ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេច​ពិជ័យ​សេនា ទៀ បា.ញ់ ៖ ជោគជ័យ​នៅ​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម​បង្ហាញ​ថា ជន​ពិការ​ភាព​យើង​មិន​អសមត្ថភាព​ទេ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទង់​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម​ត្រូវ​បាន​នាំ​យក​មក​ដល់​ព្រះរាជាណាចក្រ​កម្ពុជា​ហើយ​កាល​

រាជធានី​ភ្នំពេញ ៖ ទង់​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម​ត្រូវ​បាន​នាំ​យក​មក​ដល់​ព្រះរាជាណាចក្រ​កម្ពុជា​ហើយ​កាល​ថ្ងៃអាទិត្យ ទី​០៧ ខែសីហា ក្រោយ​បញ្ចប់​យុទ្ធនាការ​ស្វែងរក​មេដាយ​នៅ​ក្រុង​សូ​ឡូ ប្រទេស​ឥណ្ឌូ​នេ​ស៊ី ពី​ចន្លោះ​ថ្ងៃ​ទី​៣០ ខែកក្កដា ដល់​ថ្ងៃ​ទី​៦ ខែសីហា​។

ក្នុង​ព្រឹត្តិការណ៍​កីឡា​ដ៏​ធំ​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍​មួយ​នេះ ក្រុម​អត្ត​ព​លិ​ក​កម្ពុជា​រកបាន​មេដាយ​ចំនួន​២៨​គ្រឿងក្នុង​នោះ​មេដាយមាស​៧ ប្រាក់​១០ និង​សំរឹទ្ធ​១១​គ្រឿង ។ នេះ​ជា​ឯតទគ្គ​កម្ម​ថ្មី​នៃ​ការ​ចូលរួម​ព្រឹត្តិការណ៍​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម​នៅ​ប្រទេស​មួយ​ចំនួន​នា​ពេល​កន្លង​មក​។

សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍ លើក​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម លើក
ទី​១២ ឆ្នាំ​២០២៣ មាន​ប្រសាសន៍​ក្នុង​ឱកាសទទួល​ទង់​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម​ថា​៖«​ជោគជ័យ​នេះ
បាន​​​បង្ហាញ​ថា ជន​ពិការ​ភាព​មិនមែន​អសមត្ថភាពឡើយ» ។

សម្តេចពិជ័យសេនា បាន​បន្តថា សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​លើកកម្ពស់ និង​ជំរុញ​ស្មារតី​ជួយ​ឧបត្ថម្ភ​គាំទ្រ​បន្ថែម​ទៀត​ដល់​ការ​លះបង់ ការ​តស៊ូ ការ​ព្យាយាម ការអំណត់ អត់ធ្មត់ ស៊ូទ្រាំ​គ្រប់ការ​លំបាក​របស់​បងប្អូន​កីឡាករ កីឡាការិនី​ជន​ពិការ​របស់​យើង ហើយ​ត្រូវ​យកចិត្តទុកដាក់​ដល់​ជីវភាព​រស់នៅ ការ​ហ្វឹកហ្វឺន​របស់​ក្រុម​ជម្រើសជាតិ​ពិការ ក្នុង​ស្មារតី​អភិវឌ្ឍន៍​វិស័យ​កីឡា ប្រកបដោយ​គុណភាព គុណ​ផល និង​សមត្ថភាព​កីឡា​ដ៏​រឹង​មាំ សម្រាប់​ឆ្ពោះទៅ​ដណ្ដើម​ជោគជ័យ​ក្នុង​ការ​ប្រកួត​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​មលើក​ទី​១២ ឆ្នាំ​២០២៣ នៅ​ព្រះរាជាណាចក្រ​កម្ពុជា​»​។

គួរ​បញ្ជាក់​ថា ព្រឹត្តិការណ៍​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម ២០២៣ នឹង​ធ្វើ​ឡើង​នៅ​កម្ពុជា ពី​ថ្ងៃ​ទី​០៣ ដល់​ថ្ងៃ​ទី​០៩ ខែមិថុនា ដោយ​មាន​១២​ប្រភេទ​កីឡា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ