ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេស​អាស៊ាន​បបួល​គ្នា​អភិរក្ស និង​អភិវឌ្ឍន៍​កីឡា​ប្រពៃណី ឱ្យទៅ​ជា​កីឡា​ទំនើប

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ឋានៈ​ជា​ប្រធាន​អាស៊ាន ក្រសួង​អប់រំ យុវជន និង​កីឡា បាន​រៀបចំ​សិក្ខាសាលា​

រាជធានី​ភ្នំពេញ ៖ ក្នុង​ឋានៈ​ជា​ប្រធាន​អាស៊ាន ក្រសួង​អប់រំ យុវជន និង​កីឡា បាន​រៀបចំ​សិក្ខាសាលា​ចំនួន​២​ដើម្បី​ជំរុញ​ការ​អភិរក្ស​និង​អភិវឌ្ឍន៍​កីឡា​ប្រពៃណី​ក្នុង​តំបន់​អាស៊ាន ហើយប្រែក្លាយ​កីឡា​ប្រពៃណី​ទៅ​ជា​កីឡា​ទំនើប​ដើម្បី​បញ្ចូល​ក្នុង​ព្រឹត្តិការណ៍​អន្ដរជាតិ​នានា ទាំង​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម កីឡា​អាស៊ី និង​កីឡា​អូ​ឡាំពិ​ក​ជាដើម​។

សិក្ខាសាលា​នេះ​បាន​ប្រារព្ធ​ពិធី​បើក​នៅ​ស​ណ្ឋាគារ​សុខា រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​០៨
ខែសីហា ឆ្នាំ​២០២២ ក្រោម​វត្តមាន​ឯកឧត្តមបណ្ឌិត​សភាចា​រ្យ​ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ដ្រីក្រសួង
អប់រំ យុវជន និង​កីឡា និង​មានការ​ចូលរួម​ពី​តំណាង​ក្រសួង​ស្ថាប័ន​នៃ​បណ្ដា​ប្រទេស​សមាជិក​អាស៊ាន ពិសេស​ក៏​មានការ​ចូលរួម​មតិ​ពី​សំណាក់​តំណាង​អង្គការសហប្រជាជាតិ (UNESCO)​។

លោក អ៊ុ​ក ឌី​វ៉ង់ អគ្គនាយករង​នៃ​អគ្គនាយកដ្ឋា​ន​កីឡា បាន​បញ្ជាក់​ថា សិក្ខាសាលា​នេះ បែងចែក
ជា​ពីរ​ផ្នែក ទី​១​សិក្ខាសាលា​ស្ដី​ពី​ការ​អភិរក្ស​និង​អភិវឌ្ឍន៍​កីឡា​ប្រពៃណី​ក្នុង​តំបន់​អាស៊ាន​ធ្វើ​ឡើង​រយៈ
ពេល​២​ថ្ងៃ​នៅ​ថ្ងៃ​ទី​៨ និង​៩ ខែសីហា និង​ទី​២​សិក្ខាសាលា​ស្ដី​ពី​ការ​អភិវឌ្ឍ​តំបន់​ហាត់ប្រាណ និង​លេង​កីឡា​នៅ​តំបន់​អាស៊ាន ធ្វើ​ឡើង​រយៈពេល ២​ថ្ងៃ​ដូច​គ្នា នា​ថ្ងៃ​ទី​១០​និង​១១ ខែសីហា នៅ​សណ្ឋាគារ​សុខា​។

គោលបំណង​ធំ នៃ​សិក្ខាសាលា​នេះ គឺ​ដើម្បី​លើកកម្ពស់​អត្ដសញ្ញាណ​អាស៊ាន តាម​រយៈ​កីឡា​ប្រពៃណី​ទាំងអស់​គ្នា​ដែល​ប្រទេស​ទាំងអស់​ក៏​ដូច​ជា​អាស៊ាន​គឺ​មាន​កីឡា​ប្រពៃណី​រៀង​ៗ​ខ្លួន គ្រាន់តែ​មាន​តិច ឬ​ច្រើន​។ អ៊ីចឹង យើង​ទាំងអស់​គ្នា រួម​គ្នា ដើម្បី​អភិរក្ស​អ្វី​ដែល​យើង​មាន​ពី​មុន​មក ហើយ​អភិរក្ស​វា​ឲ្យ​ក្លាយជា​កីឡា​ទំនើប​ដើម្បី​ចូលរួម​ព្រឹត្តិការណ៍​នានា ដូច​ជា​ស៊ី​ហ្គេ​ម ឬ​អាស៊ី ឬ​អូ​ឡាំ​ពិ​ក​ជាដើម ។ ក្នុង​នោះ​ដែរ កម្ពុជា​យើង ឆ្នាំ​២០២៣ ដែល​យើង​ធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេ​ម លើក​ទី​៣២ ក៏​យើង​មាន​គោលបំណង​ចង់បាន គឺ​ការ​បញ្ចូល​កីឡា​ប្រពៃណី​របស់​យើង​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣ ទទួល​បានការ​គាំទ្រ​ពី​ប្រទេស​អាស៊ាន​ផង​ដែរ ដូច​ជា​កីឡា​គុន​ខ្មែរ ល្បុក្កតោ ចំបាប់ និង​ទូក​ប្រពៃណី​ជាដើម​។

ស្រប​ពេល​ក្រសួង​អប់រំ យុវជន និង​កីឡា បាននិង​កំពុង​រៀបចំសេចក្ដី​ប្រកាស​ចំនួន ២ (​ដំណើរការ
បាន​ជាង ៨០%) ដើម្បី​ត្រៀម​ដាក់​ឱ្យ​អនុម័ត​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន នា​ខែវិច្ឆិកា ឆ្នាំ​២០២២ ខាង​មុខ ។ តាម​រយៈ​សិក្ខាសាលា​នេះ កម្ពុជា​ក៏​រំពឹងថា​នឹង​ទទួល​បាន​ធាតុ​ចូល​សំខាន់​ៗ​បន្ថែម​ពី​បណ្ដា​ប្រទេស​សមាជិក ដើម្បី​ធ្វើការ​កែសម្រួល​មុន​ដាក់​សេចក្ដី​ប្រកាស​នេះ​ឆ្លង និង​អនុម័ត​ដោយ​ថ្នាក់ដឹកនាំ​ប្រទេស​អាស៊ាន​នា​ចុងឆ្នាំ​នេះ ក៏​ដូច​ជា​យក​អ្វី​ដែល​មាន​ក្នុង​ខ្លឹមសារ នៃ​សេចក្ដី​ប្រកាស ទៅ​អនុវត្ត​ក្នុង​ប្រទេស​អាស៊ាន​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ