ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​កំពូល​កីឡាករ​បាល់ឱប​ម្នាក់ ត្រូវ​ចោទ​ពី​បទ​បោក​បញ្ឆោត​ចម្លង​មេរោគ​អេ​ដស៍​ដល់​ដៃគូ

1 ឆ្នាំ មុន

វែ​លស៍ ៖ អតីត​កំពូល​កីឡាករ​បាល់ឱប (Rugby) របស់​ប្រទេស​វែ​លស៍ Gareth Thomas ត្រូវ​បាន​តុលា​

វែ​លស៍ ៖ អតីត​កំពូល​កីឡាករ​បាល់ឱប (Rugby) របស់​ប្រទេស​វែ​លស៍ Gareth Thomas ត្រូវ​បាន​តុលា​ជាន់ខ្ពស់​ចោទប្រកាន់​ពី​បទ​បោក​បញ្ឆោត​ចម្លង​មេរោគ​អេ​ដស៍​ទៅ​អតីត​គូស្នេហ៍​។ នេះ​បើ​យោង​តាម​ប្រភព​ពី BBC ចេញផ្សាយ​នៅ​ថ្ងៃ​ទី​៩ ខែសីហា ឆ្នាំ​២០២២ នេះ​។

លោក Ian Baum អតីត​គូស្នេហ៍​បុរស​ស្រឡាញ់​ភេទ​ដូច​គ្នា​ជាមួយ​លោក Thomas បាន​សម្រេច​ចោទប្រកាន់​អតីត​ប្រធាន​ក្រុម​ជម្រើសជាតិ​វែ​លស៍ និង​ក្រុម​ជ្រើសរើស​ប្រទេស​ចំនួន​៤ British & Irish Lions (​អង់គ្លេស អៀរ​ឡង់ ស្កុ​តឡែ​ន និង​វែ​លស៍​) អាយុ​៤៨​ឆ្នាំ​រូប​នេះ​ថា បាន​លាក់បាំង​ស្ថានភាព​ជំងឺអេដស៍​របស់​ខ្លួន ដោយ​ខកខាន​ក្នុង​ការ​ថែរក្សា​សុខភាព​សម​ហេតុផល​ដើម្បី​ធានា​ថា គាត់​មិន​ឆ្លង​ជំងឺ​នេះ​។ ហើយ Baum កំពុង​ប្តឹង Thomas ទាមទារ​សំណង​ចំនួន​១៥​ម៉ឺន​ផោន (១៨​ម៉ឺន​ដុល្លារ​)​។ ប៉ុន្តែ Thomas កំពុង​ជំទាស់​នឹង​ការ​ទាមទារ​នេះ​។

នៅ​ក្នុង​ឯកសារ​តុលាការ​បាន​អះអាង​ថា Baum ដែល​ជាដើម​ចោទ​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ Thomas ដែល​ជា​ចុងចោទ​នៅ​ចន្លោះ​ឆ្នាំ ២០១៣ ដល់​ឆ្នាំ ២០១៦​។ ខណៈ​ចុងចោទ​ផ្ទុកមេរោគ​អេ​ដស៍​រួច​ទៅ​ហើយ នៅ​ពេល​ទំនាក់ទំនង​អ្នក​ទាំង​២​បាន​ចាប់ផ្តើម​។

អ្វី​ៗ​គ្រប់យ៉ាង​បែកការ នៅ​ពេល​ដើមចោទ​រក​ឃើញ​ថា ចុងចោទ​កំពុង​ប្រើ​ថ្នាំ​ប្រឆាំង​នឹង​មេរោគ​អេ​ដស៍​។ ភ្លាម​ៗ​នោះ គាត់​បាន​ធ្វើការ​ណាត់ជួប​ដើម្បី​ធ្វើតេស្ត​។ ហើយ​ជា​លទ្ធផល​បង្ហាញ​ថា គាត់​មាន​ផ្ទុកមេរោគ​អេ​ដស៍​ពិតប្រាកដ​មែន​។ ដោយ​ជីវិត​គាត់​ពេល​នោះ បាន​បំផ្លាញ​ទាំងស្រុង​តែ​ម្តង​។

ទោះ​យ៉ាងណា ដើមចោទ​បាន​ប្រាប់​រឿង​នេះ​ទៅ​កាន់​ចុងចោទ​។ តែ​ចុងចោទ​ឱ្យ​រក្សា​ការ​សម្ងាត់​អំពី​ស្ថានភាព​ជំងឺអេដស៍​របស់​ខ្លួន​។ ហើយ​ដើមបណ្តឹង​បាន​យល់ព្រម ហើយ​ទំនាក់ទំនង​ពួក​គេ​នៅ​តែ​បន្ត​ជា​ធម្មតា​។

ប៉ុន្តែ​អ្វី​ៗ​ត្រូវ​បាន​បញ្ចប់ នៅ​ពេល​ដើមចោទ​សម្រេច​ទាមទារ​សំណង​សម្រាប់​ទំនាក់ទំនង​ដែល​នៅ​សល់ ដែល​ចុងចោទ​បាន​ប្រើ​អាកប្បកិរិយា​បង្ខិតបង្ខំ និង​គ្រប់គ្រង​លើ​គាត់ ដើម្បី​រក្សា​ការ​សម្ងាត់​។ ហើយ​នៅ​ក្នុង​ឯកសារ​តុលាការ ដើមបណ្តឹង​បាន​និយាយ​ថា ចុងចោទ​បាន​ធ្វើ​ឱ្យ​គាត់​មាន​របួស​ទាំង​ផ្លូវ​កាយ និង​ផ្លូវចិត្ត​ធ្ងន់ធ្ងរ​ថែម​ទៀត​ផង​៕

លោក Gareth Thomas
លោក Gareth Thomas និងលោក Ian Baum

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ