ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​បិទ​វាំង Potala នៅ​ទី​បេ ក្រោយ​មានការ​ផ្ទុះ​កូ​វី​ដ ១៩

1 ឆ្នាំ មុន

ចិន ៖​ អាជ្ញាធរ​ចិន​បាន​បិទ​វាំង Potala Palace ដ៏​ល្បីល្បាញ​របស់​ទី​បេ បន្ទាប់​ពី​មានការ​ផ្ទុះ​កូ​វី​ដ ១៩

ចិន ៖​ អាជ្ញាធរ​ចិន​បាន​បិទ​វាំង Potala Palace ដ៏​ល្បីល្បាញ​របស់​ទី​បេ បន្ទាប់​ពី​មានការ​ផ្ទុះ​កូ​វី​ដ ១៩ នៅ​តំបន់​ហិ​ម៉ា​ឡៃ​នេះ​។

សេចក្តីជូនដំណឹង​របស់​នៅ​លើ​បណ្តាញ​សង្គម Weixin របស់​វាំង Potala Palace ដែល​ជា​ផ្ទះ​ប្រពៃណី​របស់​មេដឹកនាំ​សាសនាព្រះពុទ្ធ​ទី​បេ នឹង​ធ្វើការ​បិទ​ចាប់ពី​ថ្ងៃ​អង្គារ ទី ៩ ​សីហា​នេះ​តទៅ ហើយ​ការ​បរិ​ច្ឆេ​ទ​នៃ​ការ​បើក​ឡើង​វិញ​នឹង​ត្រូវ​ប្រកាស​នៅ​ពេល​ក្រោយ​។

សេដ្ឋកិច្ច​របស់​ទី​បេ​ពឹងផ្អែក​យ៉ាង​ខ្លាំង​ទៅ​លើ​វិស័យ​ទេសចរណ៍ ហើយ​វាំង Potala ជា​កន្លែង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ដ៏​សំខាន់​។

សូម​បញ្ជាក់​ថា ចិន​ប្រកាស​រក​ឃើញ​ករណី​ឆ្លង​កូ​វី​ដ ១៩​ក្នុងស្រុក​ចំនួន ៨២៨​ករណី​នៅ​ថ្ងៃ​អង្គារ ទី ៩​សីហា​នេះ ដោយ​ក្នុង​នោះ​មាន ២២​ករណី​កើតឡើង​នៅ​ទី​បេ​។ ករណី​ភាគច្រើន​មិន​ទាន់​បង្ហាញ​រោគ​សញ្ញា​នោះ​ទេ​។

នៅ​ពេល​ជាមួយ​គ្នា​នេះ​ដែរ អ្នកដំណើរ​ជាង ៨០.០០០​នាក់​បាន​ជាប់​គាំង​នៅ​កោះ​រមណី​ដ្ឋា​ន Hainan បន្ទាប់​ពី​មាន​លក្ខខណ្ឌ​តម្រូវ​ឲ្យ​ពួក​គេ​ធ្វើតេស្ត​បង្ហាញ​លទ្ធផល​អវិជ្ជមាន​ជាប់លាប់​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ មុន​ពេល​ពួក​គេ​ត្រូវ​បាន​អនុញ្ញាតិ​ឲ្យ​ចាកចេញ​៕ (​យោង​តាម​ប្រភព​៖ AP)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ