រង​គ្រោះ​ទាំង​៣​នាក់ ។ ឃើញ​ដូច្នេះ អ្នកបើកបរ​រថយន្ត​(​ខ្មែរ​) បាន​រត់​ចេញ​ក្រៅ ហើយ​ស្រែក​ឲ្យ​គេ​ជួយ ស្រាប់តែ​ជនសង្ស័យ ៣​នាក់ ដែល​ជិះ​ខាងក្រោយ ចាប់​គ្រៀក​ជន​រង​គ្រោះ​ម្នាក់ (​ចិន​) កើតការ​វាយ​ប្រតាយប្រតប់​គ្នា បណ្តាល​ជន​រង​គ្រោះ ត្រូវ​ជនសង្ស័យ​ចាក់​១​កាំបិត ត្រូវ​ពោះ ហើយ​បាន​រុញ​ទ្វា​រថយន្ត ស្ទុះ​លោត​ចេញ​ក្រៅ តែ​ត្រូវ​ជនសង្ស័យ​បាញ់​១ គ្រាប់​ចំ​ក្បាល​ស្លា​.​ប់​ក្បែរ​កង់​រថយន្ត ។ ចំណែក​ជន​រង​គ្រោះ​ម្នាក់​ទៀត​(​ចិន​) ដែល​ជិះ​ខាង​មុខ ត្រូវ​បាន​ក្រុម​ជនសង្ស័យ ៣​នាក់​ចាប់ខ្លួន​យក​ទៅ រួម​ជាមួយ​រថយន្ត​របស់​ជន​រង​គ្រោះ ជា​មធ្យោបាយ​រត់គេច​ខ្លួន​បាត់​ផង​ដែរ ។

លោកស្នងការ បន្ត​ថា ដោយ​មានការ​ចង្អុលបង្ហាញ​ពី​នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ លោក គួ​ច ចំរើន អភិបាល គណៈ​ភិ​បាល​ខេត្ត​ព្រះ​សីហ​នុ ក្រោម​ការ​សម្របសម្រួល​ពី​លោក សៀង សុខ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត កម្លាំង​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត សហការ​ជាមួយ​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ និង​នគរបាល​ស្រុក​ព្រៃ​នប់ បាន​បើក​ការ​ស៊ើប​អង្កត និង​ស្រាវជ្រាវ ជា​បន្ទាន់ ទើប​ឈាន​ដល់​ការ​បង្ក្រាប​លើ​ករណី​នេះ ដែល​ភ្លាម​នោះ កម្លាំង​ល្បាត​ដោយ​រថយន្ត នៃ​កង​អន្តរាគមន៍​ពិសេស​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ កំពុង​ជិះ​ល្បាត​នៅ​ក្បែរ​នោះ បាន​ទទួល​ព័ត៌មាន ក៏​ជិះ​ដេញ​តាម​ប្រកិត​រថយន្ត​ជនសង្ស័យ ដែល​បើក​រត់គេច​ខ្លួន ហើយ​ជនសង្ស័យ​បាន​ធ្វើការ​បាញ់ ប្រហារ​មក​លើ​សមត្ថកិច្ច ទើប​សមត្ត​កិច្ច​មានការ​បាញ់​តបត​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ច្រើន​គ្រាប់ ។ តែ​ទោះជា​យ៉ាងណា​ក្តី កម្លាំង​សមត្ថកិច្ច នៅ​តែ​បន្ត​ការ​ដេញ​តាម ដោយ​មិន​អនុញ្ញាតិ​ឲ្យ​ជនល្មើស​រត់គេច​ខ្លួន​ផុត​ពី​សំណាញ់​ច្បាប់​បាន​ឡើយ ។

ពេល​នោះ ក្នុង​នាមរូប​លោក​ជា​ស្នងការ​ន​នគរបាល​ខេត្ត មាន​តួនាទី​ការពារ​ប្រជាពលរដ្ឋ រក្សា​សន្តិសុខ សុ​វត្តិភាព សង្គម ក្នុង​ខេត្ត​ទាំងមូល និង​មាន​ជំនាញ​ព្រហ្មទណ្ឌ​ស្រាប់ លោក​បាន​បញ្ជា និង​បន្ថែម​កម្លាំង​ជំនាញ​ពី​ស្នងការដ្ឋាន​នគរបាល​ខេត្ត សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ និង​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់ ចេញ​តាម​ជនសង្ស័យ រហូត​ដល់​ចំណុច​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ ១៨៧-១៨៨ ស្ថិត​ក្នុង ភូមិ​អណ្តូង​ថ្ម ឃុំ​អណ្តូង​ថ្ម ស្រុក​ព្រៃ​នប់ ទើប​រថយន្ត​របស់​ជនសង្ស័យ ដែល​បើកបរ​ក្នុង​ល្បឿន​លឿន បាន​បើក​រេ​ចង្កូត​ធ្លាក់​ផ្លូវ ទៅ​បុក​បង្គោល​ភ្លើង​ថ្ម ដែល​ខណៈនោះ កម្លាំង​សមត្ថកិច្ច​បាន​ចូល​ទៅ​ឡោម​ព័ទ្ធ​រថយន្ត​បង្ក ធ្វើ​ឲ្យ​មានការ​ផ្ទុះអាវុធ​ជា​ច្រើន​គ្រាប់ តែ​សមត្ត​កិច្ច​បាន​រំដោះ​ជន​រង​គ្រោះ​ម្នាក់ ជា​ជនជាតិ​ចិន ដោយ​គាត់​បាន​លូន​ចេញពី​ក្នុង​រថយន្ត​មក​ក្រាប នៅ​ក្បែរ​នោះ​ទាំង​ដៃ​មាន​ជាប់​ខ្នោះ ។

ស្រប​ពេល​មានការ​បាញ់​តដៃ​គ្នា រវាង​សមត្ត​កិច្ច និង​ជនសង្ស័យ បណ្តាល​ឲ្យ​រថយន្ត​ជនសង្ស័យ​បើក​ទៅ​បុក​បង្គោល​ភ្លើង ពេល​នោះ​ជនសង្ស័យ ២​នាក់​បាន​ស្លា​.​ប់​នៅ​កន្លែង​កើតហេតុ និង​ម្នាក់​រង​របួសធ្ងន់ ហើយ​ជន​រង​គ្រោះ​ម្នាក់ ក៏​របួស​ធ្ងន់ធ្ងរ​ដែរ ទើប​សមត្ថកិច្ច​បញ្ជូន​ជនសង្ស័យ និង​ជន​រង​គ្រោះ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះ​សីហ​នុ ប៉ុន្តែ​ដោយ សារ​របួស​ធ្ងន់ធ្ងរ​ពេក ជនសង្ស័យ​ម្នាក់​នោះ ក៏​បាន​ស្លាប់​នៅ​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ ។

សរុប​មក​វិញ បេសកកម្ម​បំបែកសំណុំរឿង​ចិន​បាញ់​ស​ម្លា​.​ប់​ចិន នៅ​ក្រុងព្រះសីហនុ​នេះ ជា​លទ្ធផល ៖

  • ជន​រង​គ្រោះ មាន​៣​នាក់ ខ្មែរ​ម្នាក់ (​ជា​អ្នកបើកបរ​)
  • ជនជាតិ​ចិន ០២​នាក់ ស្លាប់​ម្នាក់ និង​របួសធ្ងន់​ម្នាក់ កំពុង​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ
  • ជនសង្ស័យ ០៣​នាក់ ជា​ជនជាតិ​ចិន ស្លា​.​ប់​ទាំង ០៣​នាក់ ។

សមត្ថកិច្ច បាន​ចាប់​យក​វត្ថុ​តាង រួម​មាន ៖

  • អាវុធ​ខ្លី​០១​ដើម ម៉ាក CF98 ពណ៌​ខ្មៅ (​មាន​បញ្ចូល​គ្រាប់ ១​គ្រាប់ ក្នុង​កាណុង​)
  • បង់​អាវុធ​ខ្លី​០១ មាន​គ្រាប់ ប្រភេទ ៩ mm ០៥​គ្រាប់
  • រើស​បាន​គ្រាប់ ៩mm ក្នុង​រថយន្ត​ចំនួន​១ គ្រាប់
  • សំបក​កា​ទុ​ស ប្រភេទ ៩mm ចំនួន​០៧ គ្រាប់ (​បន្សល់​ទុក​នៅ​កន្លែង​កើតហេតុ មុខ​សណ្ឋាគារ ៥២០ ចំនួន​១ គ្រាប់ និង​បន្សល់​ទុក​ក្នុង​រថយន្ត​ចំនួន​៦ គ្រាប់​) ។
  • ខ្នោះដៃ ០២​គូ (​នៅ​ជាប់ដៃ​ជន​រង​គ្រោះ​១​គូ​)
  • កាំ​ប៉ិត​ស្នៀត ០២​ដើម
  • កាបូបដៃ​កៀប​ក្លៀក ០១ ពណ៌​ប្រផេះ
  • លិខិតឆ្លងដែន ០២​ក្បាល ( ឈ្មោះ HUANG MIN និង​ឈ្មោះ FENG QIANG ) ។
  • អត្តសញ្ញាណប័ណ្ណ​ចិន ០១​សន្លឹក
  • ប័ណ្ណ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​១៩ ចំនួន ០១​សន្លឹក (​ឈ្មោះ FENG QIANG )
  • កាត​ធនាគារ ០៥​សន្លឹក
  • ស្លាក​លេខ​រថយន្ត ០១​គូ (​ព្រះ​សីហ​នុ 2A-6145)
  • កាបូបស្ពាយ​ពីក្រោយ​ចំនួន ០១ ពណ៌​ប្រផេះ ក្នុង​នោះ​មាន ៖ ១.​គ្រាប់​អាវុធ​ខ្លី ប្រភេទ 9mm ចំនួន ០៧​គ្រាប់​(​ខ្ចប់​ក្នុង​ថង់​ផ្លាស់​ស្ទិ​ក​) ។
  • ខ្សែ​រិ​ត (​ស៊ី​ល​) មួយ​ចំនួន​ធំ
  • ខ្សែពួរ​លី​ឡុ​ង ០១​ខ្សែ
  • ស្កុ​ត​ថ្លា ០១​ដុំ
  • កន្សែងដៃ​ហែក​ជា​ជំ​រាក់​ៗ​ចំនួន ០៧​បន្ទះ​(​សម្រាប់​ចុក​ក្នុង​មាត់​ជន​រង​គ្រោះ​) ។
  • ទួ​ណឺ​វី​ស ០១
  • ខ្នោះដៃ ០១​គូ​(​សរុប​ទាំងអស់​៣​គូ នៅ​ជាប់ដៃ​ជន​រង​គ្រោះ​១​គូ​)
  • សោរ​ខ្នោះដៃ ០២
  • ស្រោម​ខ្នោះ ០៣ ។

ទោះជា​យ៉ាងណា រឿងហេតុ​នាំ​ឲ្យ​មាន​អំពើ​បាញ់ប្រហារ​ខាងលើ​នេះ កម្លាំង​ជំនាញ នៃ​នគរបាល​ព្រហ្មទណ្ឌ កំពុង​បន្ត​ការ​ស្រាវជ្រាវ​ជា​បន្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ